ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

ការអនុវត្តលទ្ធិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងវិញ ដោយសាហរដ្ឋអាមេរិក អំឡុងសតវត្សរ៍ទី១៨ បន្ទាប់ពីលោក ចច វ៉ាស៊ីនតោន ច្បាំងឈ្នះអង់គ្លេស ឬ​​បណ្តេញ​អាណានិគមអង់គ្លេសចេញពីអាមេរិក និងឡើងកាន់​អំណាច។ ក្រោយ​មក នៅអំឡុងឆ្នាំ១៨៦០ ប្រជាធិបតេយ្យ ត្រូវបានពង្រឹងម្តងទៀត ដោយប្រធានាធិបតីទី១៦ នៃសហរដ្ឋងាមេរិក គឺលោក អាប្រាហាម លីនខូន ដោយលោកបានប្រើទ្រឹស្តី ដ៏ពេញនិយមថា ដោយសាររាស្រ្ត ជារបស់រាស្រ្ត និងដើម្បីរាស្រ្ត។

លទ្ធិប្រជាធិបតេយ្យ ត្រូវបានសាបព្រោះដោយសហរដ្ឋអាមេរិក ទាំង​​ប្រ​​ទេសខ្លះយល់ព្រមទទួលយកទាំងស្រពេចស្រពិល ឬថា ទាំងប្រជាជនមិន​​យល់​​សោះថា អ្វីទៅជាប្រជាធិបតេយ្យ។ ប្រជាធបិតេយ្យ តាមនិយមន័យ នៃ​វចនានុក្រមខ្មែរ គឺមានន័យថា យករាស្រ្តជាធំ គឺអ្នកនយោបាយ ឬអ្នកដឹនាំ ធ្វើ​អ្វីៗគឺដើម្បីតែរាស្រ្ត គឺត្រូវតម្កល់រាស្រ្ត និងជាតិជាធំ។ ប្រជាធិបតេយ្យ ត្រូវ​​គេ​ដឹងថា បានហូរចូលមកកម្ពុជា នៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី២០ គឺ​ក្នុង​ពេល​បោះឆ្នោតលើក​ដំបូង នៅឆ្នាំ១៩៤៦ ខណៈកម្ពុជា កំពុងស្ថិតក្រោម​អាណា​និគមនិយមបារាំងនៅឡើយ។ លទ្ធិប្រជាធិបតេយ្យ ក៏បានធ្វើឱ្យច្របូក​ច្របល់ដល់សង្គមកម្ពុជា ដែលមិនចង់អនុវត្តន៍ ព្រោះកម្ពុជា ចង់ធ្វើអ្វីតាម​ទំនៀម​ទម្លាប់ និងអ្វីដែលខ្លួនជ្រើសរើស។ ចាប់ពីការបោះឆ្នោត នៅឆ្នាំ១៩៤៦ កម្ពុជា ជួបភាពរកាំរកូសផ្នែកនយោបាយ រហូតដល់ក្រោកម្ពុជា បានឯករាជ្យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ ទើបកម្ពុជា បានស្ងប់បន្តិច ប៉ុន្តែ ១៧ឆ្នាំ​ក្រោយ​មក គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការប្រទាញប្រទង់ បានទាញកម្ពុជា ឱ្យ​ធ្លាក់​ទៅក្នុងភ្លើងសង្រ្គាម ដ៏អុសបន្លាយមួយ រវាងពួកខ្មែរក្រហម និយមកុម្មុយ​នីស្ត និងលោក សេនាប្រមុខលន់ នល់ និយមប្រជាធិបតេយ្យ បែសហរដ្ឋ​អា​មេរិក។ សង្រ្គា​មបានឆាបឆេះប្រទេសកម្ពុជា ពីស្រស់បំព្រង ពីកោះសន្តិភាព ឱ្យ​​ក្លាយទៅជាភ្នំឆ្អឹង និងស្ទឹងទឹកភ្នែក ដ៏មហាវេទនា មហាវិនាសកម្ម អស់រយៈ​ពេលជិត៣០ឆ្នាំ។  

នៅក្នុងដំណើរស្វែងរកសន្តិភាព របស់លោកហ៊ុន សែន ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ លោក ក៏ចង់បង្កើតនូវលទ្ធិប្រជាធិបតេយ្យមួយ គឺប្រជាធិប​តេយ្យ​ត្រួតគ្នា។ លោក ហ៊ុន សែន បានទឡ្ហីករណ៍ និងហេតុផលគ្រប់គ្រាន់ ក្នុងការបង្កើតលទ្ធិប្រជាធិបតេយ្យត្រួតគ្នា។

នៅក្នុងសារផ្ញើជូនប្រជាជន និងជនរួមជាតិទូទាំងប្រទេស ក្រោយពីត្រ​ឡប់ពីកិច្ចប្រជុំ បង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ លោក ហ៊ុន សែន បានលើក​​ទឡ្ហីករណ៍ ឬហេតុផល៣ ដើម្បីពន្យល់ប្រាប់ប្រជាជន។

ហេតុផលទី១ ដោយសារកាលពីអតីតកាល ឬហាក់ជាប្រពៃណី​​របស់​ប្រជាជនកម្ពុជា​យើងតាំងពី​ដើមមក កឺកម្ពុជាមិនដែលអនុវត្តទាល់តែសោះ នូវ​ការបោះឆ្នោតតាម​ប្រព័ន្ធ​សមា​មាត្រ។ ពីអតីតកាលកម្ពុជា បោះឆ្នោតតាមប្រ​ព័ន្ធ​ឯកត្តនាម ដែលជ្រើសរើសដោយចំពោះ ឬដោយត្រង់លើបុគ្គលដែល​ឈរ​ឈ្មោះនីមួយៗ។ ការបោះឆ្និតតាមបែបឯកត្តនាម មានផលវិជ្ជមានផង អវិជ្ជ​មានផង។ ផលជាវិជ្ជមាន គឺប្រជាជនងាយស្រួលក្នុងការបោះឆ្នោតជូនតំណាងរបស់ខ្លួន ដែលគេបាន​រាយ​ឈ្មោះ បុគ្គលម្នាក់ៗ ដោយមិនចាំបាច់មើលគណបក្ស មានន័យថា បើគេ​​ពេញចិត្តបុគ្គល ក គេអាចបោះឱ្យបុគ្គល ក តែម្តង។ ចំណែក ផលអវិជ្ជ​មាន​វិញ​​គឺលំបាកខ្លាំង   ព្រោះតាមបទពិសោធពីសម័យសង្គមរាស្រ្តនិយម ដែល​​បោះ​​ឆ្នោត តាមប្រព័ន្ធឯកត្តនាម ធ្វើឱ្យអ្នកសិល្បៈអាយ៉ៃម្នាក់ ដែលមានប្រជា​​ប្រិយភាព ទទួលបានការគាំទ្រច្រើនពីប្រជាជន ហលយជាប់​ជាតំណាងរាស្រ្ត ប៉ុន្តែ ពេលក្លាយជាសមាជិកសភា អ្នកសិល្បៈនេះ ពុំមាន​សមត្ថ​ភាពបម្រើ​ការ​ងារ ក៏លាលែងពីតំណាងរាស្រ្តវិញ។ ការបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម បុគ្គលដែលមានប្រជាប្រិយភាព អាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យជាប់​ដោយ​ងាយ ប៉ុន្តែអាចមានវិបត្តិសង្គម ដោយសារបុគ្គលនោះ ពេលខ្លះគ្មានសមត្ថ​ភាព មានតែប្រជាប្រិយភាព។

ចំណែក ការបោះឆ្នោតតាមប្រព័ន្ធ​សមាមាត្រ គឺមិន​បាន​ជ្រើស​​រើស​​ដោយត្រង់ចំពោះបុគ្គល ចំពោះតំណាងរាស្ត្រ ដែលនឹងត្រូវទៅកាន់រដ្ឋ​សភា​ទេ។ គឺគណបក្សនីមួយៗមានតែឈ្មោះគណបក្ស និងបញ្ជីរាយនាមតំណាង​រាស្រ្ត ហើយក្រោយការបោះឆ្នោតលទ្ធផល គឺ​គិតជា​សំឡេង ប៉ុន្មានភាគរយៗ ចូលទៅប្រជុំសភាជាដើម។

