រាជរដ្ឋាភិបាល ចេញលិខិតសាងសង់ជិត៥ម៉ឺនគម្រោង ក្នុងទំហំទឹកប្រាក់ជាង ៥១ពាន់លានដុល្លារគិត​ត្រឹម​​២០១៩

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសបានចំនួន ៤៨ .០០៤​គម្រោង នៅលើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៣១៩៤៣ ៥៣៥ម៉ែត្តការ៉េ និងតម្លៃប៉ាន់ស្មាន​ទុនវិនិយោគសរុបប្រមាណ ៥១ .០៣៥ .១២៤ .៤៥១ដុល្លារ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុង សន្និបាតបូកសរុបការងា ឆ្នាំ២០១៩ និងលើកទិស​ដៅ​ការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី25 ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបានឱ្យដឹងថា ក្នុងនោះគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ ឡើង នៅទូទាំងប្រទេសមានចំនួន ១ .៦២៤អគារ (ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន៨៧២អគារ អគារចាប់ពី ១០ជាន់​ទៅ១៩ជាន់ មានចំនួន ៤៦១អគារ អគារចាប់ពី ២០ជាន់ទៅ ២៩ជាន់ មានចំនួន ១៥៦អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន៩៥អគារ អគារចាប់ពី ​៤០ជាន់ ឡើង មានចំនួន ៤០អគារ។

ដោយឡែកនៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ជាន់ទៅចំនួន២៣៨អគារ) គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរីមានចំនួន២៩៨គម្រោង និងលំនៅឋានមានលក្ខណៈ​ជាអគារសហ​កម្ម​​សិទ្ធិ​ក្នុងរាជធានីភ្នំពេញគិត ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន២២ .២៦៩ជាចំ​ណែក​ឯកជន។

សម្រាប់ឆ្នាំ២០១៩ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន៤ .៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាល​សំណង់​សរុបចំនួន១៨ .៥៤០ .៨៧៩ម៉ែត្រ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩ .៣៥៣ .៦៩៧ .៤៧៥ដុល្លារ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៨ មានចំនួន ២ .៨៦៧តម្រោង មានផ្ទៃក្រឡា​កម្រាលសំណង់ចំនួន១១ ៤២៧ ១៩០ម៉ែត្រ។ ចំពោះតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ .២២៨ .៩៩២ .៥២២ដុល្លារ កើនឡើង ៧៨,៨៨%។

ក្រសួងបន្តថា សមត្ថកិច្ចក្រសួង មានចំនួន៤០៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១៥ .៩០២ .០០២មតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ  .៤៣៧ .០៩៥ .៧២២ដុល្លារ បើធៀបនឹងរយៈ​ពេល​​​ដូចគ្នាឆ្នាំ២០១៨ មានចំនួន២៤៥គម្រោង មានផ្ទៃក្រឡាកម្រាល​សំណង់ចំនួន១០ .២៩៩ .៨៥៤​ម៉ែត្តការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤ .៨២៩ .១៧៣ .៨៥៤ដុល្លារ កើនឡើង ៧៤,៧១%។

សមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត ៖ មានចំនួន ៤ .០៣៨តម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២ ៦៣៨ ៨៧៧ម៉ែត្រ។ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩១៦ .៦០១ .៧៥៣ដុល្លារ បើធៀបនឹង​រយៈ​ពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២ .៦២២តម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១ .១២៧ .៣៣៦​ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣៩៩ .៨១៨ .៦៦៨ដុល្លារ កើនឡើង ១២៩, ២៥%៕

លោកកឹម សុខា ត្រូវបាន កោះហៅ ឲ្យចូលសវនាការ នៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២០

រាជធានីភ្នំពេញ៖ សាលាដំបូង តុលាការរាជធានីភ្នំពេញ បានចេញដីការមួយច្បាប់កោះហៅ លោកកឹម សុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួននៅក្នុងសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ខា​ង​មុខ​នេះ។

