ពួក​ឧទ្ទាមក្រៅច្បាប់ សាហាវជាងកូវីដ១៩ទៅទៀត

ជាទូទៅ ជំងឺ ឬមេរោគកូវីដ១៩  ត្រូវបានពិភពលោកវាយតម្លៃ និងទទួល ស្គាល់ថា ជាជំងឺ ជារោគរាតត្បាតក៏កាច​សា​ហាវបំផុតមួយ គួរឲ្យខ្លាចបំផុត  ព្រោះវាអាចឆក់យកជីវិតមនុស្សភ្លាមៗ។ ត្រឹមតែក្នុងរយ:ពេលមួយថ្ងៃ រោគនេះ​អាចសម្លាប់មនុស្សចន្លោះ ពី១០០ទៅរាប់ម៉ឺននាក់បាន ហើយការឆ្លងរបស់វា គឺស្ងៀមស្ងាត់បំផុត មិនឲ្យរោគសញ្ញា​ដឹងមុនឡើយ។

ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួន ទោះបីយល់ស្របតាមមតិខាងលើថា ជំងឺកូវីដ១៩ជាជំងឺកាចសាហាវ ​តែពួកគេក៏​បានលើក​ឡើង​ នូវជំងឺដ៏កាចសាហាវគួរឲ្យខ្លាច​មួយទៀត ដែលគេគួរពិចារណាក្នុងការទប់ស្កាត់ គួរប្រុងប្រយ័ត្ន ឬគួរកម្ចាត់ដែរ គឺជំងឺចាក់រុក អុជអាល និងញុះញង់បំបែកបំបាក់ជាតិ បំផ្លាញជាតិរបស់​ពួកឧទ្ទាមក្រៅស្រុក។

មតិទី២ លើកឡើងទៀតថា មូលហេតុដែលគេហៅ ពួកប្រឆាំង ឬឧទ្ទាមក្រៅច្បាប់ ក្រៅស្រុក ថាសាហាវ​ជាង​កូវីដ​១៩ ទៅទៀត  ព្រោះគេមើលឃើញថា តាំងពីពួកនេះ ចេញធ្វើនយោបាយ តាំងពីដើមរៀងមក ក្រៅពីដើរអុជ អាលកម្មករ​ឲ្យ​ធ្វើបាតុ​កម្មប្រឆាំងថៅកែរោងចក្រ អុជអាលឲ្យបរទេសផ្តាច់ជំនួយ  ឲ្យបរទេសដាក់ទណ្ឌកម្ម ដាក់​សម្ពាធ គាបសង្កត់លើ​ជាតិ​ឯង ឲ្យបរទេសផ្អាក​ការវិនិយោគ​នៅកម្ពុជា ដើម្បីតែអំណាចបក្សពួករបស់ខ្លួន​​បួន១០​នាក់នោះ ពួកនេះ គ្មានបានធ្វើអ្វី ដើម្បីជាតិនោះទេ។​ សូម្បីនៅដំណាក់កាលកូវីដ១៩ ខណៈពិភព​លោកកំពុង​មានការព្រួយវារម្ភ  ពួកនេះ នៅបានដើរនិយាយអុជអាលឲ្យប្រជា​ជនងើបបះបោរប្រឆាំងវិធាន​ការសុខា​ភិបាលរដ្ឋា​ភិបាល ញុះ​ញង់កុំឲ្យ​ប្រជា​ពលរដ្ឋទៅចាក់វាំក់សាំងថែម​ទៀត។

ដូច្នេះ មារយាទបំផ្លាញជាតិរបស់ក្រុមនេះ គឺសាហាវជាងកូវីដ១៩ទៅទៀត។ក្រៅពីនេះពួកនេះ នៅមានមារយាទ​ថោកទាបមួយទៀត គឺបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំផ្លាញ ដើម្បីបំពុល​សង្គមជាដើម។

ប៉ុន្តែសំណាងល្អដែរ ដែលប្រជាជនកម្ពុជា បានយល់ច្បាស់ពីបញ្ហានេះ ហើយជឿជាក់តែលើការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយព្រមមិនជឿតាមការញុះញង់ អុជអាល បំបែក​បំបាក់ជាតិ របស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ៕

(១៤ កក្កដា ២០២១)

ក្រុមឧទ្ទាម រីផត ឱ្យគេប្លុកពួកប្រឆាំង

នៅប៉ុន្មានថ្ងៃនេះ (ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ២០២១) ហ្វេសប៊ុកពួកក្រុមប្រឆាំង ប៉ុន្មាននាក់មាន គឹម សុខ ,ម៉ែន ណាត និងមួយចំនួនទៀត ត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់ ដូចជាអេង ឆៃអ៊ាង, ជា ប៉ូច នាំគ្នារាយការណ៍(រីផត) ទៅក្រុមហ៊ុនហ្វេសប៊ុក ឱ្យពិន័យពួកគេតាមរយ:ការប្លុកមិនឱ្យផ្សព្វផ្សយា រយ:ពេលមួយ​សប្តាហ៍ ឬមូយខែ។

ការរាយការណ៍ ឲ្យក្រុមហ៊ុនហ្វេសប៊ុកប្លុកក្រុមប្រឆាំងគឹម សុខ របស់ពួកឧទ្ទាមនយោបាយមាន អេង ឆៃអ៊ាង និង ជា ប៉ូច ជាមេគំនិតនេះ បានកើតឡើង បន្ទាប់​ពីក្បាលទំពែកគឹម សុខ រិះគន់ និងបកអាក្រាត រឿងអាស្រូវ របស់ក្រុម​ឧទ្ទាមនេះ ពីរឿងពួក​គេបានឆ្លៀតឱកាសកេងចំណេញ និងធ្វើអាជីវកម្មនយោបាយលើសពអ្នកវិភាគ​លោក កែម ឡី។ ពួកគេទាញ និងរុញកែម ឡី ឱ្យធ្លាក់ចូលទៅក្នុងរណ្តៅនយោបាយរបស់ពួកគេ ហើយយុទ្ធសាស្រ្តបំភ្លៃ ប្រវត្តិ​សាស្រ្តក៏ចេញមក។ ពួកគេ ធ្វើជាកោតសរសើរលោក កែម ឡី ប៉ុន្តែ ពួកគេក៏ខឹងសម្បារផងដែរ នៅពេលកែម ឡី និយាយការពិតថា ពួកគេ ផ្តាច់ការ និងគ្មានគោលការណ៍នយោបាយច្បាស់លាស់។

គឹម សុខ ចង់បញ្ជាក់ថា ក្រុមពួកប្រឆាំងខាងលើទាំងនេះ សូម្បីសពលោកកែម ឡី ក៏ពួកគេឆ្លៀតយកធ្វើអាជីវកម្ម​នយោបាយបោកប្រាស់ប្រជាជន តាមរយៈមរណភាព និងការរៃអង្គាសប្រាក់ដែរ។ ពួកគេ ម្តងថា កែម ឡី ជាមនុស្ស​​ក្នុងបក្សររបស់ពួកគេ ម្តងថា កែម ឡី ជាអ្នកវិភាគឯករាជ្យ។  ក្រុមនយោបាយនេះ តែងឆ្លៀត​ឱកាសកេង​ចំណេញ​នយោបាយជានិច្ច ​ឲ្យតែ​ពួកគេមើលឃើញថា អាចយកធ្វើអាជីវកម្មបាន សូម្បីពេលខ្លះទំនាស់​ក្នុង​វង់ផឹកស៊ីតិចតូច។

លោកគឹមសុខ អះអាងថា លោកកែម ឡី អាចនឹងមិនមានគ្រោះថ្នាក់ទេប្រសិនបើ គ្មានអ្នកនយោបាយ​​បែប​ឆ្លៀតឱកាស  មកឆ្លៀតឱកាសកេងចំណេញភាពល្បីល្បាញរបស់លោក ដោយការទាញលោកឲ្យចូលក្នុងអន្ទាក់​​នយោបាយរបស់ពួកគេ។

ជនវិកលចរិត គឹម សុខ បញ្ជាក់ទៀត លោកស្រី ប៊ូ រចនា ភរិយាលោកកែម ឡី ក៏នឹងមិនវេទនាដូច សព្វថ្ងៃដែរ បើពួកនយោបាយប្រឆាំងមិនឆ្លៀតកេងចំណេញ លើសពលោក កែម ឡី។

តាមការពិត លោកគឹមសុខ មិនមែនជាមនុស្សល្បីល្បាញ ឬមានឥទ្ធិពល គួរឲ្យបារម្ភ ឬគិតនោះទេ ប្រសិនបើ​​ពួកឧទ្ទាម ពិតជាមនុស្ស ឬជាក្រុម ឬបក្សស្អាតស្អំ។ តែមើលទៅ គឺពួកឧទ្ទាម ពិតជាមានរឿងអាស្រូវ ឬពុករលួយ​ដល់ឆ្អឺង ឬពិតជាបានធ្វើអាជីវកម្មលើកិត្តិយសលោកកែម ឡី មែនហើយ ទើបមិនចង់ឲ្យ គឹម សុខ ហែកកេរ្តិ៍ ឬបក​អាក្រាត​នោះ។ ពួកគេខ្លាចប្រជាជនដឹងពីល្បិចកល ពុតត្បុតដ៏ខ្មៅកខ្វក់ នៃការភូតភរកុហកបោកប្រាស់របស់ពួកគេ​​កន្លងមក​ផងដែរ៕

ហេតុអ្វី ពួកបក្សប្រឆាំងក្រៅប្រទេស ហែកហួរគ្នា

            មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា គណបក្សប្រឆាំង ឬហៅថា អ្នកប្រឆាំងនិរទេសដោយខ្លួន​​ឯង​ទៅក្រៅប្រទេស មានការរិះគន់ និងវាយប្រហារគ្នា ទៅវិញទៅមក ប្រៀបបាននឹងការហែកកេរ្តិ៍គ្រួសារ​​ឱ្យអ្នក​ដទៃ​ដឹង។

            អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះ ដែលជាអតីតសកម្មជន ឬជាមន្រ្តីនយោបាយជាន់ខ្ពស់ នៃ​គណ​បក្សប្រឆាំង បានឡើងមកបកអាក្រាតចំៗថា លោក សម រង្សី គឺជាកំពូលមនុស្សពុករលួយនៅក្នុងបក្ស ដោយ​មាន​លោក អេង ឆៃអ៊ាង មេកំពូលអ្នកញៀនល្បែង និងចាក់រុកក្នុងបក្ស ថែមទាំងមានទាំងលោក ស្រី មូ សុខហួ ជា​កំពូលមនុស្ស ធ្វើតែតាមការញុះញង់របស់លោក សម រង្សី និងលោកអេង ឆៃអ៊ាង។ ការពិត គណបក្សប្រឆាំង ដែលតែងអួតក្ដែងៗថា ពួកខ្លួនជាមនុស្ស្អាតស្អំ ជាបក្សស្អាតស្អំ មានបំណងជួយរាស្រ្តនោះ គឺជាបក្សដ៏ស្អុយរលួយ ទៅវិញសោះ។

សកម្មជនខ្លះទៀត ក៏បកអាក្រាតដល់ឆ្អឹង អំពីអំពើពុករលួយ បក្សពួកនិយម នៅក្នុងផ្ទៃក្នុងរបស់បក្ស​ប្រឆាំង ដែលគណបក្សនេះ បានធ្វើនយោបាយតាំងពីមានការគាំទ្រស្ទើរតែ៥០%ទូទាំងប្រទេសនៅឆ្នាំ២០១៣ រហូត​ធ្លាក់មកនៅត្រឹម០,០១% នៅទូទាំងប្រទេស។ ពួកគេ បកអាក្រាតពីមូលហេតុ ដែលនាំឱ្យមានការបែក​បាក់​នេះ គឺដោយសារតែ ពួកគេ​និយមបក្សពួក ពុករលួយក្នុងបក្ស។ អ្នកណាមានលុយច្រើន អាចមានលទ្ធភាពឈរ​លេខ​រៀងទី១ នៃការឈរឈ្មោះតំណាងរាស្រ្ត ឯអ្នកមានលុយតិច ឬគ្មានលុយសោះ មានតែទឹកចិតត មិនស្ថិត​ក្នុង​កែវភ្នែក របស់លោក្រុមអែបអប ឡេមឡឺម ឬទ្រពងលោក សមរង្សីឡើយ។