មូលហេតុទី២ ដោយសារប្រជាជនកម្ពុជា ត្រូវ​មាន​តំណាង​របស់ខ្លួន​ផ្ទាល់តាមកិច្ចព្រមព្រៀង​យដែលបានចែងទុក ដូច្នេះរដ្ឋ​សភា ​ដែល​កើត​ចេញ​ពីការ​​បោះ​ឆ្នោតលើកទី១ គឺ​ជាសភាធម្មនុញ្ញ ដែលមានតួនាទីត្រូវ​តាក់​តែង​រដ្ឋធម្មនុញ្ញ។ ពេលតាក់តែងរដ្ឋធម្មនុញ្ញរួចរាល់ហើយ សភានឹងក្លាយទៅជា​សភា​​ជាតិ ដូច្នេះសភានេះនឹងបន្តអាណត្តិឆ្នាំ៥ឆ្នាំ បន្ទាប់ពីសភាធម្មនុញ្ញ​ដែល​បានអនុម័ត។ ដូច្នេះប្រជាជនមានការ ចាំបាច់​​នឹងត្រូវមាន​​តំណាង​របស់​ខ្លួន​នៅក្នុង​រយៈពេល ដែលត្រូវការដោះស្រាយ​​បញ្ហាផ្សេងៗ។ ប្រជាជនត្រូវការ​និយាយជាមួយតំណាងរាស្ត្ររបស់ខ្លួន ប្រសិន​បើចង់បាន ឬងឿងងឆ្ងល់អ្វី​មួយ។ ដូច្នេះទាមទារឱ្យមានការបោះឆ្នោត​ដោយ​បែងចែកជា​មណ្ឌល​ ហើយ បេក្ខជនឈរឈ្មោះច្រើននាក់ ហើយប្រសិនបើការ​បោះឆ្នោត ធ្វើឡើងតាមប្រព័ន្ធ​សមាមាត្រ គឺប្រជាជនមិនបានដឹងថា តើតំ​ណាងរាស្ត្ររបស់ខ្លួន មួយ​ណាទេ ព្រោះថា គណបក្សនីមួយៗបោះឆ្នោតឈ្នះ​ហើយ គឺដាក់បេក្ខជន ចូល​ទៅក្នុង​រដ្ឋសភាតែម្តង។  

ហេតុផលទី៣ រដ្ឋកម្ពុជាចង់អនុវត្តប្រជាធិបតេយ្យត្រួត។ ប្រជាធិប​តេយ្យត្រួតគ្នាយ៉ាងដូចម្តេច? គឺបោះឆ្នោតតាមបែប ពាក់កណ្តាលឯកត្តនាម ព្រោះ​ការបោះឆ្នោត​តាមសមាមាត្រ គឺអនុវត្តបាន​តែលើគណបក្ស​តែ​ប៉ុណ្ណោះ អ្នកណាស្រឡាញ់បក្សណា គឺស្រ​ឡាញ់បោះឆ្នោតឱ្យបក្សនោះ ដោយម្ចាស់​ឆ្នោត មិនបានស្គាល់តំណាងរបស់ខ្លួនទេ។ តែគណបក្សប្រជាជនកម្ពុជា ក៏​ដូច​ជា រដ្ឋកម្ពុជា ចង់បានទាំងពីរ គឺឱ្យគេស្គាល់បក្សផង ស្គាល់តំណាង​រាស្រ្ត​ផង។ ការពិតនេះ មិនមែនហៅថាប្រជាធិបតេយ្យត្រួតគ្នាទេ គឺជាប្រព័ន្ធ សមាមាត្រ​ត្រួត​គ្នា គឺយកទាំងប្រជាប្រិយភាពតំណាងរាស្រ្ត ឬអ្នកឈរឈ្មោះផង យក​ទាំង​ប្រិយភាពរបស់បក្សផង។ ការយល់ឃើញរបស់លោក ហ៊ុន សែន គឺបើ​បុគ្គល​ណាម្នាក់ មានប្រជាប្រិយភាពស្រាប់ ទៅឈរឈ្មោះបោះឆ្នោត ឱ្យគណ​បក្សណាមួយ ដោយចេញមុខ ដូចឯកត្តនាម គឺងាយស្រួលដល់ប្រជាជន ក្នុងការសម្រេចចិត្ត។

ប៉ុន្តែ ការលើកឡើងរបស់លោក ត្រូវបានសមាជិកម្នាក់ក្នុងចំណោម​សមាជិកក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់បានជំទាស់ថា ការបោះ​ឆ្នោតនេះប្រជា​ជន​មិនចាំបាច់​ត្រូវ​ការស្គាល់​តំណាង​​ទេ គ្រាន់តែត្រូវការស្គាល់គណបក្ស គឺគ្រប់​គ្រាន់​ហើយ។

ដើម្បីការពារទស្សនៈរបស់ខ្លួន លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់​​ទៅវិញថា មិនទាន់​​ប្រាកដទេថា ប្រជាជនស្រឡាញ់​គណបក្សនេះ ឬមនុស្ស​​ឈ្មោះបុគ្គលណានោះ ព្រោះម្ចាស់ឆ្នោតខ្លះ ស្រលាញ់​បក្សនេះ តែស្រលាញ់តំ​​ណាង​រាស្រ្តម្នាក់នោះ។  ឧទាហរណ៍ប្រ​ជាជនស្រ​ឡាញ់​​បក្ស ក ប៉ុន្តែមិន​​​​ច្បាស់​ថា ប្រជាជនស្រឡាញ់បុគ្គលដែលឈរឈ្មោះ   ឬ​ដែលជាមនុស្ស​នៅក្នុង​បក្ស ក ទេ។ បញ្ហានេះ នៅកម្ពុជាកើតមានហើយ ប្រជាជន ស្រ​ឡាញ់​​​របបថ្មី​ប៉ុន្តែ​មានការថ្នាំងថ្នាក់​ជាមួយ​បុគ្គល ឬមន្រ្តី នៃរបប​​នោះ​​ខ្លះ​​ដែរ។ លោក ហ៊ុន សែន នៅតែចង់ឱ្យអនុវត្តនូវប្រជាធិបតេយ្យព្រួតគ្នា ដើម្បី​​ឱ្យ​​ប្រ​​ជា​​ជន​​ស្រ​ឡាញ់​បក្សផង ស្រឡាញ់តំណាងផង ហើយបើបក្សនោះ​​ដាក់​ឈ្មោះ​ទៅមិន​​ស្រប តាម​ប្រជា​​ជនត្រូវការប្រជាជធក៏មានសិទ្ធិ នឹងមិន​បោះ​​ឆ្នោត​​​ឱ្យមនុស្ស​នោះ​តែម្តង។  ទោះយ៉ាងណា ចុងបំផុត លោក ហ៊ុន សែន យល់ព្រមទទួលយក​តាម​មតិភាគច្រើន ដែលការបោះឆ្នោតនៅកម្ពុជា គឺត្រូវធ្វើឡើងតាមប្រព័ន្ធ​សមា​​មាត្រ ដោយប្រជាជន ឬម្ចាស់ឆ្នោតមិនចាំបាច់ស្គាល់តំណាងរាស្រ្ត និង​ស្គាល់ត្រឹមតែគណបក្សជាការស្រេច។ ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ក៏មានផលល្អ និងផលអាក្រក់ដូចគ្នា ព្រោះតំណាងរាស្រ្តខ្លះ មិនដែលចុះជួប ឬជួយប្រជាជននៅមូលដ្ឋានទេ ដោយគេចំណាយតែថវិកាជួយបក្ស ហើយ​ឈរ​ឈ្មោះនៅលេខរៀងទី១ ក៏អាចជាប់ជាតំណាងរាស្រ្តទាំង​ប្រជាជនមិន​បាន​ពេញចិត្ត។ ចំណែកផលល្អ គឺមិនចាំបាច់ឱ្យប្រជាជនពិបាកគិតច្រើន បើប្រជា​ជនស្រលាញ់បក្សណា គូស ឬបោះឆ្នោតឱ្យបក្សនោះជាការស្រេច ទោះបី តំណាង​រាស្រ្តនោះល្អ ឬមិនល្អក្តី៕

ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

ក្នុងជំនួបចរចាទ្វេភាគី ទាំងពីរលើក លោកសឺន សាន បានសាកល្បងស្នើសុំពីលោកហ៊ុន សែន នូវចំណុចធំៗ២

ទី១ ជំនួបនៅប៉ារីសឆ្នាំ១៩៨៨ លោកសឺនសាន សុំបង្កើតតំបន់អង្គរសៀមរាប ទៅជាតំបន់អព្យាក្រិត ដើម្បីឲ្យក្រុមត្រីភាគី ងាយមកប្រជុំ។

ទី២ ជំនួបនៅហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោកសឺន សាន បានសាកល្បងស្នើសុំ ខេត្ត បាត់ដំបង និងខេត្តប៉ែកខាងលិច ដទៃ​ទៀតពីលោ ហ៊ុន សែន ដើម្បីគ្រប់​គ្រង។ ដោយហេតុថា កម្លាំងរបស់លោកខ្វះដីផលិតស្បៀង។

ជាការឆ្លើយតប លោក ហ៊ុន សែន បានដិសេធទាំងស្រុង

ទី១ សម្រាប់ខេត្តសៀមរាប ឬតំបន់អង្គរ មិនអាចដាក់ជាតំបន់អព្យាក្រិតបានទេ ដោយហេតុថា តំបន់នេះ ស្ថិតក្រោមការ​គ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា។ ម្យ៉ាងប្រសិនបើដាក់ជាតំបន់អព្យា ក្រិត ហើយក្រុមត្រីភាគី អាចមកប្រជុំបាន អាចកាន់តែបង្កហានិភ័យចំពោះកម្ពុជា។

ក.ពួកគេមកប្រជុំហើយ មិនព្រមដកទៅវិញ

ខ.ពួកគេអាចប្រកាសបំបែករដ្ឋ ព្រោះមានតំបន់អព្យាក្រិត ហើយប្រទេសដទៃអាគាំទ្រពួកគេ ទៅជាប្រទេស ឬរដ្ឋខ្មែរមួយទៀត។

ទី២ មិនប្រគល់ ព្រមទាំងស្តីបន្ទោសបញ្ហាខេត្តដំបង។

លោក ហ៊ុន សែន បានស្តីបន្ទោសលោកសែន សាន ថា កម្លាំងលោក សឺន សាន តិច ហើយកន្លងទៅបានទៅរួមជាមួយកម្លាំងខ្មែរបដិបក្ខដទៃទៀត វាយប្រហារ កម្លាំងសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅបន្ទាយ​មានជ័យ ថែមទាំងបានចាប់រំលោភស្រ្តី និងប្លន់យកទ្រព្យសម្បត្តិអ្នកភូមិទៅផង។

កម្លាំងលោក សឺន សាន បានសាងអំពើ អាក្រក់គួរឲ្យស្អប់ខ្ពើម ហើយគ្មានសមត្ថ ភាពប្រយុទ្ធ។ តើលោក សឺន សាន មានសមត្ថភាពអី មកសុំ ឬចង់បានខេត្តបាត់ ដំបងយកទៅគ្រប់គ្រងដោយស្រួលៗនោះ?

ការបដិសេធ និងការស្តីបន្ទោសរបស់លោក ហ៊ុន សែន ធ្វើឲ្យលោក សឺន សាន ថ្នាំង ថ្នាក់ចិត្តយ៉ាងខ្លាំង។

ក្នុងជំនួបចរចាត្រីភាគី នៅទីក្រុងប៉ារីសឆ្នាំ១៩៨៨ ពេលសម្រាកទទួលទានអាហារថ្ងៃត្រង់(អាហារប៊ូហ្វេត្ស) បន្ទាប់ពីការចរចាកំពុងតានតឹងខ្លាំង លោក សឺន សាន ដែលមានវ័យជាង៧០ទៅហើយ បានឆ្លៀតខ្សឹប ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឯតុអាហារថា បើចរចាមិនត្រូវមានតែវ៉ៃ​(ច្បាំង)គ្នាទៀត។

លោក ហ៊ុន សែន ដែលមានរាងស្គមស្តើងខ្ពស់ ក្នុងវ័យមានវ័យជាង៣០ឆ្នាំ ដែលកំពុងហាន់សាច់(សាច់គោអាំង) នៅកន្លែងអាំងសាច់ មិនឆ្ងាយប៉ុន្មាន បានដាក់ចានសាច់ចុះ ហើយដើរមករកលោកសឺនសាន ដោយនិយាយខ្លាំងៗថា ឯកឧត្តម កុំហារឡើងវ៉ៃគ្នា ហារឡើងវ៉ៃគ្នា។ ខ្ញុំមកនេះ មកចរចា សន្តិភាព ដើម្បីបញ្ចប់ការបង្ហូរឈាម តែបើឯកឧត្តមចង់វ៉ៃគ្នា ខ្ញុំកំដរបាន ហើយកុំភ្លេចថា ឯកឧត្តមចាស់ៗអស់ហើយ។ចំណែកខ្ញុំទើបតែជាង៣០ទេ។

លោក សឺន សាន ញញឹមបែបអៀនទម្លាក់ទឹកមុខចុះ៕

ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

លោកហ៊ុនសែន មិនធ្លាប់ជួបចរចា ជាទ្វេភាគី ជាមួយលោកខៀវ សំផន ទេពីមុនមក ដោយលោកទើបតែជួបជាលើកទី១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណ:លោកត្រូវ ជួបចរចា ជាទ្ចេភាគី ជាមួយ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់SNC(Supreme National Consulting)។

លោកខៀវ សំផន ត្រូវប្រទេសជប៉ុនហាម​មិនឲ្យចូលប្រជុំទេ ព្រោះពុំមានក្នយងរបៀវវារ: ប៉ុន្តែ លោកខៀវ សំផន អាចធ្វើត្រឹមជាអ្នកសង្កេតការណ៍បាន។

ក្រោយការចរខាលោកហ៊ុនសែននុងព្រះករុណាបានព្រមគ្នាលើ៤ចំណុច តែលោកខៀច សំផន បានជំទាស់មិនទទួលស្គាល់ ព្រោះលោកយល់ថា ទោះព្រះអង្គជាព្រះប្រ​ធានត្រីភាគី តែព្រះអង្គមិនអាចសម្រេចជំនួស លោក សឺន សាន និងភាគីខ្មែរក្រហមទេ។

ក្រោយការជំទាស់របស់លោក ខៀវ សំផន បានជំរុញព្រះទ័យឲ្យព្រះអង្គលាលែងពីប្រធានរដ្ឋាភិបាលត្រីភាគីជាលើកទៅ២ម្តងទៀត។

ចំណែកលោកខៀច សំផន ទំនងដោយអន់ចិត្ត ដែលមិនបានចូលរួមប្រជុំនៅតូក្យូ ឬគំកួនលោក ហ៊ុន សែន ពីយូរមកហើយ ក្រោយមកពេលប្រជុំ នៃសន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីពីការឈប់បាញ់ នៅឆ្នា១៩៨៩ នោះ លោក ខៀវ សំផន មិន បានចាប់ដៃលោកហ៊ុន សែន និងប្រតិភូទៅពីភ្នំពេញទេ ថែម​ទាំងងាកមុខចេញទៀត ផង​ ខណ:​លោកហ៊ុនសែនដៃទៅចាប់ដៃ លោកខៀវ សំផន ទាំងញញឹម។