  យោងតាមដីការកោះហៅរបស់លោក វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជ​ធានីភ្នំពេញចុះថ្ងៃទី៩ធ្នូ ហើយបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៤ធ្នូ បានលើកឡើងយ៉ាង​ដូច្នេះ​ថាយើង វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ  បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២.រ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។  បានឃើញ ដីកាបញ្ជូនទៅ​ជំនុំជម្រះលេខ ៦៤០០ “ត” ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃ  សាលាដំបូង​រាជធានីភ្នំពេញ សម្រេច បញ្ជូនជនជាប់ ចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ ទី កន្លែងកំណើត ភូមិត្រពាំង ត្រគៀត ឃុំឧត្តមភរិយា ស្រុកត្រាំកក់ ខេត្តតាកែវ អាសយដ្ឋាន ផ្ទះលេខ ៩៧A ផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រ​ព្រឹត្តនៅប្រទេសកម្ពុជា និងទី កន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទា  ទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

តុលាការបានបន្តថាបានឃើញដីកាសម្រេចចាត់តាំងសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ និងការកំណត់​កាល​បរិច្ឆេទសវនាការ លេខ២៩ ដ.ស.ស/១៩ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូង​រាជ​ធានីភ្នំពេញ។  បង្គាប់ ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ (ឋានៈជាជនជាប់ចោទ ) ឲ្យចូលមក  សាលាដំបូងរាជធានីភ្នំពេញ (សាលសវនាការទី១ ) នៅថ្ងៃ ទី ១៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ អំពីអង្គហេតុដែល​បាន​ចោទប្រ​កាន់មកលើខ្លួន។

តុលាការរាជធានីភ្នំពេញបានឲ្យដឹងថា  សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ លោក ភូយ សៅ ជាប្រធាន​ក្រុមប្រឹក្សា លោក  សេង លាង ជាចៅក្រមប្រឹក្សា  លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹ ក្សា   ក្រឡាបញ្ជី​សវនាការ លោក ជ័យវាសនា ។

លោក វង្ស ប៊ុនវិសុទ្ធបានឲ្យដឹងជនជាប់ចោទ  កឹម សុខា មានសិទ្ធិទទួលបាន អំពីលិខិ តចោទប្រកាន់ និងដីកាកោះឲ្យចូលខ្លួន ។សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងសំណូម ពរផ្សេងៗ។ សិទ្ធិការពារខ្លួន ដោយខ្លួនឯង ឬសិទ្ធិសុំពឹងពាក់មេធាវី ឱ្យជួយការពា រខ្លួន និង សិទ្ធិខិយាយសម្តីចុងក្រោយ។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោកឹម សុខានេះត្រូវបានមេធាវីលោក ធ្លាប់បានឲ្យដឹងថា ក្រុមមេធាវីលោក​បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងតតាំងក្តីលើសំណុំរឿងនេះ។លោកមេធាវី ក៏ដូចជាសហមេធាវីផ្សេងទៀតតនៅតែទទូចឲ្យមានការទម្លាក់បទ ចោទ ប្រកាន់ចំពោះលោក កឹម សុខា ដដែល។

ជាមួយគ្នានោះដែលោកមេធាវីបានអះអាងថាចំពោះសំណុំរឿង​លោកកឹម សុខា ជារឿងរបស់អ្នកនយោ​បាយតែប៉ុណ្ណោះ។

សូមជម្រាបថាលោកកឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលអាត្រាធ ឈាន ចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ ។ ក្រោយពីជាប់ពន្ធនាគាអស់រយៈពេលជាង១ឆ្នាំនៅពន្ធនាគារត្រពាំងថ្លុង ។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យលោកឹម សុខានៅគេហ​ដ្ឋានរបស់លោកវិញប៉ុន្តែឲ្យធ្វើសកម្មភាពទាក់ទងនិងនយោបាយ។