ការហែកហួរគ្នា ដ៏គួរឱ្យអស់សំណើច និងខ្មាសអៀននេះ ធ្វើឱ្យគេមើលឃើញថា ជាការពិតផង ជាការ​សម្តែងផង។ ការមើលឃើញថា ជាការពិត គឺដោយសារ គេគិតថា ផ្ទៃក្នុងគណបក្សប្រឆាំង ដែលគ្មានឈ្មោះ​ជា​គណ​បក្ស (គណបក្សសង្រ្គោះជាតិ ត្រូវតុលាការកំពូលរំលាយហើយ ហើយពួកគេ មិនទាន់បានបង្កើតបក្សថ្មី ដូច្នេះ មិនអាចហៅថា ជាគណបក្សបានទេ) ពិតជាមានអំពើពុករលួយដល់ឆ្អឹង មានអំពើបក្សពួកនិយម ដល់ឆ្អឹងបែបនេះ​ហើយ ទើបបែកធ្លាយការបកអាក្រាតដ៏អាម៉ាស់។

ប៉ុន្តែ គេក៏នៅមើលឃើញជ្រុងមួយទៀតថា ការបកអាក្រាតលោក សម រង្សី និងអេង ឆៃ អ៊ាង របស់ពួកគេ ថាពុករលួយ បក្សពួកនិយមនោះ គឺគ្រាន់តែជាការសម្តែងឱ្យល្អមើកប៉ុណ្ណោះ និងជាលេសមួយ ដែលនឹងអាច​ទទួល​បានការបន្ធូរបន្ថយផ្នែកនយោបាយដល់ពួកគេខ្លះ ក្នុងការវិលមកកាន់មាតុប្រទេសវិញ។ ពួកគេមួយចំនួន ក៏ដូចជា​មេខ្លោងរបស់ពួកគេដែរ គឺត្រូវបានចោទប្រកាន់ថា ក្បត់ជាតិ។

ការចោទប្រកាន់ថា ក្បត់ជាតិ ដោយឈរលើ​ហេតុ​ផល ឬអង្គហេតុ និងអង្គច្បាប់ថា ពួកគេ តែងតែទៅ​ពឹងពាក់បរទេស ទម្លាយព័ត៌មានទៅឱ្យបរទេស ញុះញង់ឱ្យ​​មាន​ការបះបោរ ប្រឆាំងរាជរដ្ឋាភិបាល ញុះញង់ឱ្យមាន​ការបះបោរផ្តួលរំលំ ដែលខុសប្រឆាំងរដ្ឋ​ធម្មនុញ្ញ និងក្រមព្រហ្ម​​ទណ្ឌថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញ​កម្ពុជា ការផ្លាស់ប្តូរប្រមុខរាជរដ្ឋាភិបាល ត្រូវធ្វើឡើង ដោយការ​បោះឆ្នោត ដោយសេរី និងពហុបក្ស ប៉ុន្តែ អ្នកទាំង​នេះ ពេលបោះឆ្នោតមិនឈ្នះ​ក៏តាំងអំពាវនាវ អូសទាញ អុជអាល ញុះញង់ឱ្យប្រជាជនបះបោរ ឱ្យប្រជាជនខឹង និងស្អប់រាជរដ្ឋាភិបាលតាមខ្លួនដែរ។  ប្រការនេះ ពួកគេគប្បីមិនគួរធ្វើឡើយ ហើយគួរក្រឡេកមើកគពក្សប្រឆាំង នៅ​បណ្តាប្រទេសជឿនលឿននានា ដូចជាសាំងហ្គាពយរ ថៃឡង់ និងជប៉ុន ជាដើម៕

តើកម្ពុជា គួរចាំបាច់មានច្បាប់ស្តីពីសិទ្ធិសត្វ ឬការចិញ្ចឹមសត្វឬទេ?

ប៉ុន្មានថ្ងៃនេះ គេឃើញសារព័រ៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក តេឡេក្រាម) ជាច្រើន​មានការចាប់អារម្មណ៍ ទៅលើការដកហូតសត្វតោមួយក្បាល ដោយមន្រ្តីអភរិក្ស និងបរិស្ថានពីជនជាតិចិន ដែល​បាន​ទិញ​ពី​ប្រទេសថៃ យកមក​ចិញ្ចឹម​នៅ​លើទឹកដីកម្ពុជា។ ការចាប់អារម្មណ៍លើការដកហូតសត្វតោ ហាក់មាន​សភាព​ខ្លាំងក្លាជាង ការផ្ទុះឡើងជា​ថ្មី នៃជំងឺកូវីដ១៩ទៅទៀត ធ្វើឱ្យអ្នលេងហ្វេសប៊ុក ភ្លេចគិតពីជំងឺ​កូវីដ១៩​ផងដែរ។

ការ​ដក​ហូតសត្វតោដ៏កម្រនេះ ធ្វើឱ្យមានមតិគាំទ្រផង មតិរិះគន់ផងថា សត្វគួរតែត្រូវបានដោះលែងឱ្យមាន​សេរីភាព និងថា គួរតែទុកសត្វតោនេះ ឱ្យជនជាតិចិនចិញ្ចឹមដដែល ព្រោះគេថែទាំបានល្អជាង។ ចំពោះជនជាតិចិន បានប្រាប់អ្នកកាសែតថា ការចិញ្ចឹមសត្វតោនេះ គឺលោកធ្វើឡើងដោយក្តីស្រលាញ់ មិនចិញ្ចឹមដើម្បីធ្វើអាជីវកម្មអ្វី​មួយ​លើសត្វតោនោះទេ។ តែទោះជាយ៉ាងណា មន្រ្តីអភិរក្សសត្វព្រៃ និងមន្រ្តីជំនាញផ្នែកបរិស្ថាន នៅតែសម្រេច នាំយកសត្វតោនេះទៅកាន់តំបន់ឧទ្យាន ឬសួនសត្វមួយកន្លែង។

បើនិយាយអំពីការចិញ្ចឹមសត្វ ទាំងសត្វស្រុក និងសត្វព្រៃ គេពុំទាន់ឃើញថា កម្ពុជា មានច្បាប់ស្តីពីការចិញ្ចឹម​សត្វ​នេះនោះទេ។ ការគ្មានច្បាប់ ឬអនុក្រឹត្យ ស្តីពីសិទ្ធិ ឬការចិញ្ចឹម ធ្វើឱ្យមានការអនុវត្តន៍មិនបានត្រឹមត្រូវ និងរិះគន់​ផង​ដែរ ព្រោះតាមការសង្កេតឃើញជារឿយៗ ប្រជាជនកម្ពុជា ពុំបានយល់ដឹងពីរបៀបចិញ្ចឹមសត្វ ឬសិទ្ធិស្តីពីសត្វ។ ការចិញ្ចឹម សត្វទាំងសត្វស្រុក និងសត្វព្រៃ ធ្វើឡើងតាមទម្លាប់ តាមយថាកម្ម ហើយអ្នកមានលទ្ធភាព​(អ្នកមាន​លុយ) និងអ្នកមានអំណាច ហាក់អាចមានលទ្ធភាពចិញ្ចឹមច្រើនជាងពលរដ្ឋទូទៅ ឬហៅថាអ្នកក្រ។

លោក ហ៊ុន តូ ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបដែរនោះ បានចិញ្ចឹមសត្វកេងកង ចិញ្ចឹមក្ងោក ស្វា ទោច រាប់សិប​ក្បាល នៅក្នុងភូមិគ្រឹះរបស់លោក នៅក្រុងភ្នំពេញ ក្រោយអតីតសណ្ឋាគារអ៊ិនធ័រខនធីណន់ថល។ តាមពាក្យចរ​ចាម​អារាម លោកឧកញ៉ា  ហ៊ុន តូ​  អាចមានចិញ្ចឹមខ្លា ឬសត្វព្រៃដទៃទៀតដែរនៅក្នុងភូមិគ្រឹះរបស់លោក។ ប៉ុន្តែ ជា​ច្រើនឆ្នាំមកហើយ ពុំឃើញមានអាជ្ញាធរមានសមត្ថកិច្ចណា ចុះហាមឃាត់ការចិញ្ចឹម ឬដកហូតសត្វចិញ្ចឹម​ទាំង​នេះទៅវិញទេ។ មានតែជួយការពារថែម។ នេះជាការអនុវត្តច្បាប់បែបលម្អៀងទៅរកអ្នកមានទ្រព្យសម្បត្តិ គួរតែ​ចៀសវាង។

និយាយពីតួនាទីច្បាប់ នៅប្រទេសជឿនលឿនមួយចំនួន ការចិញ្ចឹមសត្វ ឬដាំដើមឈើនៅតាមគេហដ្ឋាន គឺត្រូវ​គ្រប់គ្រងដោយមន្រ្តីជំនាញ ឬមន្ទីរ ឬក្រសួង ឬអាជ្ញាធរ ណាមួយ។ មុនពេលអនុញ្ញាតោ្យជនណាម្នាក់ចិញ្ចឹមសត្វ ឬ​ដាំដើមឈើនៅក្នុងផ្ទះ ពួកគេត្រូវឆ្លងកាត់ការសាកសួរយ៉ាងលម្អិតពីគោលបំណង នៃការចិញ្ចឹម ឬដាំដើមឈើ​នេះ។  មូលហេតុ ការចិញ្ចឹម ឬដាំដើមឈើនៅប្រទេសគេ ត្រូវឆ្លងកាត់ការសម្ភាសន៍តឹងតែ ដោយសារ គេបារម្ភថា អ្នក​ចិញ្ចឹម ឬដាំដើមឈើគ្មានជំនាញ ធ្វើឱ្យដើមឈើមិនលូតលាស់ល្អ ឬងាប់ ប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់ការដឹក​ជញ្ជូនសំរាម (ដើមឈើ)យកទៅចោលនៅកន្លែងផ្សេង។ ចំណែកការចិញ្ចឹមសត្វវិញ គេបារម្ភថា អ្នកចិញ្ចឹមមិនបាន​យក​ចិត្តទុកដាក់លើជីវិតសត្វ ទាំងលើការឱ្យចំណី ទាំងការព្យាបាល ឬអ្នកចិញ្ចឹមខ្លះ មានបំណងអាក្រក់​ណាមួយ​ចំពោះសត្វ ធ្វើឱ្យសត្វបាត់បង់សេរីភាព និងប៉ះពាល់ដល់រស់រានមានជីវិត នៃសត្វ។ គោលបំណង នៃអ្នកចិញ្ចឹមសត្វ មានច្រើន អ្នកខ្លះចិញ្ចឹមគ្រាន់តែកម្សាន្ត អ្នកខ្លះចិញ្ចឹមដោយការស្រលាញ់ អ្នកខ្លះចិញ្ចឹមដោយការអាណិត អ្នកខ្លះ​ចិញ្ចឹមក្នុង​បំណងទុច្ចរិតណាមួយ។ ដូច្នេះ មុននឹងទិញដើម​ឈើ   យ​ក​​មកដាំ ឬទិញសត្វមកចិញ្ចឹមបាន ម្ចាស់​ត្រូវ​ឆ្លងកាត់ការសួរនាំជាច្រើន ហើយប្រសិនបើថ្ងៃក្រោយ​ម្ចាស់​ដើមឈើ ឬម្ចាស់សត្វ មិនអនុវត្តន៍តាមការធានា​អះអាង​របស់ខ្លួន នោះនឹងត្រូវមានទោសធ្ងន់ធ្ងរ។ ទោសខ្លះសឹងតែឈាន​ដល់​ទោសឧក្រិដ្ខ ព្រោះប្រឆាំងនឹងសិទ្ធិសត្វ។

សរុបមកវិញ កម្ពុជា គួរមានអនុក្រឹត្យ ឬច្បាប់ស្តីពីការដាំដើមឈើ និងការចិញ្ចឹមសត្វក្នុងផ្ទះ ដើម្បីកាត់បន្ថយការ​រំលោភ​បំពានលើសត្វ (នៅកម្ពុជា តាមជនបទ ការចិញ្ចឹមសត្វតាមផ្ទះដើម្បីធ្វើម្ហូប) និងការដាំដើមឈើក្នុងផ្ទះ​ដោយ​​គ្មានការទទួលខុសត្រូវ៕

លោកសម រង្សី នៅតែបន្តមហិច្ឆតា ចង់ផ្តួលរំលំសម្តេចតេជោហ៊ុនសែន និងបក្សកាន់អំណាច តាមផ្លូវ​បះបោរ

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ លោកសម រង្សី អតី​ប្រធានអតីត គណបក្សសង្រ្គោះជាតិ និងដែលបច្ចុប្បន្ន ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យ​ជាប់​ពន្ធនាគារជាច្រើនឆ្នាំនោះ បានសរសេរថា ព្រឹត្តិការណ៍នៅប្រទេសកម្ពុជា កំពុងតែដើរយ៉ាងលឿន ដោយ​សារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរពីខាង​ក្នុង​ប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅ​ប្រទេស​ផង ជាពិសេសសហភាពអឺរ៉ុប ទើបតែ​បានដាក់ឱសានវាទ ឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យលទ្ធិ​ប្រជាធិបតេយ្យ ដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃ១២ ធ្នូ ២០១៩ ។