លោក ហ៊ុន សែន ហាក់អាក់អន់ចិត្តបន្តិចដែរ តែមិនបង្ហាញអាការ: ឲ្យគេដឹង និងបានចងចាំកាយវិការនេះទុកក្នុងចិត្ត។

ក្រោយនៅពេលប្រជុំស្តីពីការបង្កើតក្រុម ប្រឹក្សាជាតិជាន់ខ្ពស់ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបន្តប៉ះពៀរសម្តីខ្លះជាមួយលោក ហ៊ុន សែន ដោយលោកខៀវ សំផន បានហៅប្រតិភូពីភ្នំពេញថា ពួក​អា​យ៉ង និងរបបភ្នំពេញ ធ្វើឲ្យលោ កហ៊ុន សែនច្រឡោតខឹង ហើយតបទៅវិញថា ឯកឧត្តម សុំឯកឧត្តមមានសីលធម៌ផង។ យើងខ្ញុំហៅខាងឯកឧត្តម សុទ្ធតែឯកឧត្តម ប៉ុន្តែ ខាងឯកឧត្តមហៅខាងយើងខ្ញុំវិញ សុទ្ធ​តែពួករបបភ្នំពេញ។

ការលើកឡើងរបស់លោកហ៊ុន សែន ធ្វើឲ្យព្រះអង្គម្ចាស់រណឬទ្ធិ លោកសឺន សាន និងលោក ខៀវ សំផន នៅស្ងៀមទំនងជាស្រងល់ចិត្ត។

បន្ទាប់មក ក្រោយពីប្រជុំចប់ ដោយសារការអស់កម្លាំងផង ការប្រជុំក្តៅគគុកផងធ្វើឲ្យលោកហ៊ុនសែនបសត់បង់ភាពសហរស់ស្រាយ ហើយចេញមកវិញ លោកខៀវ សំផន បានដៀមដាមឲ្យលោក ហ៊ុន សែន​ ថា ការប្រជុំនេះ ទោះទទួលបានផលល្អគួរកត់សម្គាល់ តែពោរពេញដោយភាពសោះ កក្រោះ ព្រោះភាគីខ្លះ ពោរពេញដោយគ្មានស្នាមញញឹម។

លោកហ៊ុន សែន មិនបានតបតទៅលោកខៀវ សំផន វិញទេ ដោយគ្រាន់តែ ស្តាប់ចោលធ្វើមិនដឹងមិនឮ៕

ដំណើរស្វែងរកសន្តិភាពរបស់លោក ហ៊ុន សែន លោក

ហ៊ុន សែន ជាតារាមួយដួង ដ៏ភ្លឺ ចិញ្ចាច និងល្បី​ល្បាញ ដែលរះបំភ្លឺនៅក្នុងដែនដីសវុណ្ណភូមិ និងតំបន់អាស៊ី។ លោកចាប់កំណើតនៅទីដាច់ស្រយាល ចុងកាត់មាត់ញក ស្រកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៥២ ត្រូវនឹងខែស្រាពណ៍ ឆ្នាំរោង ។

នៅឆ្នាំ១៩៧០ដល់១៩៧៥ លោកជាមេបញ្ជាការកងទ័ព ដ៏វាងវៃ និងនៅឆ្នាំ១៩៧៩ លោកគឺជាអ្នកជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុត ពីក្រញាំបិសាច ប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិកម្ពុជាពីមច្ចុរាជពិភពលោក។នៅឆ្នាំ១៩៨៧ បន្ទាប់ពីឡើងជានាយករដ្ឋមន្រ្តី លោកត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាត់ទុកជាតួអង្គដ៏សំខាន់ ក្នុងការចរចាសន្តិភាព។

ពីទីក្រុងញូវយ៉ក ឆ្នាំ១៩៨៧ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានមានបន្ទូលប្រាប់អ្នកគាំទ្រព្រះអង្គថា ដោយសារលោកហ៊ុន សែន ជាមនុស្សឆ្លាតវាងវៃជាងគេ ទើបគេបញ្ជូនឲ្យលោកមកចរចា ជាមួយសីហនុ។ជាលើកដំបូង សំណើរបស់លោក ដែលសុំចូលគាល់ព្រះអង្គ ត្រូវបានព្រះករុណា ច្រានចោល ដោយព្រះអង្គយល់ថា លោក ហ៊ុន សែន មិនមែនជាដៃគូចរចា របស់ព្រះអង្គ។ ប៉ុន្តែ ដោយការព្យាយាមរបស់លោក ទីបំផុត ព្រះករុណា បានយល់ព្រមជួបលោកក្នុងនាមជាខ្មែរដូចគ្នា មិនមែនក្នុងនាមជាមហាក្សត្រ និងនាយករដ្ឋមន្រ្តី តែក្នុងនាមកូនខ្មែរ និងរៀមច្បង។បន្ទាប់ពីជួបជាលើកដំបូង ព្រះករុណាក៏បានលាន់មាត់ថា លោកហ៊ុ​ន សែន ជាមនុស្សឆ្លាតវាងវៃ ដូចគេថា ហើយព្រះធង្គចាត់ទុកលោកជាកូន ឯលោកហ៊ុន សែន ចាត់ទុកព្រះ​ករុណា ជាឪពុក។លោក ហ៊ុន សែន បានស្នើឲ្យព្រះអង្គយាងមកធ្វើជាព្រះប្រមុខរដ្ឋ ឬសោយរាជ្យ តែព្រះករុណា មានបន្ទូលថា ព្រះអង្គសុំធ្វើតែជាប្រជាជនធម្មតា។ ព្រះអង្គលែងចង់ធ្វើជាមហាក្សត្រទៀតហើយ។ក្នុងដំណើរការចរចាសន្តិភាព ពេលខ្លះលោកប៉ះពាល់ពាក្យសម្តីតូចធំ ជាមួយព្រះករុណាដែរ។

មានពេលមួយ លោកបានស្តីបន្ទោសព្រះអង្គថា ឆ្ការដៃឆ្ការជើងខ្លាំង​ពេក ហើយលោកសុំនិយាយម្តង ដោយសុំកុំឲ្យព្រះអង្គមានបន្ទូលកាត់។ព្រះអង្គតែងមានបន្ទូលកាត់លោក ពេលលោកកំពុងនិយាយជាមួយព្រះអង្គ។ការស្នើរបស់លោក ហ៊ុន សែន ធ្វើឲ្យព្រះ ករុណា ខ្ញាល់ និងសុំបញ្ឈប់ការចរចាជាមួយលោក ហ៊ុន សែន។ ប៉ុន្តែប៉ុណ្ណោះ ថែមទាំងជេរលោកថា ជាមនុស្សដែលវៀតណាមលើកបន្តុប។

លោកហ៊ុន សែន មិនបោះបង់ការព្យាយាមរបស់លោកទេ គឺលោកនៅតែព្យាយាមរហូតព្រះករុណា យល់ព្រមវិលមកចូលតុចរចាវិញ រហូតឈានដល់កិច្ចព្រមព្រៀងប៉ារីស និងការបោះឆ្នោតដោយសេរីឆ្នាំ១៩៩៣។លោកក៏ធ្វើឲ្យព្រះករុណា ទ័លព្រះទ័យ ឬទ័លច្រកជាញឹកញាប់ផងដែរ នៅក្នុងដំពាក់កាលចរចាសន្តិភាព ដូចជារុញឲ្យព្រះអង្គទល់ជញ្ជាំង បញ្ហាព្រះអង្គចង់ធ្វើជាព្រះប្រ ធាន ក្រុមប្រឹក្សាជាតិ និងការរៀបចំឈ្មោះ សម្រាប់អង្គុយនៅអង្គការសហប្រជាជាតិ។