តុលាការបានអះអាងថាសម្រេចឲ្យនៅគេហដ្ឋានវិញដោយសារតែលោកកឹម សុខា បានគោរពត្រឹមត្រូវ​តាមកាតព្វកិច្ចនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមានកិច្ចសហការល្អក្នុង​ដំ​ណើរការនីតិវិធីរបស់តុលាការ។ កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការថ្មីដែលលោកកឹម សុខា ត្រូវ​អនុវត្តចាប់ពីពេលនេះ មានបីចំណុច គឺ ទី១.មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ទី២.មិនត្រូវធ្វើសកម្មភាពនយោបាយ និងទី៣.ត្រូវឆ្លើយតបនឹង​ការកោះហៅពីគ្រប់​សមត្ថកិច្ច៕

អភិបាលរាជធានី៖ អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និង​ប្រ​កប​ដោយភាពស្មោះត្រង់

ក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យ ក្នុងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ កាល​ពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការិយា​ល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងនៅ ថ្នាក់រាជធានីនេះ គឺជាយន្តការបង្ខិតរដ្ឋ​បាលសាធារណៈឲ្យ​កាន់​តែ​នៅគៀកកិតនឹងប្រជាពលរដ្ឋ ពិសេសគឺជាយន្តការតម្រង់ទិសការិយាល័យច្រក​ចេញចូលតែមួយទំាង​នៅ​ថ្នាក់រាជធានី និងរដ្ឋ បាលខណ្ឌ។

អនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ត្រូវបានសម្តេច ​តេជោហ៊ុនសែន​នាយករដ្ឋមន្រ្តី ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។

លោកឃួង ស្រេង សង្កត់ធ្ងន់ថា ដូច្នេះ អាជ្ញា ធរមូលដ្ឋាន​ត្រូវបង្កើនការផ្តល់សេវាសាធារណៈ​ជូនប្រជា​ពល​រដ្ឋឲ្យបានល្អ និងប្រកបដោយភាពស្មោះត្រង់ ដើម្បីឆ្លើយទៅនឹងតម្រូវការរបស់ប្រជាពល​រដ្ឋ ដែល​មក​ទទួលសេវា ព្រោះការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើង​សម្រាប់​ទទួល និងសម្របសម្រួល ដោះស្រាយបណ្តឹងនៅក្រៅ ប្រព័ន្ធតុលាការដែលពាក់ព័ន្ធទៅនឹងការផ្តល់​សេវា​សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ។

លោកអភិបាលបន្តថា កិច្ចការនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លាំងក្លា តាមបែបវិមជ្ឈ​ការ និងវិសហមជ្ជការ ដើម្បី​ពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលពន្លឿនប្រសិទ្ធភាពក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​និងឆ្លើយ​តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

គួររម្លឹកថា រយៈកាលកន្លងមក អាជ្ញាធរមូលដ្ឋាន តែងតែព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា ឬជាម្ចាស់ឆ្នោតឱ្យបានពេញលេញ តាម​តួណាទីនោះទេ។ អាជ្ញាធរខ្លះរើសអើស អាជ្ញាធរខ្លះ ម៉ោងបំពេញការងារ មិនទាន់មកដល់ការិ​យា​ល័យ ឬមកបំពេញការងារ ទាមទារឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា មុនពេលកិច្ចការបានធ្វើរួច ដែលកាយវិការ​បែប​នេះ នាំឱ្យប៉ះពាល់  និងថ្នាំងថ្នាក់ដល់ម្ចាស់ឆ្នោត៕

សម្តេចតេជោហ៊ុន សែន ស្នើឱ្យកសិករ ពាណិជ្ជករកម្ពុជា កែច្នៃផលិតផល ដើម្បីនាំចេញក្រៅប្រទេស

ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃ ទី​២៤ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា​នឹងបើក​ផ្សារព្រំ​ដែន​នេះជាបន្តទៀត នៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងនៅខេត្តស្វាយរៀង។