លោកសមរង្សីបន្តថា ពេលនេះសម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ព្រោះសម្តេច​ហ៊ុន សែន មិនហ៊ាន និងមិនអាចច្រានចោល ការទាមទារដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុបទេ ក្នុងនោះ មាន​ការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា និងសកម្មជន គណបក្សសង្គ្រោះ​ជាតិ​ ដែលត្រូវបានគេចាប់ខ្លួន ឬគំរាមកំហែង ក្នុងពេលថ្មីៗនេះ។ បន្ទាប់មកទៀត ដោយសារតែ​ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនមានកំហុស ឬទោសអ្វីទេ សម្តេច ហ៊ុន សែន​ ត្រូវតែ​បើកផ្លូវ​ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ព្រោះការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ​១៦ វិច្ឆិកា ២០១៧ គឺជាទង្វើខុសច្បាប់ ព្រោះសម្តេច ហ៊ុន សែន និងបក្ខពួក គ្មានមូល​ដ្ឋានអ្វី ក្នុង​ការចោទប្រកាន់ថា លោក កឹម សុខា ជាជនក្បត់ជាតិឡើយ។

លោកសមរង្សី ដែលកាលពីម្សិលមិញសម្តេច សខេង ហៅថា មេឧទ្ទាម ឬទណ្ឌិតនោះបានបន្តទៀតថា  បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ អត់ធ្មត់បន្តិចទៀត។ យើងជិតទទួលបានជ័យជំនះហើយ។ ខ្ញុំ សម រង្ស៊ី មិនអាចលើកទ័ពទៅតទល់ជាមួយលោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែន​ដីប្រទេសថៃបានដែរ បើរដ្ឋាភិបាលប្រទេសថៃ បិទផ្លូវមិនឲ្យខ្ញុំចូលទៅប្រទេសគេ ដើម្បីធ្វើដំណើរឆ្ពោះទៅ​ប្រទេសកម្ពុជា ដូចបានគ្រោងទុក សម្រាប់ថ្ងៃ០៩ វិច្ឆិកា ២០១៩។ តែខ្ញុំកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាង​មុខនេះ ដោយអហិង្សា និងសន្តិវិធី។

លោកសម រង្សីបន្តថា យើងនឹងតស៊ូ ដើម្បីផ្តួលរំលំរបប ហ៊ុន សែន បើលោក ហ៊ុន សែន ខ្លួនឯង មិនព្រម​កែខ្លួន ហើយមិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហ​ភាពអឺរ៉ុប។

គួររម្លឹកថា ការផ្ញើសាររបស់លោកសម រង្សី ធ្វើឡើងបន្ទាប់ពីលោកបានចាកចេញពីប្រទេសឥណ្ឌូណេស៊ី  ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោក ត្រូវបានអាជ្ញាធរឥណ្ឌុណេស៊ីឃាត់ខ្លួន​រយៈ​ពេល​ខ្លីផងដែរ។ ក្រុមលោកសម រង្សី ដែលមានគោលដៅដឹកនាំការបះបោរ ប្រឆាំង និងផ្តួលរំលំរដ្ឋា​ភិបាល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ត្រូវបានសកម្មជនបក្សកាន់អំណាចចំអកឱ្យថា បានបរាជ័យទាំងលើឆាក​ជាតិ និងអន្តរជាតិ៕

ក្រោយផែនការផ្តួលរំលំរដ្ឋាភិបាល របស់លោកសម រង្សី បរាជ័យ អាមេរិក ហាក់បន្ទន់ឥរិយាបថ ជាមួយ​កម្ពុជា

ផែនការផ្តួលញុះញង់ឱ្យមានការបះបោររបស់ក្រុមលោកសម រង្សី ជាង១០នាក់ ក្នុងការរំលំរដ្ឋាភិបាល ដែល​ដឹកនាំដោយសម្តេចតេជោហ៊ុន សែន ត្រូវបានធ្វើឱ្យបរាជ័យ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លង ទៅថ្មីៗនេះ ពេលនេះ គេសង្កេតមើលឃើញថា សហរដ្ឋអាមេរិក ដែលតែងតែនៅពីក្រោយខ្នងគណបក្ស ប្រឆាំងនោះ ហាកបន្ទន់ឥរយាបថរបស់ខ្លួន ងាកមកចងសម្ព័ន្ធមិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឥរិយាបថ ដែលគេសង្កេតឃើញនោះ គឺការផ្ញើលិខិតចំនួនពីររបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលក្នុងខ្លឹមសារ នៃលិខិត តាមការអះអាង របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុុងជំនួបជាមួយសម្តេចហ៊ុន សែន បានលើកឡើងថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់ឱ្យមានការពង្រឹង និងស្តារ ទំនាក់ទំនង និងសហប្រតិបត្តិ​ការ​រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺ​មានកិច្ច​សហ​ប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។

ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែល​ចុះ​ហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបាន បញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយ​មានការប្ដេជ្ញាខ្ពស់ក្នុង​ការគាំទ្រដល់​ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការ​ផ្លាស់​ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិប​តេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាឱ្យ​មានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹង​មាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំង​ជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយ ដើម្បីជំរុញមិត្តភាព និង​កិច្ច​សហការឱ្យកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។

លោក Patrick Murphy  បានបន្តទៀតថា ក្នុងលិខិតទី ២ គឺលោកប្រធានាធិបតី Donald Trump គោរព​​អញ្ជើញ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និង​អាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ក្នងឆ្នាំ ២០២០ ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយ សម្តេចតេជោ បានចាត់ទុក​ថាជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បី​ផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។ សម្ដេចតេជោ នឹងពិភាក្សាជាមួយនឹងប្រ​មុខ​ដឹក​នាំ​ប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំ​កំពូល​នេះអោយបានល្អប្រសើរ ហើយសម្តេចគិតថា នេះជាយុទ្ធសាស្ត្រ ធ្វើឱ្យអាស៊ាន-សហ​រដ្ឋអា​មេរិក កាន់​តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់​តែច្រើន​ឡើង។

ក្រៅពីការបន្ទន់ឥរិយាបថនេះ កាលពីប៉ុន្មានថ្ងៃមុន គេក៏មើលឃើញដែរថា តាមរយៈ លោក MICHAEL NEWBILL អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើឡើងថា ដើម្បី​ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត សហរដ្ឋអាមេរិក​មានគោលបំណងសំខាន់ចំនួន៣ចំនុច ចង់វិនិ​យោគនៅខេត្តព្រះសីហនុ។

លោក MICHAEL NEWBILL បញ្ចាក់ថា រវិនិយោគនៅខេត្តព្រះសីហនុ ផ្តោតលើ៣ចំណុចសំខាន់ៗ​នោះ​មាន ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ២.ចង់ជួយបណ្តុះបណ្តាលធន​ធានមនុស្ស​ផ្នែក​ភាសា​អង់គ្លេស និងកីឡា និងទី៣.ចង់នាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើផ្នែកអចលនទ្រព្យ ពិសេស​លើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ ។

ក្រៅពីនេះ នៅមានចំណុចកត់សម្កាល់មួយទៀត គឺកាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកអគ្គ​រដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy  បានមកជួបសម្តេចទៀ បាញ់ នៅទីស្តី​ការក្រ​សួង​ការពារ ជាតិ ដោយស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យយោធា​ជាមួយកម្ពុជា។ សំណើនេះធ្វើឡើង បន្ទាប់ពីកាលពីឆ្នាំ២០១៧ កម្ពុជា បានលុបចោលគម្រោងសមយុទ្ធយោធា ដ៏ធំមួយ គឺសមយុទ្ធយោធាឈ្មោះថា ឆ្មាំអង្គរ ជាមួយសហរដ្ឋអាមេរិក ដែលការលុបចោលនេះ ធ្វើឱ្យមានការសោក​ស្តាយ និងមន្ទិលនានា ពីអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា វីល្លៀម ហៃដ្ដ (William Heidt) ។

លោក W. Patrick Murphy ចង់ឱ្យមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណា​ចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានខ្លាំងក្លាឡើង ក្នុងនោះលោកបានលម្អិតជាក់ស្តែងនូវបញ្ហា​មួយ​ចំនួនដូចជា ចង់ឱ្យមាន ទស្សនកិច្ចនាវាចូលសំចតឡើងវិញ ឱ្យមានការបើកហ្វឹកហ្វឺនរួម និងរឿងមួយ​ចំនួន៕

ក្រោយផែនការលោកសម រង្សី បរាជ័យ អាមេរិកហាក់ងាកមកសហប្រតិបត្តិការល្អជាមួយកម្ពុជា

បន្ទាប់ពីផែនការព្យុះផ្លៀងយ៉ាងគំហុក ថានឹងចូលមកកម្ពុជា តាមច្រកព្រំដែន ដោយគ្រប់វិធី ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល របស់លោកសម រង្សី កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ នៅប៉ុន្មានថ្ងៃមុនជាប់ៗគ្នានេះ គេ​ឃើញ បណ្តាវិនិយោគិន និងអ្នកពាក់ព័ន្ធដទៃទៀត មកពីសហរដ្ឋអាមេរិក សស្រាក់សស្រាំ មកស្វែងយល់ ពីឱកាសរកស៊ីនៅកម្ពុជា​។ ក្នុងនោះ គេអាចមើលឃើញេពីជំនួបមួយ ជាមួយលោកគួច ចម្រើន អភិបាល​ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក MICHAEL NEWBILL អនុប្រធានបេសកកម្ម នៃស្ថាន​ទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើឡើងថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត សហរដ្ឋអាមេរិកមានគោលបំណងសំខាន់ចំនួន៣ចំនុច ចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

លោក MICHAEL NEWBILL បញ្ចាក់ថា រវិនិយោគនៅខេត្តព្រះសីហនុ ផ្តោតលើ៣ចំណុចសំខាន់ៗ​នោះមាន ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ២.ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែក​ភាសាអង់គ្លេស និងកីឡា និងទី៣.ចង់នាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើផ្នែកអចលនទ្រព្យ ពិ​សេសលើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ ។

ប៉ុន្តែ គោលបំណង នៃការវិនិយោគនេះ ត្រូវបានគេមើលឃើញថាធ្វើឡើង បន្ទាប់ពីការវិនិយោគ របស់​ជនជាតិ ហាក់មានការថមថយ ក្រោយពីរាជរដ្ឋាភិបាល បញ្ឈប់សកម្មភាព នៃការលេងល្បែងភ្នាល់ តាម​អនឡាញ កាលពីពេលថ្មីៗនេះ ជាពិសេស ក្រោយពីសារព័ត៌មានអាមេរិកមួយចំនួនលើកឡើងថា កង​ទ័ពចិន កំពុងមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងក្រោយពីមហិច្ឆិតាលោកសម រង្សីបរាជ័យ។

ជាមួយគ្នានេះដែរ ក្នុងជំនួបការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងការពារជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​ប្រទេសកម្ពុជា លោក W. Patrick Murphy  បានស្នើឱ្យមានកិច្ចសហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត លើវិស័យ​យោធាជាមួយ​កម្ពុជា។ សំណើនេះធ្វើឡើង បន្ទាប់​ពីកាលពីឆ្នាំ២០១៧ កម្ពុជា បានលុបចោលគម្រោង​សម​យុទ្ធយោធា ដ៏ធំមួយ គឺសមយុទ្ធយោធាឈ្មោះថា ឆ្មាំអង្គរ ជាមួយសហរដ្ឋ​អាមេរិក ដែលការលុប​ចោលនេះ ធ្វើឱ្យមានការសោកស្តាយ និងមនញតិលនានាពីអតីត​ឯកអគ្គរដ្ឋទូតអា​មេរិកប្រចាំកម្ពុជា វីល្លៀម ហៃដ្ដ (William Heidt) ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រ​សាសន៍ ថា ភាគី​អាមេរិក ​ចង់ឱ្យមានកិច្ចសហ​ប្រតិបត្តិការ​យោធាបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីស្តារទំ​នាក់​ទំនងរវាង​ប្រទេសទាំងពីរ«លោក W. Patrick Murphy ចង់ឱ្យមានការទំនាក់ទំនង​កិច្ចសហប្រ​តិបត្តិ​ការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហ​រដ្ឋអាមេរិក ឱ្យបានខ្លាំងក្លាឡើង ក្នុងនោះលោកបាន​លម្អិតជាក់ស្តែងនូវបញ្ហាមួយចំនួនដូចជា ចង់ឱ្យមាន ទស្សនកិច្ចនាវាចូលសំចតឡើងវិញ ឱ្យមានការបើក​ហ្វឹកហ្វឺនរួម និងរឿងមួយចំនួន»។