រៀងរាល់មុនពេលទៅ និងក្រោយពេលត្រលប់ពីចរចាវិញ លោក ហ៊ុន សែន ត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្ត ក្នុងការចរចាទៅកាន់អង្គសភា ឬការិយាល័យមជ្ឈិមបក្ស ដើម្បីបានដឹង និងសុំគោលការណ៍ ក្នុងការសម្រេច ចំពោះប្រការណានីមួយៗ។ពេលកំពុងចរចា ច្រើនថ្ងៃនៅឯបរទេស លោក ហ៊ុន សែន តែងតែទាក់​ទងមកជាប្រចាំ ដើម្បីរាយការណ៍ ពីលទ្ធផល នៃការចរចា ជូនបក្ស និងរដ្ឋ។ នៅអំឡុងពេលចរចា ជាមួយភាកីថៃ ក្នុងឆ្នាំ១៩៨៩ លោក ហ៊ុន សែន បានផ្ញើសារទូរលេខជាសម្ងាត់ យ៉ាងប្រញាប់ប្រញាល់មួយមកលោក ស ខេង ដើម្បី ស្នើឱ្យលោក ស ខេង ជួយរៀបចំយន្តហោះពិសេស ឱ្យលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសរុស្សី ជប៉ុន និងវៀតណាម បន្ទាប់ពីលោក ហ៊ុន សែន សម្រេចចិត្តលុបចោល ការចរចាទ្វេភាគីជាមួយថៃ ពីបញ្ហាធ្វើពាណិជ្ជកម្ម បន្ទាប់ពីលោក ហ៊ុន សែន ទទួលបានព័ត៌មានសម្ងាត់ពីចារកម្មរបស់លោកមកថា ភាគីថៃ ដែលមានភក្តីភាពជាមួយព្រះករុណា នរោត្តម​សីហនុ នឹងប្រើឧបាយកលបំផ្លាញការជួបចរចានេះ។

លោក ហ៊ុន សែន ជាអ្នកបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ ជាស្ថាបនិក និងបិតាសន្តិភាព​ របស់កម្ពុជា៕

គណបក្សប្រជាធិបតេយ្យ ឆ្នាំ១៩៤៦ នរណាជាអ្នកបង្កើត?

ដោយ៖ ឈឹម សេរីភួន

(SBM News)៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅក្នុងឆ្នាំ១៩១៣ នៅអតីតវាំងចាស់នៅឧដុង្គ ខេត្តកំពង់ស្ពឺ ជាបុត្រារបស់ព្រះអង្គម្ចាស់ចម្រើនវង្ស (១៨៧០-១៩១៦) និងម្ចាស់ក្សត្រីស៊ីសុវត្ថិ យុភិផាន (១៨៧៧-១៩៦៧) ។

បន្ទាប់ពីប្រឡងជាប់ថ្នាក់បណ្ឌិតផ្នែកគីមី ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានចាកចេញពីក្រុងម៉ុងប៉ឺលីយេ (Montpellier) មករស់នៅទីក្រុងប៉ារីស និងចូលបម្រើការងារនៅក្រសួងអាណានិគមបារាំង។

ទ្រង់បានរៀបការជាមួយកញ្ញាដូមីនិក ឡាវ៉ឺន (Dominque Laverne) ជាជនជាតិបារាំង និងជាសកម្មជននៃគណបក្សសង្គមនិយមបារាំង នៅប្រទេសបារាំង។

ទ្រង់មានបុត្រី២អង្គ គឺស៊ីសុវត្ថិ កន្ធារ៉ា (កើតឆ្នាំ១៩៤៥ ) និងស៊ីសុវត្ថិ លីណានដា (កើតឆ្នាំ១៩៤៦ )។

នៅក្នុងឆ្នាំ១៩៤៥ ទ្រង់បានបង្កើតសមាគមមួយឈ្មោះថាសមាគមភាតរភាពខ្មែរ ដោយមាន ឈាន វ៉ម មានសញ្ញាប័ត្របរិញ្ញាបត្រទស្សនវិជ្ជា, ថុន អ៊ុក មានសញ្ញាប័ត្របរិញ្ញាបត្រប្រវត្តិវិទ្យា និងងិន ការ៉េត មានសញ្ញាប័ត្របរិញ្ញាបត្រភូមិវិទ្យា ចូលរួមផងដែរ។

ការបង្កើតសមាគមភាតរភាពខ្មែរនេះ គឺដើម្បីជួយដល់ជនជាតិខ្មែរទាំងឡាយដែលជាប់កំណែន ត្រូវបារាំងបញ្ជូនឱ្យទៅធ្វើទាហាន ដើម្បីជួយធ្វើសង្គ្រាមវាយបណ្ដេញពួកណាហ្ស៊ីអាល្លឺម៉ង់ ចេញពីប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី២ ។

សមាគមនេះមានទីស្នាក់ការនៅនឹងផ្ទះរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស នៅក្នុងទីក្រុងប៉ារីស នោះតែម្ដង។

ពេលនោះ និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសបារាំង មានតែ៨នាក់ប៉ុណ្ណោះ គឺក្រៅពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស, ឈាន វ៉ម, ថុន អ៊ុក និងងិន ការ៉េត មាននិស្សិតខ្មែរ៤នាក់ទៀត គឺ ជួន ម៉ុម, ជួន ជឿន, ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត និងអូ ឈៀង ។

ឈាន វ៉ម បានត្រឡប់មកមាតុប្រទេសវិញមុនគេ ដោយបាននាំបណ្ដាំជាច្រើនរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស មកជាមួយផង។ ចំណែកនិស្សិតផ្សេងៗទៀតបានមកជាបន្តបន្ទាប់ក្នុងចន្លោះពេលពីរបីខែក្រោយមក។

ពេលនោះ ពួកបញ្ញវន្ដនៅទីក្រុងភ្នំពេញ ដូចជា អៀវ កើស និងស៊ឹម វ៉ា ដែលមានទស្សនៈដូចគ្នា បានចាប់ផ្ដើមធ្វើការទាក់ទងជាមួយឈាន វ៉ម និងថុន អ៊ុក ជាបញ្ញវន្តមកពីទីប្រទេសបារាំងនោះ ហើយបានជួបពិភាក្សាគ្នាជាញឹកញាប់ដើម្បីបង្កើតគណបក្សនយោបាយមួយ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ។

ដោយមានអ្នកច្បាប់ជាជនជាតិបារាំងម្នាក់ ជួយតាក់តែងលក្ខន្តិកៈផងនោះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៤៦ ក្រុមអ្នកប្រជាធិបតេយ្យនិយមបានស្រុះស្រួលមូលមតិគ្នាបង្កើតគណបក្សមួយ ឈ្មោះគណបក្សប្រជាធិបតេយ្យ ដោយមានឈាន វ៉ម ជាអគ្គលេខាធិការគណបក្ស។

ពេលនោះ សឺន សាន ជាបញ្ញវន្តមានសញ្ញាបត្រជាន់ខ្ពស់ខាងពាណិជ្ជកម្មមកទីក្រុងប៉ារីស ឆ្នាំ១៩៣៣ និងប៉ែន នុត ជាចៅហ្វាយក្រុងភ្នំពេញ មានសញ្ញាប័ត្រពីសាលាបណ្ដុះបណ្ដាលក្រមការនៅទីក្រុងភ្នំពេញ មានការស្ទាក់ស្ទើរមិនទាន់ចង់ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យនោះទេ។

តែពេលនោះ ក្នុងនាមជាចៅហ្វាយក្រុងភ្នំពេញ បានអនុញ្ញាតឲ្យក្រុមប្រជាធិបតេយ្យប្រើប្រាស់បន្ទប់របស់គាត់មួយសម្រាប់ធ្វើជាកន្លែងប្រជុំផ្សេងៗដែរ។

លុះដល់ខែមិថុនា ឆ្នាំ១៩៤៦ គឺបន្ទាប់ពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស យាងពីក្រុងប៉ារីស មកដល់ក្រុងភ្នំពេញ ទើបគណបក្សប្រជាធិបតេយ្យ ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ ហើយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ត្រូវបានតែងតាំងជាប្រធានគណបក្ស ទើបសឺន សាន និងប៉ែន នុត សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាធិបតេយ្យនោះដែរ។