សម្តេចតេជោ បន្តថា សម្តេចបានស្នើទៅភាគីវៀតណាមរួចហើយ ហើយវៀតណាមមិនទាន់ឆ្លើយតបនៅឡើយទេ ប៉ុន្តែ កម្ពុជា នឹងប្រើប្រាស់ថវិការជាតិ ក្នុងការសាងសង់ផ្សារព្រំដែននេះ ដែលផ្សារមួយត្រូវចំណាយថវិកា ប្រមាណ​២លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា កសិករ ពាណិជ្ជករ ត្រូវខិតខំកែច្នៃផលិត​ផលក្នុងស្រុកឱ្យទៅជាផលិតផលសម្រេច ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេសឱ្យបានច្រើន។ ជាមួយគ្នានេះ  សម្តេចតេជោហ៊ុន សែន ក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មវៀតណាម ត្រូវរួមសហ​ការគ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ជាពិសេសត្រូវបង្កើនការនាំផលិតផលពីកម្ពុជា ទៅវៀតណាមបន្ថែមទៀត​ព្រោះបច្ចុប្បន្ននេះ វៀតណាមនាំចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចូលទៅវៀតណាម៕

សម្តេចហ៊ុន សែន ការបង្កើតផ្សារតាមបន្ទាត់ព្រំដែន គឺអនុវត្តតាមគន្លង នៃយុទ្ធសាស្រ្តឈ្នះ ឈ្នះ

ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែល​ ចូល​រួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពី​ព្រឹកថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជា​វឌ្ឍនភាព និងភាពរីកចម្រើន នៃទំហំពាណិជ្ជម្ម រវាងប្រទេសទាំងពីរ ដែលតាមការគ្រោងទុក​នឹង​សម្រេច​ឱ្យបាន៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ សម្តេចតេជោ បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្ម នៃប្រ​ទេស​ទាំងពីរអាចលើសពី ៥ពាន់លានដុល្លារទៅទៀត ពីព្រោះទំនិញមួយចំនួន​ដែលកម្ពុជានាំ​ទៅវៀត​ណាមខ្លះគឺមិនបានចុះបញ្ជីនោះទេ ដូចជាស្រូវជាដើម ដែលប្រជាពលរដ្ឋបានលក់ទៅវៀត​ណាមនោះ​គឺមិនត្រូវបានកត់ត្រាឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានរម្លឹកឡើងវិញផងដែរថា ការបង្កើតឱ្យមានផ្សារដោះ​ដូរទំ​និញ តាមបន្ទាត់ព្រំដែន មិនមែនមានតែព្រំដែនខាងកើតជាប់វៀតណាតទេ នៅថៃក៏មាន ឡាវក៏មាន ហើយ គឺជាការអនុវត្តន៍  តាមគោលដៅសំខាន់២ ដែលសម្តេចបានដាក់ចេញក្រោយពី​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ដើម្បីកសាង អភិវឌ្ឍ ប្រទេសជាតិ ដូចជា

ទី១ គឺការប្រែក្លាយតំបន់ដែលជាអតីសមរភូមិក្តៅ កន្លែងដែលធ្លាប់កើតមាននូវភ្លើងសង្គ្រាម ទៅជាតំ បន់  ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ និងជាតំបន់ទីផ្សារ។

ទី២ គឺការប្រែក្លាយតំបន់ព្រំដែន​នៃប្រទេស​ជិតខាង អោយទៅជាតំបន់មានសន្តិភាព មិត្តភាព និងកិច្ច​សហ​ប្រតិ បត្តិការល្អនឹងគ្នា។

សម្តេចបន្តថា ជាក់ស្តែងពេលនេះ គឺយើងបាននឹងកំពុងប្រែក្លាយតំបន់នេះផ្ទាល់អោយទៅជាតំបន់ទីផ្សារ តំបន់​សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះ យើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេស​ផង​ដែរ សម្រាប់ទាក់ ទាញកាវិនិយោគផ្សេងៗ៕