សម្តេចទៀ បាញ់​លើក​ឡើងទៀតថា ការលើកឡើងនូវសំណើមួយចំនួនរបស់ឯកអគ្គរដ្ឋទូតថ្មី របស់សហ​រដ្ឋអាមេរិករូបនេះ គឺហាក់បីដូចខិតខំធ្វើយ៉ាងណាស្តារឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ លោក W. Patrick Murphy ចង់ឱ្យកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី ផ្តល់កិច្ចសហប្រតិបត្តិការលើការផ្តល់ព័ត៌មាន ទៅវិញទៅ​មករវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ។ សម្តេច ទៀ បាញ់បញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះ​ការលើក​ឡើងរបស់ទូតអាមេរិកថ្មីរូបនេះ ព្រោះបញ្ហា​នេះ ជាបញ្ហារួមរវាងបណ្តាកងទ័ពរបស់ប្រទេសនានា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ​អង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំ​ពុងតែ​ហួងហែង ដោយសារតែភ្លើងសង្គ្រាមនៅលើ​ពិភព​លោក និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា។

សម្តេចពិជ័យសេនាបញ្ជាក់ទៀតថា  កិច្ចសន្ទនានេះ គឺភាគីអាមេរិក ចង់ឱ្យមានកាន់តែឆាប់រហ័សលើកិច្ច​សហ​ប្រតិបត្តិការយោធា ជាពិសេសការធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នា ឱ្យកាន់តែឆាប់រហ័ស។ សម្តេច​បន្តថា ប្រទេសកម្ពុជា តែងតែស្វាគមន៍ គឺមិនដែលបិទការធ្វើលំហាត់​ហ្វឹកហ្វឺនរួមគ្នាជា​មួយបណ្តា​ប្រទេស​ណាមួយនោះទេ ក៏ប៉ុន្តែកម្ពុជា ត្រូវការពេលវេលា លទ្ធភាព និងកាលៈទេស ដែលត្រូវទាមទារ​ឱ្យអនុវត្ត ប៉ុន្តែប្រសិនបើការធ្វើនោះហួសពីសមត្ថភាព ក៏កម្ពុជាមិនអាចទទួលយកបាននោះដែរ។

គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០១៧ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ដែលប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក និងបរទេសបានឱ្យដឹងថា ការផ្អាកនេះមានរយៈពេលពីរឆ្នាំ គឺពី​ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ហើយការផ្សះផ្សា រវាងអាមេរិក និងកម្ពុជានៅពេលនេះ ហាកជាកិច្ចសហ​ការ​ល្អផង មិ​នល្អផង ព្រោះគេមិនដឹងច្បាស់អំពីគោលដំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកថា ចង់បានអ្វី?​

លោកសម រង្សី នៅតែបន្តមហិច្ឆតា ចង់ផ្តួលរំលំសម្តេចតេជោហ៊ុនសែន និងបក្សកាន់អំណាច តាមផ្លូវ​បះបោរ

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ លោកសម រង្សី អតី​ប្រធានអតីត គណបក្សសង្រ្គោះជាតិ និងដែលបច្ចុប្បន្ន ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យ​ជាប់​ពន្ធនាគារជាច្រើនឆ្នាំនោះ បានសរសេរថា ព្រឹត្តិការណ៍នៅប្រទេសកម្ពុជា កំពុងតែដើរយ៉ាងលឿន ដោយ​សារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរពីខាង​ក្នុង​ប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅ​ប្រទេស​ផង ជាពិសេសសហភាពអឺរ៉ុប ទើបតែ​បានដាក់ឱសានវាទ ឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យលទ្ធិ​ប្រជាធិបតេយ្យ ដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃ១២ ធ្នូ ២០១៩ ។

លោកសមរង្សីបន្តថា ពេលនេះសម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ព្រោះសម្តេច​ហ៊ុន សែន មិនហ៊ាន និងមិនអាចច្រានចោល ការទាមទារដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុបទេ ក្នុងនោះ មាន​ការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា និងសកម្មជន គណបក្សសង្គ្រោះ​ជាតិ​ ដែលត្រូវបានគេចាប់ខ្លួន ឬគំរាមកំហែង ក្នុងពេលថ្មីៗនេះ។ បន្ទាប់មកទៀត ដោយសារតែ​ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនមានកំហុស ឬទោសអ្វីទេ សម្តេច ហ៊ុន សែន​ ត្រូវតែ​បើកផ្លូវ​ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ព្រោះការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ​១៦ វិច្ឆិកា ២០១៧ គឺជាទង្វើខុសច្បាប់ ព្រោះសម្តេច ហ៊ុន សែន និងបក្ខពួក គ្មានមូល​ដ្ឋានអ្វី ក្នុង​ការចោទប្រកាន់ថា លោក កឹម សុខា ជាជនក្បត់ជាតិឡើយ។

លោកសមរង្សី ដែលកាលពីម្សិលមិញសម្តេច សខេង ហៅថា មេឧទ្ទាម ឬទណ្ឌិតនោះបានបន្តទៀតថា  បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ អត់ធ្មត់បន្តិចទៀត។ យើងជិតទទួលបានជ័យជំនះហើយ។ ខ្ញុំ សម រង្ស៊ី មិនអាចលើកទ័ពទៅតទល់ជាមួយលោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែន​ដីប្រទេសថៃបានដែរ បើរដ្ឋាភិបាលប្រទេសថៃ បិទផ្លូវមិនឲ្យខ្ញុំចូលទៅប្រទេសគេ ដើម្បីធ្វើដំណើរឆ្ពោះទៅ​ប្រទេសកម្ពុជា ដូចបានគ្រោងទុក សម្រាប់ថ្ងៃ០៩ វិច្ឆិកា ២០១៩។ តែខ្ញុំកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាង​មុខនេះ ដោយអហិង្សា និងសន្តិវិធី។

លោកសម រង្សីបន្តថា យើងនឹងតស៊ូ ដើម្បីផ្តួលរំលំរបប ហ៊ុន សែន បើលោក ហ៊ុន សែន ខ្លួនឯង មិនព្រម​កែខ្លួន ហើយមិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហ​ភាពអឺរ៉ុប។

គួររម្លឹកថា ការផ្ញើសាររបស់លោកសម រង្សី ធ្វើឡើងបន្ទាប់ពីលោកបានចាកចេញពីប្រទេសឥណ្ឌូណេស៊ី  ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោក ត្រូវបានអាជ្ញាធរឥណ្ឌុណេស៊ីឃាត់ខ្លួន​រយៈ​ពេល​ខ្លីផងដែរ។ ក្រុមលោកសម រង្សី ដែលមានគោលដៅដឹកនាំការបះបោរ ប្រឆាំង និងផ្តួលរំលំរដ្ឋា​ភិបាល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ត្រូវបានសកម្មជនបក្សកាន់អំណាចចំអកឱ្យថា បានបរាជ័យទាំងលើឆាក​ជាតិ និងអន្តរជាតិ៕

សម្តេចហ៊ុន សែន ៖ ២ធ្នូ ជាថ្ងៃដែលសិរ្សសាមគ្គីសង្រ្គោះជាតិ ប្រមូលផ្តុំគ្នា ដើម្បីដាក់ផែនការរំដោះជាតិ

តាមទំព័រហ្វេសប៊ុកផ្លូវការ ផ្ទាល់ខ្លួន របស់សម្តេច ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោនាយក​រដ្ឋមន្រ្តីហ៊ុន សែន បានសរសេរថា អបអរសាទរខួប៤១ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិ​កម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

សម្តេចបន្តថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុក​ស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។

សម្តេចតេជោបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណ​សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រ​កាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំង​ក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហា​ធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀប​ចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩៕

ក្រោយផែនការផ្តួលរំលំរដ្ឋាភិបាល របស់លោកសម រង្សី បរាជ័យ អាមេរិក ហាក់បន្ទន់ឥរិយាបថ ជាមួយ​កម្ពុជា

ផែនការផ្តួលញុះញង់ឱ្យមានការបះបោររបស់ក្រុមលោកសម រង្សី ជាង១០នាក់ ក្នុងការរំលំរដ្ឋាភិបាល ដែល​ដឹកនាំដោយសម្តេចតេជោហ៊ុន សែន ត្រូវបានធ្វើឱ្យបរាជ័យ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លង ទៅថ្មីៗនេះ ពេលនេះ គេសង្កេតមើលឃើញថា សហរដ្ឋអាមេរិក ដែលតែងតែនៅពីក្រោយខ្នងគណបក្ស ប្រឆាំងនោះ ហាកបន្ទន់ឥរយាបថរបស់ខ្លួន ងាកមកចងសម្ព័ន្ធមិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឥរិយាបថ ដែលគេសង្កេតឃើញនោះ គឺការផ្ញើលិខិតចំនួនពីររបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលក្នុងខ្លឹមសារ នៃលិខិត តាមការអះអាង របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុុងជំនួបជាមួយសម្តេចហ៊ុន សែន បានលើកឡើងថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់ឱ្យមានការពង្រឹង និងស្តារ ទំនាក់ទំនង និងសហប្រតិបត្តិ​ការ​រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺ​មានកិច្ច​សហ​ប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។

ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែល​ចុះ​ហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបាន បញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយ​មានការប្ដេជ្ញាខ្ពស់ក្នុង​ការគាំទ្រដល់​ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការ​ផ្លាស់​ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិប​តេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាឱ្យ​មានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹង​មាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំង​ជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយ ដើម្បីជំរុញមិត្តភាព និង​កិច្ច​សហការឱ្យកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។

លោក Patrick Murphy  បានបន្តទៀតថា ក្នុងលិខិតទី ២ គឺលោកប្រធានាធិបតី Donald Trump គោរព​​អញ្ជើញ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និង​អាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ក្នងឆ្នាំ ២០២០ ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយ សម្តេចតេជោ បានចាត់ទុក​ថាជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បី​ផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។ សម្ដេចតេជោ នឹងពិភាក្សាជាមួយនឹងប្រ​មុខ​ដឹក​នាំ​ប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំ​កំពូល​នេះអោយបានល្អប្រសើរ ហើយសម្តេចគិតថា នេះជាយុទ្ធសាស្ត្រ ធ្វើឱ្យអាស៊ាន-សហ​រដ្ឋអា​មេរិក កាន់​តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់​តែច្រើន​ឡើង។

ក្រៅពីការបន្ទន់ឥរិយាបថនេះ កាលពីប៉ុន្មានថ្ងៃមុន គេក៏មើលឃើញដែរថា តាមរយៈ លោក MICHAEL NEWBILL អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើឡើងថា ដើម្បី​ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត សហរដ្ឋអាមេរិក​មានគោលបំណងសំខាន់ចំនួន៣ចំនុច ចង់វិនិ​យោគនៅខេត្តព្រះសីហនុ។

លោក MICHAEL NEWBILL បញ្ចាក់ថា រវិនិយោគនៅខេត្តព្រះសីហនុ ផ្តោតលើ៣ចំណុចសំខាន់ៗ​នោះ​មាន ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ២.ចង់ជួយបណ្តុះបណ្តាលធន​ធានមនុស្ស​ផ្នែក​ភាសា​អង់គ្លេស និងកីឡា និងទី៣.ចង់នាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើផ្នែកអចលនទ្រព្យ ពិសេស​លើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ ។

ក្រៅពីនេះ នៅមានចំណុចកត់សម្កាល់មួយទៀត គឺកាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកអគ្គ​រដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy  បានមកជួបសម្តេចទៀ បាញ់ នៅទីស្តី​ការក្រ​សួង​ការពារ ជាតិ ដោយស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យយោធា​ជាមួយកម្ពុជា។ សំណើនេះធ្វើឡើង បន្ទាប់ពីកាលពីឆ្នាំ២០១៧ កម្ពុជា បានលុបចោលគម្រោងសមយុទ្ធយោធា ដ៏ធំមួយ គឺសមយុទ្ធយោធាឈ្មោះថា ឆ្មាំអង្គរ ជាមួយសហរដ្ឋអាមេរិក ដែលការលុបចោលនេះ ធ្វើឱ្យមានការសោក​ស្តាយ និងមន្ទិលនានា ពីអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា វីល្លៀម ហៃដ្ដ (William Heidt) ។

លោក W. Patrick Murphy ចង់ឱ្យមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណា​ចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានខ្លាំងក្លាឡើង ក្នុងនោះលោកបានលម្អិតជាក់ស្តែងនូវបញ្ហា​មួយ​ចំនួនដូចជា ចង់ឱ្យមាន ទស្សនកិច្ចនាវាចូលសំចតឡើងវិញ ឱ្យមានការបើកហ្វឹកហ្វឺនរួម និងរឿងមួយ​ចំនួន៕