បាវចនារបស់គណបក្សប្រជាធិបតេយ្យ គឺសន្តិភាព ឯករាជ្យភាព វិន័យ ក្លាហាន និងមានរូបសញ្ញាក្បាលដំរី ប្រមោយត្រកងផ្កាឈូកបី ។

ដំរីជានិមិត្តរូបនៃកម្លាំងដ៏ខ្លាំងក្លា ចំណែកផ្កាឈូកបី ៖ ១.ជានិមិត្តរូបព្រះមហាក្សត្រ, ២.ជានិមិត្តរូបសាសនា, ៣.ជានិមិត្តរូបប្រជារាស្រ្ត។

គណបក្សប្រជាធិបតេយ្យកើតចេញពីបញ្ញវន្តបីក្រុម គឺក្រុមទី១ ជាអ្នកដែលមានសញ្ញាបត្រ មកពីប្រទេសបារាំង ដែលមានចំនួនច្រើនជាងគេ។

ក្រុមនេះបានបង្កើតកាសែតជាភាសាបារាំង ប្រចាំសប្តាហ៍មួយឈ្មោះឡឺ ដេម៉ូក្រាត មានន័យថាប្រជាធិបតេយ្យ។

ក្រុមទី២ ជាអ្នកចេះដឹងដែលបានរៀនសូត្រនៅក្នុងប្រទេស និងទីក្រុងហាណូយ ក្នុងនោះមាន អៀវ កើស ធ្លាប់បានទៅរៀននៅសាលាពាណិជ្ជកម្មក្រុងហាណូយ រហូតប្រឡងជាប់លេខ១ នៅក្នុងឆ្នាំ១៩២៧ និងក្រុមទី៣ ជាពួកស្ថាបនិកកាសែតនគរវត្ត កាលពីឆ្នាំ១៩៣៦ រួមមាន ស៊ឹម វ៉ា និងប៉ាច ឈឺន ជាដើម។

គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ គឺសុំឱ្យមានការចរចាទាមទារឯករាជ្យពីបារាំង ឱ្យបានឆាប់។

មជ្ឈដ្ឋានព្រះសង្ឃ អ្នករាជការតូចតាច គ្រូបង្រៀន ព្រមទាំងសិស្សៗនៅអនុវិទ្យាល័យ វិទ្យាល័យ ដែលពីមុនធ្លាប់គាំទ្រសឺង ង៉ុកថាញ់ បានងាកមកគាំទ្រគណបក្សនេះវិញភ្លូកទឹកភ្លូកដី៕

ប្រវត្តិតស៊ូរបស់ លោក ហ៊ុន សែន

លោកហ៊ុន សែន មានឆ្នាំកំណើត២ និងឈ្មោះកំណើត៣។ លោកចាប់កំណើតនៅឯជនបទដាច់ស្រយាល នៃឃុំពាមកោះស្នា ស្រុកស្ទឹង​ត្រង់ ខេត្តកំពង់ចាម ក្នុងត្រកូល ឪពុកម្តាយ​ជាកសិករ មានកម្រិតជីវភាពមធ្យម។ លោកកើតនៅម៉ោង១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ តែក្រោយមក នៅពេលលោក រត់ចូលព្រៃ ដើម្បីតស៊ូ ប្រឆាំងការឈ្លានពានរបស់បរទេស និង​ការ​ទម្លាក់គ្រាប់បែករបស់អាមេរិកពីឆ្នាំ១៩៧០ ដើម្បីងាយចាំលោកបានដូរពីថ្ងៃទី៥សីហា ឆ្នាំ១៩៥២ មកជាថ្ងៃទី៤ មេសា ឆ្នាំ១៩៥២ ព្រោះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ជាថ្ងៃដែលលោកសម្រេចចិត្ត ដឹកនាំមិត្តភក្តិរត់ចូលព្រៃ។ ប៉ុន្តែ ចាប់ពីថ្ងៃទី៨ មករា ឆ្នាំ១៩៧៩ បន្ទាប់ពី​រំដោះ​ប្រទេស​ចេញពីរបបឃោរ​ឃៅ​ប៉ុល ពត និងជាថ្ងៃបង្កើត​រដ្ឋាភិ​បាលថ្មី​ជា​លើកដំបូង ដែលមានឈ្មោះថា ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា  លោកបានដូរឆ្នាំកំណើត​មក​ ឆ្នាំ១៩៥១វិញ តែរក្សាថ្ងៃទី៤មេសា ដដែល។

មានកត្តា២ ដែលធ្វើឱ្យលោក មិនដូរថ្ងៃខែឆ្នាំកំណើត ពីឆ្នាំ១៩៥១ មក១៩៥២វិញ ដោយសារទី១ អ្នក​​វាយ​​អង្គូលីលេខបានវាយខុស ហើយកទៅផ្សាយវិទ្យុភ្នំពេញនៅរួចហើយ ទី២ ដើម្បីឱ្យស្របទៅតាមតួនាទី របស់​លោក ដែលលោកជារដ្ឋ​មន្រ្តីការបរទេស​អាយុ២៦ឆ្នាំ ជារដ្ឋមន្រ្តីវ័យក្មេងជាងគេលើលោក។ លុះនៅឆ្នាំ១៩៨៥ ពេលលោកឡើងជានាយករដ្ឋមន្រ្តី ក៏លោកទើបតែមានងាយុ៣៤ឆ្នាំ ហើយពេលជួបចរចាជាមួយសម្តេច នរោត្តម​សីហនុ លោកមានអាយុ៣៦ឆ្នាំ។

ចំណែកឈ្មោះរបស់លោក គឺលោក មានឈ្មោះកំណើតថា ហ៊ុន បូណាល់ ហៅ​​សែន ដោយចាស់ពីដើម​យកតាមរូបរាងរបស់លោក ដែលធាត់កាណាល់ តែក្រោយមក នៅ​ពេល​លោកសម្រេចចិត្តរត់ចូល​​ព្រៃ ​ដើម្បីតស៊ូ រំដោះជាតិ តាមការ​អំពាវនាវរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ លោកបានដូរឈ្មោះទៅ​ជា ហ៊ុន សំរេច និងក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោកបានដូរឈ្មោះទៅជា ហ៊ុន សែន ជាឈ្មោះកំណើតវិញ​។ លោកហ៊ុន សែន បានប្រកាសបញ្ជាក់អំពីការសម្រេចចិត្តជ្រើសរើសយកថ្ងៃទី៤មេសា ឆ្នាំ១៩៥១ ជាឆ្នាំកំណើតរបស់លោកជា​ផ្លូវការ ចំនួន៣លើក។ លើកទី១ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ សម្តេចបានផ្សព្វផ្សាយ នៅលើទំព័រហ្វេស​ប៊ុក​របស់សម្តេច លើកទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ​នៅសម្តេចបានប្រកាសនៅសាលាបណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ពេលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូន​និស្សិត​នាយ​នគរបាល និង​លើកទី៣ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ គឺសម្តេចបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។