រយៈពេលមួយខែ ប្រធានគណបក្ស ចំនួន៣ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន និងផ្តន្ទាទោស ផងដែរ

យោងតាមសារព័ត៌មាននានា មួយរយៈពេលចុងក្រោយនេះ ជាពិសេសគេសង្កេតឃើញថា ចាប់ពីដើមខែសីហាឆ្នាំ២០១៧មក មានប្រធានគំនបក្សចំនួន៣ ត្រូវបាន ចាប់ខ្លួន ក្នុងនោះ មានលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ព ដ៏ល្បីល្បាញ នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពីបទ លាក់ទុក និងផលិតគ្រឿងញៀនញៀនខុសច្បាប់។

ប្រធានគណបក្សទី២ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនដែរនោះ គឺលោកសួនសេរីរដ្ឋា ប្រធាន​គណបក្ស អំណាចពលរដ្ឋខ្មែរ។ លោកសួន ​សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៧ ពីបទប្រមាថ កងទ័ពជាតិ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១១ និង១២ ខែសីហា ឆ្នាំ២០១៧។

ប្រធានគណបក្ស​ដែលត្រូវចាប់ខ្លូនទី៣ គឺលោកកឹម សុខា អតីតប្រធានមជ្ឈមណ្ឌលការពារ​សិទ្ធិ​មនុស្ស និងអតីត ប្រធានគនបក្សសិទ្ធិមនុស្ស និងចុងក្រោយនេះ ជាប្រធានគណបក្ស សិទ្ធិមនុស្ស។ លោកកឹម សុខា ត្រូវបានសត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង១២ កណ្តាល​អាធ្រាត្រ នៅ​គេហដ្ឋានរបស់លោក នៅក្នុងខណ្ឌទួលគោក ពីបទក្បត់ជាតិ។

គួររំលឹកថា ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ធ្វើឡើង ក្រោយពីបែកធ្លាយព័ត៌មានថា លោកបាន​ទាក់ទងគណបក្សសង្រ្គោះជាតិ ក្បត់ដៃគូរបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧។ កាលដំបូង​ឡើយ លោក ញឹក ប៊ុនឆៃ បានបដិសេធចំពោះព័ត៌មាននេះ តែក្រោយពីការឃុំខ្លួន លោកបាន​សរសេរលិខិតសារភាពកំហុសប្រាប់ទៅសមាជិកបក្ស។

ដោយឡែកលោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួន ក្រោយពីលោកសរសេរអត្ថបទផ្សព្វផ្សាយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ប្រមាថដល់ទឹកចិត្តកងទ័ព ដែលកំពុង ត្រៀមប្រយុទ្ធនៅសមរភូមិស្ទឹងត្រែង ក្នុងជម្លោះព្រំដែនអូរអាល័យ ជាមួយឡាវ

 

 

 

ការប្រកួត ដោយគ្មានគូប្រកួត តើមានន័យអ្វី?

មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា ហាក់កាន់តែអាក្រក់ទៅៗ អាចនិយាយ បានថា អាក្រក់ជាងកាលពីឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និង២០០៨ទៅទៀត ព្រោះ​កាលពីប៉ុន្មានអាណត្តិ​មុននោះ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល មិនត្រូវបានរឹតត្បិត​នោះទេ។ ប៉ុន្តែ សម្រាប់ការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ  ត្រូវបានគេមើល​ឃើញថា ជាការវិលទៅរកអតីតកាល ដ៏អួរអាប់ ការបំបិទសិទ្ធិធ្វើនយោបាយនានា  នៃប្រវត្តិ​សាស្រ្តកម្ពុជា ទោះបីជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងម្តងហើយម្តងទៀតថា រាល់ការចាប់ខ្លួន របស់អ្នកនយោបាយ មិនមែនជារឿងនយោបាយឡើយក្តី។

ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានបក្ស អំណាចពលរដ្ឋខ្មែរ និងការចាប់ខ្លួនលោកកឹម សុខា ពិតណាស់ គឺជាព្រឹត្តិការណ៍ ដ៏អាក្រក់សម្រាប់កម្ពុជា។ វាជាកាយវិការ ដែលបង្ហាញថា ការធ្វើនយោបាយនៅកម្ពុជា ពិតជា គួរឲ្យខ្លាច។ កម្ពុជា ហាក់ជាប្រទេសប្រជាធិបតេយ្យ តេសំបកក្រៅ តែខាងក្នុងពោរពេញទៅ​ដោយអំពើឃោរឃៅ និងរឹតត្បិត គាបសង្កត់។

វាមិនល្អប៉ុន្មានទេ​សម្រាប់ការធ្វើនយោបាយគាបសង្កត់ ដើម្បីឈ្នះអំណាចនោះ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋ មានការយល់ដឹងច្រើនណាស់ទៅហើយអំពីការដើរទៅមុខ ឬដើរថយក្រោយ របស់រាជរដ្ឋាភិបាល។

ទោះបីរាជរដ្ឋាភិបាលព្យាយាមពន្យល់យ៉ាងណា ក៏ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ យល់ច្បាស់ ជាស្រេចហើយថា ការចាប់ខ្លួនមេបក្សទំាងនេះ ក្រោមហេតុផលនយោបាយ មិនមែនហេតុ ផលនៃក្រមព្រហ្នទណ្ឌទេ។

អ្នកនយោបាយនៅកម្ពុជា គួរបើកចិត្តឲ្យទូលាយ ទទួលយកអ្វី ដែលបានកើតឡើងមក​ដោះ​ស្រាយ មិនត្រូវធ្វើអ្វីតាមការនឹកឃើញរបស់ខ្លួននោះទេ។ គេសួរថា នៅពេលបក្សកាន់អំណាច ចាប់ចងដៃជើងគេ ដេរមាត់គេ បិទភ្នែកគេ ចុះពេលបោះឆ្នោត តើទៅប្រកួតជាមួយអ្នកណា បើគ្មានគូប្រកួត ដែលសមល្មមនឹងកម្លាំងផងនោះ។

កែវភ្នែករាស្រ្ត

កម្ពុជា មានក្រសួងធនធានទឹក និងក្រសួងកសិកម្ម តែប្រជាពលរដ្ឋនៅតែទិញអង្ករពី​បរទេស ដោយសារខ្វះទឹកធ្វើស្រែ។ ប្រជាកសិករ នៅតែអុជធូបបន់ព្រះ ដើម្បីសុំទឹកភ្លៀង ធ្វើកសិកម្ម។ កម្ពុជា នៅតែខ្វះម្ហូបអាហារប្រចាំថ្ងៃ។ ត្រី កាន់តែខើចទៅៗ។

កម្ពុជា មានក្រសួងសុខាភិបាល តែប្រជាពលរដ្ឋខ្មែរ នៅតែ ចេញទៅព្យាបាលសុខភាព នៅបរទេស ដោយសារពួកគេ គ្មានជំនឿចិត្ត លើកការព្យាបាល របស់គ្រូពេទ្យក្នុងស្រុក។  ប្រជាពលរដ្ឋនៅតែស្លាប់ដោយសារជំងឺដោយសារតែខ្វះថវិកាឲ្យពេទ្យ។ អ្នកជំងឺ នៅតែ សម្រាលកូននៅក្រៅ ឬមុខមន្ទីរពេទ្យ ដោយសារតែគ្មានប្រាក់បង់ឲ្យពេទ្យ។

កម្ពុជា មានក្រសួងយុត្តិធម៌ តែប្រជាពលរដ្ឋស្លូតត្រង់ ក្រីក្រ នៅតែ ទួញសោកស្រែកយំរក យុត្តិធម៌ ដោយសារតុលាការលម្អៀង ទៅរកជនមានអំណាច អ្នកមានលុយកាក់ ឬអាច​និយាយបានថា តុលា​ការពុករលួយផងដែរ។

កម្ពុជា មានក្រសួងសេដ្ឋកិច្ច មានក្រសួងពាណិជ្ជកម្ម ប៉ុន្តែ កម្ពុជា នៅតែខ្វះទីផ្សារផលិត​ផល​ក្នុងស្រុក ហើយពឹងផ្អែកលើការនាំចូលពីបរទេស។ តាមការសង្កេត ដោយភ្នែកទទេ ឬដោយការគិតខ្លះៗនោះ គេងាចដឹងថា កម្ពុជា មានតែសំបកខ្លួនទទេប៉ុណ្ណោះ ព្រោះសូម្បី​ប៊ីចេង សាប៊ូបោកខោអាវ ឬអ្វីៗកំប៉ិកកំប៉ុកផ្សេងទៀត ក៏ត្រូវការនាំចូលពីបរទេសដែរ។ ការ​សាកល្បងផ្នែកសេដ្ឋកិច្ច ត្រូវបានគេមើលឃើញកាលពីកើតឡើងនូវជម្លោះ​ព្រំដែនរវាង​កម្ពុជាថៃ ខែកក្កដា​ឆ្នាំ២០០៨។ ក្រោយផ្ទុះអាវុធ ថៃ បានបិទច្រកព្រំដែនទំាងអស់ ធ្វើឲ្យ​កម្ពុជា ខ្វះខាតខ្លាំង​លើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និង​ របស់របរសំខាន់ៗផ្សេងទៀត។

ថៃ​មានគោលនយោបាយ ទិញអង្ករពីកម្ពុជា (ប្រភេទអង្ករល្អ)ឲ្យប្រជាពលរដ្ឋគេទទួលទាន និងលក់ចេញទៅក្រៅប្រទេស ហើយគេបញ្ចេញអង្ករខូចគុណភាពមកលក់ឲ្យកម្ពុជាវិញ។

កម្ពុជា មានក្រសួងបរិស្ថាន ប៉ុន្តែ បរិស្ថាន មិនត្រូវបានការពារ ឬថែទំាឲ្យបានល្អប្រសើរ​ឡើយ។ តាមដងផ្លូវ តាមសាលារៀន នៅមានគំនរសំរាមពាសវាលពាសកាល ជះក្លិនមិនល្អ ដល់ការរស់នៅ ដល់សិស្ស ដែលកំពុងសិក្សា។ ការកាប់បំផ្លាញព្រៃឈើ នៅតែកើតមាន គ្មានថមថយ។

កម្ពុជា មានក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ តែគ្រោះថ្នាក់ចរាចរណ៍ នៅតែកើត​មានឡើង សម្លាប់មនុស្សឥតឈប់ឈរ ដោយសារការត្រួតពិនិត្យ បច្ចេកទេសយានយន្ត មិនបានត្រឹមត្រូវ។ កន្លែងពិនិត្យយានយន្ត ពិនិត្យយកតែលុយ  ឯអ្នកបើកបរ ហួសល្បឿន កំណត់ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ នៅតែរួចខ្លួន មិនជាប់គុក ឬមិនប្រឈមមុខ ចំពោះ មុខច្បាប់ធ្ងន់ធ្ងរ ធ្វើឲ្យមនុស្ស គ្មានការរាងចាល។

កម្ពុជា មានក្រសួងអភិវឌ្ឍន៍ជនបទ តែនៅតាមជនបទ នៅតែខ្វះខាត នៅតែគ្មានហេដ្ឋា រចនាសម្ព័ន្ធត្រឹមត្រូវ ទឹកស្អាតប្រើប្រាស់ អគ្គិសនី គ្មាន។

កម្ពុជា មានក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ តែសំណង់នៅតែគ្មានរបៀប រៀបរយ អ្នកមានអំនាចនៅតែរំលោភយកចំណីផ្លូវ រំលោភលើដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន។ រាល់សំណង់ ស្ទើរតែគ្មានបង្ហាញពីអត្តសញ្ញាណជាតិ។

កម្ពុជា មានក្រសួងវប្បធម៌ ប៉ុន្តែ វប្បធម៌ខ្មែរ កាន់តែធ្លាក់ចុះ ពីមួយថ្ងៃទៅមួយថ្ងៃ។ វិស័យ

សិល្បៈ តារាសម្តែងមួយចំនួន យកសិល្បៈធ្វើអាជីវកម្ម ឬធ្វើជាឈ្នាន់ ដើម្បីស្វែងរកលាភ សក្ការៈ ឬទ្រព្យសម្បត្តិ។

កម្ពុជា មានកាកបាទក្រហម តែជនរងគ្រោះដោយសារគ្រោះធម្មជាតិ  ឬគ្រោះថ្នាក់ផ្សេងៗ នៅតែមិនទទួលបានជំនួយ ដោយសារ មន្រ្តីកាកបាទក្រហមមួយចំនួនប្រកាន់បក្សពួក លម្អៀង ទៅរកគណបក្សនយោបាយ និងរើសអើង។