លោក ហ៊ុន សែន បានបោះបង់ការសិក្សា ត្រឹមមធ្យមសិក្សា នៃវិទ្យាល័យឥន្រ្ទទេវី ទៅកាន់ស្រុកកំណើត បន្ទាប់ពីបងប្រុសជីទួត​មួយរបស់លោកម្នាក់ត្រូវបានអាជ្ញាធរលោក លន់ នល់ ចាប់ខ្លួន ដោយចោទប្រកាន់ថា មាន​ជាប់ពាក់ព័ន្ធជាមួយខ្មែរ​ក្រហម។ លោក ហ៊ុន សែន បានសម្រេចចិត្តរត់ចូលព្រៃជាមួយមិត្តភក្តិមួយ​​ចំនួនទៀតនៅ​ក្នុង​ឃុំដា ស្រុកមេមត់ ខេត្តកំបង់ចាម  នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ក្នុងវ័យជិត១៨ឆ្នាំ ដើម្បី​តស៊ូ រំដោះប្រ​ទេស​ពីការឈ្លានពាន និងការទម្លាក់របស់អាមេរិក ជាពិសេសការទាមទារអំណាចថ្វាយព្រះករុណា នរោត្តមសីហនុ វិញ។ ប៉ុន្តែ លោក​និងមិត្តភក្តិ បាន​ទៅដល់ក្នុងព្រៃម៉ាគី (ព្រៃស្រោង ព្រៃស្បាត ឬព្រៃរបោះ)ថ្នាក់តំបន់ជាប់ព្រំដែនកម្ពុជា វៀតណាម  នៅអំឡុងថ្ងៃទី២០ ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ឆ្នាំ១៩៧០​ដដែល ព្រោះលោកសម្រេចថា ចុះឈ្មោះថ្ងៃទី៤មេសា និងត្រូវទៅចូលព្រៃ ក្រោយថ្ងៃបុណ្យចូលឆ្នាំ។ ទៅដល់ព្រៃដំបូង លោកត្រូវបាន​គេជ្រើស​​រើសឱ្យរៀនផ្នែកវិជ្ជាពេទ្យ ដើម្បីជួយសង្រ្គោះអ្នករបួស និងអ្នកជំងឺគ្រុនចាញ់ ប៉ុន្តែ លោក​​បាន​​បដិសេធ។ លោបាន​ប្រ​កែកដាច់អហង្កាថា មិនរៀនវិជ្ជាពេទ្យទេ ព្រោះលោកមកនេះ គឺចង់ធ្វើទាហាន ដើម្បី​រំដោះ​ជាតិ ម្យ៉ាង លោកក៏ជា​មនុស្សខ្លាចឈាម និងខ្លាចម្ជុលដែរ។ លោកបានមានះ ថាបើគេនៅតែបង្ខំឱ្យរៀន​វិជ្ជា​ពេទ្យ លោក នឹងត្រលប់មក​ស្រុកវិញ។

ដោយមើលឃើញថា លោកហ៊ុន សែន នៅតែមានះខ្លាំង អ្នកជ្រើសរើស បានសម្រេចឱ្យលោក ចូល​រៀន ផ្នែក​កងទ័ពតាមចិត្តរបស់លោក។ បន្ទាប់ពីសិក្សាពីយុទ្ធសាស្រ្ត ពីការប្រើប្រាស់អាវុធបានតិចតួច ឬមិនទាន់ចេះប្រើ​ប្រាស់​អាវុធស្រួលបួលផង នៅមួយសប្តាហ៍ក្រោយមក ទំនងដោយការចង់សាកល្បង ឬផ្ចាញ់ផ្ចាល ឬចង់ឱ្យលោក​​គ្រោះថ្នាក់លើសមរភូមិ តាម​​ច​រិតរឹងរូស​របស់លោក មេបញ្ជាការ និងអង្គភាពរបស់លោក បានបញ្ជូនលោក ឱ្យដឹក​នាំកងទ័ពប្រមាណ​ជាង​១០នាក់​ទៅវាយដណ្តើមយកបន្ទាយរបស់កងទ័ព លន់ នល់ នៅស្រុកស្នួល។ នៅគ្រានេះ លោក ហ៊ុន សែន ដើ​រតួជា​មេបញ្ជាការផង ជាអ្នកឃោសនាផង។

មុនពេលប្រយុទ្ធគ្នាកើតឡើង នៅវេលាថ្ងៃត្រង់ លោក ហ៊ុន សែន បានយកមេក្រូ ទៅចងលើដើមកៅស៊ូ ដើម្បីនិយាយឃោសនា ទៅកាន់កងទ័ពសាធារណរដ្ឋខ្មែរ នៃឧត្តមសេនីយ៍ លន់ នល់។ ប៉ុន្តែ ទើបតែនិយាយ​បាន​ប៉ុន្មានម៉ាត់ មេក្រូរបស់លោក ត្រូវគេបាញ់ទម្លាក់ ឱ្យធ្លាក់មកដី។ ទោះជាយ៉ាងនេះ​ក៏លោកនៅតែព្យាយាម រក​មធ្យោ​បាយ ដើម្បីនិយាយឃោសនា ទៅកាន់ទាហានលោក លន់ នល់ តាមទេពកោសល្យរបស់លោក។

នៅវេលាម៉ោង៤កន្លះទៅ៥ ល្ងាច នៅពេលឆាកប្រយុទ្ធជាលើកដំបូងរបស់លោក ត្រូវចាប់ផ្តើម ពួកទា​ហាន​លន់ នល់ ទាំងអស់ ដែលឈរជើងនៅស្នួលបានសុំចុះចូលជាមួយលោក។ សមរភូមិទី១របស់លោក លោកហ៊ុន សែន បានឈ្នះដោយមិនបាច់ច្បាំង អស់គ្រាប់មួយគ្រាប់។ លោកបានយកអាវុធ និងអ្នកចុះចូលមកកាន់បន្ទាយ​របស់លោក។ ប្រមាណ១០ថ្ងៃក្រោយមកទៀត ខណៈទើបតែចូលសាលាយោធា បានជាង២០ថ្ងៃ គឺអំឡុងចុង ខែឧសភា ឆ្នាំ១៩៧០ លោកហ៊ុន សែន ដែលមានរាងស្គម ស្តើងស្ពស់ ក៏ត្រូវ​មេបញ្ជាការ បញ្ជាឱ្យដឹកនាំ​​កម្លាំង​ទៅ​ប្រយុទ្ធនៅសមរភូមិទីរួមខេត្តក្រចេះ ដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនេះ។ នៅលើសមរភូមិ នាដើមរដូវវស្សា​នេះ លោក ហ៊ុន សែន បានឈ្នះដោយមិនបាច់ច្បាំងទៀត ដោយសារ ពេលចាប់ផ្តើមបើកការប្រយុទ្ធ កងទ័ព សាធា​រណរដ្ឋខ្មែរ ដែលឈរជើងនៅក្រចេះ បានសុំចុះចូលជាមួយលោកដូចសមរភូមិស្នួលដែរ។

(នៅមានត)

សម្តេច ហ៊ុន សែន ប្រាប់ពីមូលហេតុ ដែលនាំឱ្យយកថ្ងៃទី៤ខែមេសា ជាថ្ងៃខួបកំណើតផ្លូវការ

ភ្នំពេញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៥០ហើយ ដែលសម្តេចបានសម្រេចប្រើថ្ងៃ​កំណើត​ថ្មីមួយ ដែលសម្តេចបានជ្រើសរើសប្រើដោយខ្លួនឯងផ្ទាល់។

ខាងក្រោមគឺជាការពន្យល់ទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅលើ Facebook របស់សម្តេច ពាក់ព័ន្ធនឹង​ថ្ងៃ​កំណើតប្រើផ្លូវការ និងថ្ងៃកំណើតរបស់សម្តេច៖

ឆ្នាំនេះជាខួបលើកទី៥០ ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្របសម្រាប់ការ​បក​​ស្រាយ ដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថា ហេតុអីលោក ហ៊ុន សែន មានថ្ងៃ​កំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។

តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?