(នៅមានត)

សង្ឃឹមថា គណបក្សង្រ្គោះជាតិមិនភ្លេចបំណងរបស់ខ្លួនទេ

ជាច្រើនអាណត្តិមកហើយ ដែលគណបក្សប្រឆាំង មានគណបក្សសិទ្ធិមនុស្ស គណបក្សសម រង្សី មានបំណងឲ្យមានការផ្លាស់ប្តូរ ឬដកស្លាកសញ្ញាស្របៀរអង្គរ ស្របៀរ កម្ពុជា ដែលស្រាបៀរទំាងពីរប្រភេទនេះ បានយករូបប្រាទសាទអង្គរវត្ត និងប្រសាទព្រះវិហារ មកធ្វើជាសញ្ញាសម្គាល់របស់ខ្លួន។ ស្រាបៀរកម្ពុជា យកប្រាសាទព្រះវិហារ និងស្រាបៀរ អង្គរ យករូបអង្គរធ្វើជាសញ្ញាសម្គាល់។
ឥឡូវនេះ ខណៈគណបក្សទំាងពីរច្របាច់បញ្ចូលគ្នា ទៅជាគណបក្សសង្រ្គោះជាតិ និងមានឱកាស អាចស្នើសុំឲ្យមាន ការផ្លាស់ប្តូរស្លាកសញ្ញាស្រាបៀរទំាងពីរនេះបាន គេសង្ឃឹម និងជឿជាក់ថា គណបក្សទំាងពីមិនភ្លេចបំណងនេះទេ។ ជាពិសេស ការសើររើមួយចំនួនទៀត ដូចជា ការបោះបង្គោលព្រំដែន ការសម្បទានដីព្រៃ ការសម្បទានដី ព្រៃសម្រាប់កសិកម្ម ការដកហូតការគ្រប់គ្រងប្រាសាទអង្គរវត្ត ការគ្រប់គ្រងភ្នំបូកគោ ពីក្រុមហ៊ុនសុខ គង់ ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសជាតិកន្លងមក។
ប្រសិនបើគណបក្សសង្រ្គោះជាតិ ជំហានដំបូង ធ្វើបានសម្រេច ចំពោះកិច្ចការមួយចំនួន ដែល យើងបានលើកខាងលើ នោះនៅអាណត្តិបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិ កាលទី៦ អាចនឹងមានសង្ឃឹមថា មានកំណើនកៅអីបន្តទៀត។ ប៉ុន្តែ ប្រសិនបើគណបក្ស នេះមិនបានធ្វើអ្វីសោះវិញនោះ នោះ ការបរាជ័យដ៏អាម៉ាស់ នឹងរត់មករក គណបក្សនេះ ជាក់ជាមិនខាន។

យួនចេះឈឺចិត្តដែរ?

យួនចេះឈឺចិត្តដែរ?

617052_10151179574908985_1099389114_o

ជាច្រើនសតវត្សរ៍មកហើយ ដែលួយនបានជិះជាន់ កេងបន្លំ និងលួចដីខ្មែរ ទាំងព្រំដែនគោក និងព្រំដែនទឹកផ្នែកសមុទ្រ ដូចចាកោះ ទោះបីជាវីរបុរសខ្មែរ គ្រប់ជំនាន់បានប្រឆាំងជំទាស់​ដាច់អហង្កាយ៉ាងណាក្តី។

កោះត្រល់ខ្មែរ ត្រូវយួនបន្លំយកកាលពីឆ្នាំ១៩៨៥ ក្រោមរូបភាពគាប់សង្កត់រដ្ឋាភិបាលខ្មែរ​សម័យ​នោះឲ្យចុះហត្ថលេខា និងនៅឆ្នាំ២០០៥ យួនប្រើល្បិចឲ្យរដ្ឋសភាខ្មែរ អនុម័ត្តសម្រេច ផ្តល់កោះត្រល់នេះទៅយួនជាស្ថាពរ។ បន្ទាប់ពី រដ្ឋសភាពកម្ពុជា អនុម័ត្តរួច យួនបានប្រាប់ ឬព្រមានខ្មែរឲ្យឈប់ហៅកោះត្រល់ថាជាកោះត្រល់ទៀត គឺហៅថា កោះហ្វូកកុក។ កោះត្រល់​ខ្មែរ បើមើលពីចម្ងាយ ជ្រុងពីភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតទៅ គឺ​មាន​សណ្ឋានដូចជារាងត្រុលសម្រាប់ត្បាញ ក្រមារ ឬសូត្រផ្សេង។ កោះត្រុលមានចម្ងាយ ប្រ​មាណ តែជាង៤០គីឡូម៉ែត្រពីមាត់ច្រាំងសមុទ្រខេត្តកំពតទៅ។

SONY DSCប៉ុន្តែ យួនបានដណ្តើមយក​ទៅទាំងរំលោភ ធ្វើឲ្យខ្មែរភាគច្រើនបំផុតឈឺចាប់ និងបានតវ៉ា ជារឿយៗ ដើម្បីយកកោះត្រល់ នេះមកវិញ។ យួនមិនដែលអើពើរចំពោះការតវ៉ា របស់អ្នកស្នេហាជាតិខ្មែរទេ ផ្ទុយទៅវិញយួន យកលេសថា កោះត្រល់ ត្រូវបារាំងប្រគល់ឲ្យយួនតាំងពីសម័យអាណានិគមនិយមមកម៉្លេះ។ ទោះជាយ៉ាងនេះក្តី យួនមិនដែលបង្ហាញភស្តុតាង ដែលអះអាងថា បារាំងប្រគល់កោះត្រល់ឲ្យ​យួនទេ។

ឥឡូវនេះ ដល់ពេលយួនទទួលបទពិសោធ ឈឺចាប់ពីការរំលោភយកទឹកដីពីសំណាក់បរទេស​ហើយ។ កាលពីដើមខែឧសភា ឆ្នាំ២០១៤នេះ ប្រទេសមហាយក្សចិន បានបញ្ជូននាវាខ្នាតធំ ចូលទៅកាន់ដែនសមុទ្រ ដែលមានជម្លោះរវាងយួននិងចិន ដើម្បីបូមយកប្រេង ធ្វើឲ្យប្រជាជន យួនងើបឡើងតវ៉ា។ ពួកប្រជាជនយួន ដែលមានរដ្ឋាភិបាលកុម្មនីសនៅពីក្រោយខ្នង បាននាំ គ្នាចូលទៅដុតរោងចក្ររបស់ចិន និងបានលួចយកទ្រព្យសម្បត្តិផងដែរ។ យួនស្រែកថា ចិន រំលោភដែនទឹករបស់ខ្លួន ចិនជាមហាអំណាចឈ្លានពាន។

544836_10151170403878985_306543182_n

ការតវ៉ារបស់យួននេះ បានធ្វើឲ្យវីរបុរសស្នេហាជាតិរបស់ខ្មែរ ស្ទើរតែទាំងអស់នាំគ្នា​អស់សំ ណើច និងពេបជ្រាយទៅវិញថា តើយួនស្គាល់រសជាតិ នៃការបាត់បង់ទឹកដីដោយ​បំពាន​ហើយ​ឬនៅ?។ តើយួនឈឺចិត្តទេ នៅពេលគេឈ្លានពានបែបនេះ? បើយួនឈឺចិត្ត និង​ដឹង​ហើយ យួនគួរតែប្រគល់ទឹកដីខ្មែរ ទាំងកោះត្រល់ ទាំងព្រំដែនគោកមក​ឲ្យខ្មែរ​វិញទៅ។ សំណួរសួរថា តើយួនចេះឈឺចិត្តដែរឬ?…។

គន្លឹះស្លាប់រស់ចុងក្រោយ ដែលបក្សទាំងពីរត្រូវធ្វើ

គន្លឹះស្លាប់រស់ចុងក្រោយ ដែលបក្សទាំងពីរត្រូវធ្វើ

ចាប់តាំងពីពេលយុទ្ធនាការនៃការឃោសនាបោះឆ្នោតចាប់ផ្តើម គេឃើញសកម្មភាព របស់ លោកសម រង្សី និងលោកកឹម សុខា ហាក់បង្ហាញពីភាពខ្លាំងក្លា និងក្លាហានរបស់ខ្លួន ធ្វើឲ្យ អ្នកគាំទ្ររបស់បក្សប្រឆាំង មានកម្លាំងចិត្តថែមទៀត។

នៅពេលការបោះឆ្នោតត្រូវបានបញ្ចប់ និងលទ្ធផលបោះឆ្នោតត្រូវបានគណបក្សប្រជាជន​កម្ពុជា ប្រកាសជាឯកតោភាគីថា គណបក្សកាន់អំណាចឈ្នះរហូតដល់៦៨កៅអីនោះ គណ​បក្សប្រឆាំងបានចេញសេចក្តីប្រកាសថា ខ្លួនមិនទទួលស្គាល់ជាដាច់ខាតចំពោះលទ្ធផលនេះ ហើយទាមទារឲ្យបង្កើតគណកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី នៅថ្ងៃ​បោះ​ឆ្នោត ដោយមានការចូលរួមពីគណបក្សធំៗទាំងពីរ សង្គមស៊ីវិល និងអង្គការសហប្រជាតិ ផងដែរ ប៉ុន្តែ បំណងរបស់បក្សប្រឆាំងត្រូវបានជំទាស់ដោយគជប។ គជប បានអះអាងថា ការ បង្កើតគណកម្មការ ដែលមានការចូលរួមពីអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលនេះ គឺ​ហួស​ពីសមត្ថភាព និងដែនកំណត់របស់គជប និងបញ្ជាក់ថា សង្គមស៊ីវិល និងអង្គការសហប្រ​ជាជាតិ អាចធ្វើជាអ្នកសង្កេតការណ៍បាន។ ការសម្រេចរបស់គជប ធ្វើឲ្យគណបក្សប្រឆាំង រារែកក្នុងចិត្ត ហើយភ្លាមៗនោះ ព្រះមហាក្សត្រនរោត្តមសីហមុនី ក៏ចេញព្រះរាជសារអំពាវនាវ ឲ្យគណបក្សទាំងពីរប្រកាន់លើជំហរដោះស្រាយគ្នាដោយសន្តិវិធី និងតម្កល់ប្រយោជន៍​ជាតិ​ជាធំ។ បន្ទាប់មក តំណាងបក្សទាំងពីរក៏ជួបប្រជុំគ្នា ជាលើកទីពីរនៅថ្ងៃទី៩ ខែសីហា បន្ទាប់ ពីការប្រជុំលើកទី១ នៅថ្ងៃទី២ ខែសីហា ត្រូវបានបរាជ័យ។ ប៉ុន្តែ នៅថ្ងៃទី៩ សីហានោះ ខណៈ គណបក្សធំទាំងពីរកំពុងជួបប្រជុំជាសម្ងាត់ជាមួយគ្នា នៅឯក្រសួងមហាផ្ទៃវិញ លោកស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជួបជាសម្ងាត់ជាមួយក្រុមសង្គមស៊ីវិល ចំនួន​១០ផងដែរ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយវិបត្តនយោបាយនេះ។ ជាលទ្ធផល រហូតមក​ដល់​ពេលនេះ(១៤ សីហា ២០១៣) ប្រជាពលរដ្ឋ គ្មានបានទទួលដំណឹងរីករាយអ្វី ក្រៅពីពាក្យ នឹងមានមហាបាតុកម្មមួយប្រឆាំងលទ្ធផលឆ្នោត ឬវប្បធម៌ផ្កាម្លិះ ដូចនៅទុយណេស៊ី លីប៊ី អេហ្សីប​ជាដើម ជាពិសេសការគំរាមកំហែងចាប់អ្នកនយោបាយដាក់គុក ឬបាញ់សម្លាប់ហ្វូង​បាតុករ ឬអ្នកដឹកនាំបាតុ​កម្មណា ដែលបង្កចលាចល ធ្វើឲ្យវឹកវរដល់ប្រទេសជាតិ។

ប្រជាពល រដ្ឋ បានបន្ថែមការព្រួយបារម្ភរបស់ខ្លួនមួយកម្រិតទៀត បន្ទាប់ពីបោះឆ្នោតរួច។ ពួកគាត់មួយ​ចំនួន គាំទ្រចំពោះការតវ៉ាអហិង្សា ចំពោះលទ្ធផលបោះឆ្នោត ប៉ុន្តែ ពួកគាត់មិនគាំទ្រការតវ៉ា ដែលពោរពេញទៅដោយហិង្សា ចលាចល ឬការបង្កទៅជាសង្រ្គាមទេ។ ប្រជាពលរដ្ឋភាគ​ច្រើន នៅតែទទូចថា សូមកុំឲ្យអ្នកនយោបាយយករាស្រ្តធ្វើជាល្បែង ធ្វើយ៉ាងណា កុំឲ្យទឹក​ភ្នែក​រាស្រ្ត​ហូរម្តងទៀត ដោយសារតែក្រុមខ្លួន ត្រូវការអំណាច។

ជាការពិត បើយើងសំឡេងមើលតែសម្បកក្រៅ យើងពិតជាឃើញថា គណបក្សទាំងពីរ ពិត ជាមិនចុះសម្រុងគ្នា ដោយសារតែលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែ បើយើងពិនិត្យ និងពិចារ​ណា​ឲ្យបានដិតដល់ទៅ យើងនឹងដឹងថា ពួកគេ មិនចុះសម្រុងគ្នានេះ គឺដោយសារ ពួកគេមាន​គន្លឹះ​មួយម្នាក់សម្រាប់សម្លាប់គ្នា។ គណបក្សប្រឆាំប្រឹងសម្តែងការមិនពេញចិត្ត ចំពោះលទ្ធ​ផល​ឆ្នោត ទី១ គឺដើម្បីកុំឲ្យអ្នកគាំទ្ររបស់ខ្លួនបាក់ទឹកចិត្តថាព្រមទទួលយកលទ្ធផលឆ្នោត​លឿនពេក និងមួយទៀត គឺដើម្បីចរចាររកក្រសួងល្អៗ សម្រាប់បក្ស ក្នុងនោះក៏មានការចរចា ពីបញ្ហារដ្ឋសភាដែរ។

យោងតាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា បក្សប្រឆាំង បានទាមទារឲ្យលោកឹម សុខា ធ្វើ ជា ប្រធានរដ្ឋសភា ដូចខ្មែរស្មេរទស្សន៍ទាយពីមុនមកដែរ ឯអនុប្រធានទី១ និងទី២ នៃរដ្ឋសភា ក៏ ត្រូវជាសមាសភាព មកពីបក្សប្រឆាំង រួមទាំងប្រធានគណកម្មការទាំង៩នៅរដ្ឋសភាផង។ ក្រៅពីនេះ លោកសម រង្សី នឹងឡើងធ្វើជាឧបនាយករដ្ឋមន្រ្តី ប៉ុន្តែចំពោះក្រសួងណា គេមិន​ទាន់បានកំណត់នៅឡើយ។

ការទាមទារនេះ គណបក្សកាន់អំណាច មិនបានជំទាស់ប៉ុន្មានទេ ប៉ុន្តែអ្វី ដែលគេពិបាកនោះ គឺបក្សប្រឆាំង នៅតែរារែកក្នុងចិត្តថា តើពួកគេគួរចូលរួមបង្កើតរាជរដ្ឋាភិបាលជាមួយបក្សកាន់ អំណាច ឬនៅតែជាបក្សប្រឆាំងដដែល។ គណបក្សប្រជាជន នៅតែបារម្ភថា បើសិន បក្សប្រ​ឆាំង​មិនព្រមចូលរួមជាមួយរដ្ឋាភិបាលទេ នោះរដ្ឋាភិបាលមិនអាចប្រជុំសភា ដើម្បីសម្រេចកិច្ច​ការ​ធំៗបានទេ ព្រោះបក្សប្រឆាំងមានសមាជិគ្រប់គ្រាន់ ក្នុងការជំទាស់។ នេះជាគន្លឹះ ដែលធ្វើ​ឲ្យ​បក្សប្រ​ឆាំងមានទមងន់លើបក្សកាន់អំណាច ក្នុងការចរចាររកក្រសួងល្អៗ ហើយត្រូវដក​ហូត​ពី​បក្សកាន់អំណាច។ ឯគណបក្សប្រ​ឆាំង​វិញ ក៏គិតផងដែរថា បើខ្លួនយល់ព្រមបង្កើតរដ្ឋា ភិបាលជាមួយបក្សកាន់អំណាចនោះ លទ្ធផលចុងក្រោយរបស់ពួកគេ នឹងទទួលបានលទ្ធ ដូច គណបក្សហ្វុនស៊ីប៉ិចដែរ(បាត់ឈ្មោះពីពិភពគុណ) ព្រោះពេលនោះ ពួកគេនឹងប្រព្រឹត្តអំពើពុក​រលួយ​ជាមួយគ្នា ហើយអ្នកជាប់ឈ្មោះជាជនពុករលួយ ក៏ត្រូវបានបក្សកាន់អំណាចក្តាប់​ជាប់​លែងហ៊ានរើដែរ។

គណបក្សកាន់អំណាច ក៏គិតមិនខុសពីបក្សប្រឆាំងដែរថា បើបក្សប្រឆាំង​យល់ព្រមបង្កើតរដ្ឋាភិបាលជាមួយខ្លួននោះ នោះខ្លួននឹងមានឱកាសសម្លាប់គណបក្សនេះ​ដូចសម្លាប់គណបក្សហ្វុនស៊ីនប៉ិចដែរ។ ដូច្នេះ រវាងគណបក្សទាំងពីរ ពួកគេ នៅមានស្នៀត​សម្លាប់​គ្នាម្នាក់មួយ គឺបើបក្សកាន់អំណាចមិនឲ្យក្រសួងល្អៗ ឬតំណែង​ធំៗទៅបក្សប្រ​ឆាំង​កាន់កាប់ខ្លះទេ ពួកគេនឹងមិនចូលរួមបង្កើតរដ្ឋាភិបាលឡើយ ហើយធ្វើឲ្យរដ្ឋាភិបាល ក្លាយជា រដ្ឋាភិបាលចាំផ្ទះម្តងទៀត។ ឯបក្សកាន់អំណាច ចង់ឲ្យពួកគេចូលរួមក្នុងរដ្ឋាភិបាល តែមិនត្រូវ កាន់កាប់ក្រសួងធំៗ ល្អៗ ជាពិសេសប្រធានរដ្ឋសភាពជាដើមទេ ព្រោះនឹងធ្វើឲ្យគណបក្សនេះ ពង្រឹងខ្លួនបាននៅពេលចូលកាន់អំណាច ហើយជាពិសេស គ្មានបក្សប្រឆាំងក្នុងរដ្ឋសភា។ នៅពេលបក្សប្រឆាំងមិនចូលរួមបង្កើតរដ្ឋាភិបាល បក្សប្រឆាំងក៏មានសិទ្ធិបង្ខំឲ្យរដ្ឋសភា កោះ ហៅនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីអសកម្មណាមួយមកបំភ្លឺបញ្ហាផ្សេងៗ ដូចជាអំពើពុករលួយ នៅ​រដ្ឋសភាបបានដោយងាយ។ នេះជាបញ្ហា ដែលបក្សកាន់អំណាច កំពុងឈឺក្បាល និងបញ្ចុះ បញ្ចូលបក្សប្រឆាំងឲ្យចូលរដ្ឋាភិបាល។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តារក្សាភាពស្ងប់ ស្ងៀមសិន ព្រោះទុកពេលឲ្យពួកគេបែងចែកអំណាច ឬចរចាគ្នាដោយសន្តិវធីសិន ព្រោះការ​គំរាមធ្វើមហាបាតុកម្ម និងការគំរាមប្រើរថក្រោះបង្រ្កាបបាតុកម្ម ឬបើសិនជាកើតមានបាតុកម្ម ឬការបង្រ្កាបបាតុកម្មមែន គឺគ្រាន់តែវិធីពន្យា ពេល​សម្រាប់​ពួកគេ ចរចាដោះដូរអំណាចគ្នា​តែ​ប៉ុណ្ណោះ។ នេះហើយ នយោបាយ…

//

ចំណុចខ្សោយ ដែលធ្វើឲ្យCPP បរាជ័យ.

ចំណុចខ្សោយ ដែលធ្វើឲ្យCPP បរាជ័យ.

វាហាក់ជាការលើកឡើងដដែលៗរបស់ខ្មែរស្មេរទេ តែនៅទីនេះ ខ្មែរស្មេរចង់បញ្ជាក់ពីមូល​ហេតុ​ពិត​ប្រាកដមួយទៀត ដែលជំរុញឲ្យCPP ទទួលបរាជ័យដ៏អាម៉ាស់នេះ។

វាជាកត្តាជាក់ស្តែងផង ជាកត្តាមើលដោយប្រយោលផង ដែលមនុស្សទាំងអស់គ្នាសុទ្ធតែ​បានដឹងហើយថា នៅក្នុងជួរគណបក្សកាន់អំណាច ពីថ្នាក់ក្រោម (មូលដ្ឋាន ដល់ថ្នាក់លើជាតិ) ពួកគេបានពង្រឹងអំណាចបានរឹងមាំល្អណាស់ ប៉ុន្តែ ហេតុអី បានជានៅអាណត្តិនេះ ពួកគេបែរ​ជា​បាត់បងអាសនៈក្នុងរដ្ឋសភាអស់ជាង២០ទៅវិញ?។ មូលហេតុចំបងរឿងបាត់បងកៅអី សភា​នេះមកពីកត្តាមួយចំនួនដូចជា ថ្នាក់ក្រោមគ្មានភាពស្មោះត្រង់ជាមួយថ្នាក់លើ ព្រោះតែ​ថ្នាក់លើស្តីបន្ទោស។ ថ្នាក់ក្រោមធ្វើរបាយការណ៍ក្លែងក្លាយស្តីពីការគំាទ្រ និងជំនឿទុកិចិត្ត​របស់ប្រជាពលរដ្ឋចំពោះបក្ស(មិនមែនរដ្ឋាភិបាលទេ)។ គឺមានន័យថា ស្នាក់ការកណ្តាល​គណបក្ស(គ៨៥) ទទួលរបាយការក្លែងក្លាយពីមន្រ្តីពង្រឹងបក្សនៅមូលដ្ឋាន ហើយមន្រ្តីពង្រឹង​ថ្នាក់មូលដ្ឋាន ក៏ទទួលរបាយការណ៍ក្លែងក្លាយពីមូលដ្ឋានដែរ។

ឧទាហរណ៍ជាក់ស្តែង នៅពេលមន្រ្តីបក្សចុះទៅពង្រឹងនៅមូលដ្ឋាន ពួកគេនឹងសួរមន្រ្តីមូល​ដ្ឋាន(មេឃុំ ចៅសង្កាត់)ថា តើស្ថានភាព ឬជំហរប្រជាពលរដ្ឋ ចំពោះបក្សយើង មានការ​ប្រែ​ប្រួល​ដូចម្តេចដែរនោះ មន្រ្តីមូលដ្ឋាន ដោយសារខ្លាចទទួលការស្តីបន្ទោស ក៏ឆ្លើយទាំងភូត​កុហក​ថា មិនអីទេ ប្រជាពលរដ្ឋ នៅតែគាំទ្របក្ស(CPP) ពី៨០ ទៅ៩០%ដដែល។ ចំណែកឯក មន្រ្តីចុះពង្រឹង នៅពេលបានចម្លើយនេះ ក៏យកចម្លើយនេះ ទាំងមិនបានពិនិត្យបានម៉ត់ចត់ មករាយការណ៍ជូនស្នាក់ការកណ្តាលគណបក្សតាមអ្វី ដែលទទួលមកថាគោលជំហរ ប្រជា​ពលរដ្ឋ នៅតែស្រលាញ់ នៅតែគាំទ្រគណបក្សដដែល គ្មានអ្វីប្រែប្រួលទេ។ លទ្ធផលក្លែង​ក្លាយ​នេះហើយ ធ្វើឲ្យមន្រ្តីជាន់ខ្ពស់នៃគណបក្ស ញញឹម និងជឿជាក់ ដោយឥតសង្ស័យថា បក្សកាន់អំណាចនឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីម្តងទៀត ហើយមិនបានរៀបចំយុទ្ធ​សាស្រ្តឲ្យ​បាន​ម៉ត់ចត់ និងមុតមាំល្អ​ដើម្បីទប់ទល់ ឬផ្តួលរំលំគូប្រកួត។ បក្សកាន់អំណាច ក៏ចាប់ផ្តើម

 ក្រអឺតក្រទម សើចសប្បាយ និងជិះសេះលែងដៃ លែងខ្វល់ពីបរាជ័យ ដែលកំពុងដេញ​ប្រកៀក​ពីក្រោយខ្នង។

កាលពីទសវត្សរ៍ឆ្នាំ១៩៧៨ ប៉ុល ពត ធ្លាប់បានរាយការណ៍ប្រាប់អៀងសារី ដូចគ្នានេះដែរថា ប្រជាជនបានគំាទ្រគោលនយោបាយបក្សកុម្មនីស្ត កម្ពុជា ប្រជាធិបតេ្យជាង៨០ ទៅ៩០% ហើយនឹងគ្មានការបោះបោរណាមួយប្រឆាំងពួកគេគាត់ តែទីបំផុត ក្រុមប៉ុល ពត ត្រូវបាន​បណ្តេញចេញពីអំណាច ដោយចលនាខ្មែរបោះបោរមួយផ្សេងទៀតនៅឆ្នាំ១៩៧៩។ នេះជា មេរៀន ដ៏ជូរចត់សម្រាប់មេដឹកនាំ និងអ្នកនយោបាយខ្មែរ ដែលចាំតែទទួលរបាយការណ៍ពី សហការីដោយគ្មានពិចារណា។ ប្រជាពលរដ្ឋបច្ចុប្បន្ន មិនមែនជាប្រជាពលរដ្ឋ ក្រោយឆ្នាំ​១៩៧៩ទៀតទេ ។ ពួកគេ ក៏ជាប្រជាពលរដ្ឋ ដែលមានភាពជឿនលឿនដែរ។ នៅតាមទីជន​បទ ពួកគេក៏មានអាយហ្វូន មានកុំព្យូទ័រ មានអ៊ិនធ័រណេតប្រើដែរ។ ដូច្នេះ ការបោកប្រាស់​ភូតភរ​កុហក​របស់មន្រ្តី ថ្នាក់ក្រោមមិនអាចធ្វើឲ្យពួកគាត់ជឿជាក់ទេ ហើយប្រសិនបើគ្មានការ កែទម្រង់ផ្តាច់ព្រ័ត្រទេ អាណិត្តិទី៦ បក្សកាន់អំណាច កាន់តែប្រឈមភាពបរាជ័យធ្ងន់ធ្ងរ និង​អាម៉ាស់ជាង នេះទៅទៀត។

 

ការរាយការណ៍ក្លែងក្លាយ ការទទួលរបាយការណ៍ក្លែង​ក្លាយ​(ល្អណាស់ៗ) ការមិនទទួលស្គាល់​ចំណុចខ្សោយ​របស់ខ្លួន ពីថ្នាក់មូលដ្ឋាន រហូតថ្នាក់លើ ជាពិសេស មិនទទួលយកការរិះគន់កែលម្អពីអ្នកដទៃ ធ្វើឲ្យពួកគេជួបនូវបរាជ័យដ៏​ជូរចត់​នេះ។

បទពិសោធរឿងធនញ្ជ័យ បង្ហាញពីភាពបរាជ័យរបស់មន្រ្តី ដែលចាំតែហៃអើៗ ដល់ពេល​ប្រទេស​ជាតិជួបគ្រោះអាសន្ន ពួកគេគ្មានគំណិតអ្វី ដើម្បីជួយដោះស្រាយមហាក្សត្រឡើយ។ ពួកមន្រ្តីញុះញង់ ឲ្យព្រះមហាក្សត្របណ្តេញ និងសម្លាប់ធនញ្ជ័យ។ សម័យនេះ ប្រហែលមាន​ករណីខ្លះ ដូចរឿងធនញ្ជ័យដែរ។ អ្នកចេះដឹងពិតប្រាកដ ត្រូវបានគេប៉ែង ឲ្យនៅឆ្ងាយ ឬឯកោ ពីរាជរដ្ឋាភិបាល ឯមនប្រ្តីអែបអប ត្រូបបានដំឡើងបុណ្យសក្តិ និងផ្តល់ឱកាស និងលើកទឹក​ចិត្ត​ឲ្យប្រព្រឹត្តអំពើពុករលួយតាមចិត្ត។ មន្រ្តីអែបអប ប្រើអំណាចគាបសង្កត់រាស្រ្តគ្មានប្រណី រាស្រ្តទឹកភ្នែកដោយសារតែការពារសិទ្ធិស្របច្បាប់របស់ខ្លួន រាស្រ្តជាប់គុក ដោយសារតែការ​ពារទ្រព្យសម្បត្តិរបស់ខ្លួន។ រាស្រ្តវេទនា គ្មានកន្លែងជ្រកកោណ ដោយសារតែការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ថ្ងៃណា ក៏ឮសំឡេងទួញសោករកយុត្តិធម៌  របស់​ពល​រដ្ឋក្រីក្រ។ គេនៅតែឆ្ងល់ថា ហេតុអ្វី បានជារាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់ជាមួយ រាស្រ្ត? ពួកគេក៏ជាម្ចាស់ប្រទេស ម្ចាស់ទឹកដីដែរ។ ទីណាមានការអភិវឌ្ឍ ទៅនោះមានទឹក ភ្នែកប្រជារាស្រ្ត?។ សូមមេ្តតាបញ្ចប់វប្បធម៌នេះទៅ…

//

វិទ្យុអាស៊ីសេរី វាយប្រហារទូរទស្សន៍ក្នុងស្រុក

 

វិទ្យុអាស៊ីសេរី វាយប្រហារទូរទស្សន៍ក្នុងស្រុក

ពីរបីថ្ងៃជា់ៗគ្នា បន្ទាប់ពីការបោះឆ្នោតបានកន្លងផុតទៅ វិទ្យុអាស៊ីសេរី បានវាយប្រហារលើ​បណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងស្រុកជាច្រើនថា បានផ្សាយព័ត៌មានលម្អៀង​ទៅរក​គណ​បក្សកាន់អំណាច និងមិនបានផ្សព្វផ្សាយពីការអប់រំផ្សេងៗដល់ប្រជាពលរដ្ឋកម្ពុជា។ អត្ថបទ វិភាគ ដែលវិទ្យុអាស៊ីសេរីផ្សព្វផ្សាយ ក៏មានវាយប្រហារផងដែរថា ស្ថានីយ៍ទូរទស្សន៍មួយចំ នួន មិនបានផ្សព្វផ្សាយពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល បែរជាផលិតតែសមិទ្ធ​ផលល្អៗទៅ​វិញ។

កាលពីយប់ថ្ងៃទី៨ ខែសីហា ២០១៣ អាស៊ីសេរី បានវាយប្រហារថា មានស្ថានីយ៍ទូរទស្សន៍ មួយចំនួន បែរជាគិតពីជំនួញធំជាងការគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ហើយការវាយប្រ​ហារ​នេះ គេមិនដឹងថា អាស៊ីសេរី វាយប្រហារទៅលើស្ថានីយទូរទស្សន៍ណាខ្លះទេ ប៉ុន្តែតាម ការសង្កេតមើល គឺស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា។ បន្ទាប់មក នៅយប់មិញ(១០ សីហា ២០១៣ )លោកអ៊ូវីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ក្នុងកម្មវិធឌីផ្សាយផ្ទាល់របស់វិទ្យុ​អាស៊ីសេរី ក៏បានវាយប្រហារបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកម្តងទៀត ដោយលោកលើក ឡើងថា ស្ថានីយទូរទស្សន៍ស្រកគ្មានបានប្រយោជអ្វីទេ គឺជាទូរទស្សន៍បម្រើគណបក្ស មិន​បម្រើប្រជាពលរដ្ឋ ហើយលោកបញ្ជាក់ថា ប្រជាពលរដ្ឋសព្វថ្ងៃមិនមែនល្ងង់ទេ ពួកគាត់ឆ្លាត​ហើយ មិនល្ងង់ដូចស្ថានីយ៍ទូរទស្សន៍មួយចំនួនគិត និងផលិតព័ត៌មានមកបង្ហាញនោះទេ។

យើងគាំទ្រ១០០%ចំពោះការលើកឡើងរបស់វិទ្យុអាស៊ីសេរី ហើយករណីនេះ ខ្មែរស្មេរបាន លើកឡើងជាយូរមកហើយ តាំងពីរប៉ុន្មានឆ្នាំមុន និងថ្មីៗនេះ ចាប់តាំងពីយុទ្ធនាការបោះឆ្នោត ចាប់ផ្តើមថ្ងៃដំបូងមកម៉្លេះ។ ខ្មែរស្មេរ បានប្រាប់រួចហើយថា នៅកម្ពុជា ប្រជាពលរដ្ឋ ស្ទើរតែ​ទាំង​អស់ បានចាញ់បោកប្រព័ន្ធផ្សព្វផ្សាយមាន (កាសែតរស្មីកម្ពុជា កោះសន្តិភាព និងកម្ពុជា​ថ្មី)​តាំងពីទសវត្សរ៍៩០មក ហើយបើគិតមកដល់ឥឡូវជិត២០ឆ្នាំមកហើយ។ ប៉ុន្តែអ្វី ដែលខ្មែរ​ស្មេរ​មិនយល់ស្របចំពោះវិទ្យុអាស៊ីសេរីនោះ នៅត្រង់ថា អាស៊ីសេរីមិនបានស្រវា​ជ្រាវឲ្យដឹង​ប្រា​កដថា តើវិទ្យុ ឬទូរទស្សន៍ណា ដែលមាននិន្នការយ៉ាងដូចម្តេច? ព្រោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នីមួយៗ គេសុទ្ធតែមានគោលដៅរបស់គេដែរ។ ស្ថានីយ៍វិទ្យុខ្លះ ម្ចាស់ក្រុមហ៊ុន គេបង្កើតឡើង គឺគ្មានបំណងបម្រើ ឬធ្វើនយោបាយទេ ចំណែកឯទូរទស្សន៍ក៏ដូចគ្នាដែរ។ ពួក បង្កើតឡើង គឺដើម្បីតែជំនួគរបស់គេប៉ុណ្ណោះ ដូច្នេះ វិទ្យុអាស៊ីសេរី មិនគួរ បង្ខំ ឬវាយប្រហារ ឲ្យគេមកជួយជេររាជរដ្ឋាភិបាលតាមគំនិតខ្លួននោះទេ។ បញ្ហានេះ មិនមែនតែនៅកម្ពុជានោះទេ នៅលើពិភពលោក ទូរទស្សន៍មួយចំនួន ក៏មិនបានផ្សាយពីបញ្ហា នយោបាយដែរ ដូចជាទូរទស្សន៍HBO .Movie star.CNX Animal ឬ sport ជាដើម។ ពួកគេមិន ខ្វល់ថា អ្នកនយោបាយនិយាយអ្វីទេ គេផ្សាយតែអ្វី ដែលគេចង់ផ្សាយប៉ុណ្ណោះ។ ឯទស្ស​នាវដ្តី​Play boy ក៏មិនផ្សាយអ្វី ក្រៅពីតារាសិចស៊ីដែរ។ ក្រៅពីនេះ យើងកម្រឃើញទូរទស្សន៍BBC CNN ផ្សាយពីភាពអវិជ្ជមានរបស់ប្រទេសអង់គ្លេស ដែលជាប្រទេសកំណើតរបស់ខ្លួនឲ្យយើង​ដឹងណាស់។ តែចំពោះប្រទេសដទៃ ដូចជាង?អ៊ីរ៉ាក់ លីប៊ី ទុយណេស៊ី អេហ្សីប អាហ្គានីស្ថាន ប៉ាគីស្ថាន ឬប្រទេសដទៃ ទូរទស្សន៍ទាំងនេះ មានផ្សាយទាំងអស់។ ដូច្នេះជាសំណូមពរ ខ្មែរ ស្មេរស្នើឲ្យវិទ្យុអាស៊ីសេរី ពិនិត្យឡើងវិញអំពីគោលការណ៍របស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍ នីមួយៗឲ្យបានច្បាស់សិន ថាតើទូរទស្សន៍ ឬវិទ្យុមួយណា បង្កើតដើម្បីធ្វើនយោបាយ បម្រើ​នយោបាយ ឬ​សម្រាប់​ធ្វើជំនួញ? មុននឹងវាយប្រហារគេ ព្រោះពួកគេ ចំណាយទុនផ្ទាល់ខ្លួន មិនមែន រស់ដោយសារជំនួយ ដូចអាស៊ីសេរីទេ ហើយបើនិយាយវិជ្ជាជីវៈសារព័ត៌មាន អាស៊ី​សេរី នៅ​មាន​កម្រិតនៅឡើយ មិនដូចវីអូអេទេ។ តែទោះយ៉ាងណា ខ្មែរស្មេរ នៅតែគាំទ្រជំហរ​ដ៏រឹង​មាំ​របស់អាស៊ីសេរី ដែលព្យាយាមរិះគន់កែលម្អកម្ពុជា ឲ្យឈានទៅរកភាពរីកចម្រើន និង​ប្រជា​ធិប​​​តេយ្យពេញលេញពិតប្រាកដមួយ។ សូមឲ្យអាស៊ីសេរី បន្តនៅ សម្រាប់ប្រជាពលរដ្ឋ ខ្មែរតទៅទៀត។