៥០ឆ្នាំមុន គឺនៅថ្ងៃ៤ មេសា១៩៧០ ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅ​មេដឹក​នាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះ ខ្ញុំបានយកថ្ងៃ៤ មេសា ដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤ មេសា ១៩៥២។

ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ ជាថ្ងៃកំណើតតាំងពីថ្ងៃ៤ មេសា ១៩៧០រហូតដល់ថ្ងៃ៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំមក​១៩៥១​វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាល​នា​ពេល​នោះឡើង។

ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង ២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែល​មាន​អាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ៕

ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤ មករា ១៩៨៥ ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះ ខ្ញុំក៏ទើប​មាន​​អាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។

នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤ មេសា ដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកង​ទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕

លោក សម សារី ផ្ញើគ្រាប់បែក២គ្រាប់ ថ្វាយសម្តេច នរោត្តមសីហនុ

សម សារី ឪពុករបស់លោក សម រង្សី បានផ្ញើកាដូគ្រាប់បែក២គ្រាប់ ថ្វាយសម្តេច នរោត្តមសីហនុ ក្នុងបំណង​ធ្វើគតព្រះអង្គ តែមិនបានសម្រេច។

សម សារី ជា អ្នកសីហនុនិយមដ៏មានមហិច្ឆតា ត្រូវបានសង្ស័យថា ជាមិត្តដ៏ជិតស្និទ្ធនឹងសហរដ្ឋអាមេរិក​នៅក្នុងប្រ​ទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៅព្រះបរមរាជវាំងនៃស្តេចជែម (ទីក្រុងឡុន​ដុន) រហូតដល់ លោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ គឺលោកបានប្រើហិង្សា(វាយដំ)ទៅលើស្រ្តីអ្នកបម្រើក្នុង​ផ្ទះ​របស់លោកនៅអង់គ្លេស ហើយត្រូវបានតម្រួតចាប់ខ្លួនភ្លាមៗ។ សម្តេច សីហនុ បានកោះហៅ សម សារី ឱ្យធ្វើមាតុភូមិនិវត្តន៍ភ្លាមៗដែរ។

ប៉ុន្តែ កុំឱ្យលោកអាប់កិត្តិយស ព្រះអង្គបានតែងតាំង លោកសម សារី ជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ ។ ទោះជាយ៉ាងនេះក្តី លោក សម សារី មិនបានពេញចិត្តនោះទេ និងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង និងចាប់ផ្តើម​វាយប្រហារសម្តេច សីហនុ ដែលកំពុងគង់នៅបរទេស ។

លោក សម សារី នៅពេលនោះ បានចាប់ផ្តើមបង្កើតគណបក្សប្រឆាំងមួយ ដែលបោះពុម្ភកាសែតសេរី មានឈ្មោះ​​ថា រាស្រ្តាធិបតី ដែលវាយប្រហារលើប្រទេសចិន។ ដោយសារតែកាសែតនេះ មិនមានការផ្សាយ ពាណិជ្ជកម្ម គេវាយតម្លៃថា វាប្រហែលជាទទួលប្រាក់ជំនួយពីប្រភពណាមួយជាមិនខាន គឺប្រហែលជាមកពីស្ថានទូតសហរដ្ឋ​​អាមេរិក ប្រចាំកម្ពុជា។

សម្តេច សីហនុ ព្យាយាមមិនអើពើនឹងកាសែតរបស់សម សារី ទេ។ ប៉ុន្តែ នៅទីបញ្ចប់ ព្រះអង្គបានផ្តន្ទាទោស​កាសែតនេះ។ បន្ទាប់មកលោកសម សារី បានទាមទារសិទ្ធិបង្កើតគណបក្សប្រឆាំង ប៉ុន្តែសម្តេចសីហនុបាន​បដិសេធ។ ផ្ទុយមកវិញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៩ សម្ដេចនរោត្តមសីហនុ បានចាប់អារម្មណ៍ ដោយ សំដៅលើផែនការក្បត់នៅទីក្រុងបាងកក ដែលរៀបចំដោយរដ្ឋាភិបាលថ្មីរបស់ថៃ ដែលជាប់ទាក់ទិននឹងការបាត់​មុខរបស់ សម សារី។

គ្រានេះ ផ្ទះលោក សម សារី ត្រូវគេឆែកឆេរ ហើយសំបុត្រចោទបករកាន់ជាច្រើននៅ​ពេលក្រោយមក ត្រូវបានគេបោះពុម្ពនៅទំព័រសារព័ត៌មាន។ តាមរយៈលោក ដូណាល់ លែនខាស្ទ័រ សម្តេច សីហនុ ប្រហែលជាបាន​​អនុញ្ញាតឱ្យសម សារី និរទេសខ្លួនចេញពីប្រទេស ព្រោះព្រអអង្គ និងសម សារី ជាមិត្តសំលាញ់នឹងគ្នា។ ទោះបីជា ពួកគេមានគោលការណ៍នយោបាយផ្សេងគ្នាក៏ដោយ។

លោក លែនខាស្ទើរ ក៏គិតផងដែរថា ផែនការក្បត់នៅក្រុងបាងកករៀបចំដោយលោក លន់ នល់ ដើម្បីកំចាត់គូបដិបក្សរបស់លោក។ លោក សម សារី លេចមុខសារ ជាថ្មីនៅប្រទេសថៃ។ លោកបានធ្វើឱ្យមានការរីកចំរើនផ្នែកនយោបាយបន្តិចបន្តួច ហើយក៏បាត់មុខសូន្យឈឹងទៅវិញ នៅក្នុងឆ្នាំ១៩៦២។

អតីតអ្នកការទូតសហរដ្ឋអាមេរិក ដែលបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា នៅកំឡុងពេលនោះ បានកត់សំគាល់ថា សម សារី ប្រហែលជាត្រូវបានធ្វើឃាត ដោយម្នាស់ ជំនួយមួយរបស់លោក ដែលអាចជាអាជ្ញាធរថៃ ឬចារកម្មអាមេរិក។ នៅក្នុងក្រុងភ្នំពេញ គេជឿថា លោកបានស្លាប់ដោយសារតែជំងឺគ្រុនចាញ់ ។

ទោះជា យ៉ាងណា លោក លែនខាស្ទ័រ បានលឺថា បន្ទាប់ពីដាប ឈួន ត្រូវគេសម្លាប់ លន់ នល់ បានជួលឃាតករ ឱ្យតាមរក សម សារី ដោយក្រុមទីមួយបានរត់គេចខ្លួនជាមួយនឹងលុយរបស់ លន់ នល់ ទៅបាត់ ប៉ុន្តែបើតាមរបាយការណ៍របស់មនុស្សម្នាក់ អះអាងថា គេចាប់ខ្លួនគាត់( សម សារី) ចុងក្រោយបំផុត នៅក្នុងទីក្រុងសៃហ្គន ។

បន្ទាប់ពីសម សារី ភៀសខ្លួនចេញភ្លាម ដាប ឈួន បង្កើនល្បឿនការវិភាគសំរាប់រដ្ឋប្រហាររបស់គាត់។ នៅត្រឹមពេលនេះ លោកត្រូវបានគេស្គាល់ថា ជា ឈួន ម្ជុលពេជ្រ ដែលបានដើរតួបង្ហាញនូវភាពឥតខ្ចោះ, ជម្រៅ ដួងចិត្ត” ក្នុងក្រសែភ្នែករបស់អ្នកប្រពៃណីនិយម។ លោករីករាយនឹងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹង រដ្ឋា ភិបាលថៃ ចាប់តាំងពីទសវត្សរ៍ ៩៩ ឆ្នាំ១៩៤០ និងបានក្លាយជាមិត្តរបស់ លន់ នល់ នៅក្នុងទសវត្សរ៍១៩៤០ ។

ដោយជួបនូវការបរាជ័យនៃបទសមគំនិតក្បត់ទាំងពីរលើកនេះ លោក សម សារី ដែលពេលនោះកំពុង ស្នាក់ នៅវៀតណាមខាងត្បូង បានផ្ញើកញ្ចប់ពីរទៅឱ្យសម្តេច សីហនុ និងព្រះអង្គម្ចាស់ វក្រីវ៉ាន់ នាយកពិធីការព្រះ បរមរាជវាំង។ អំណោយមួយកញ្ចប់ពីហុងកុងសំរាប់ទ្រង់ វក្រីវ៉ាន់ ហើយដោយសង្ឃឹមថា ទ្រង់នៅពេលនោះ នឹងផ្ញើកញ្ចប់មួយទៀតដែលមិនទាន់បើកទៅឲ្យសម្តេច សីហនុ។ ប៉ុន្តែព្រះអង្គម្ចាស់បានបើកកញ្ចប់ទាំង២ ហើយត្រូវបានសម្លាប់នៅក្នុងការផ្ទុះ ដ៏ធំសម្បើម។

វាជាការខំប្រឹងប្រែងលើកទីបី ក្នុងការបណ្តេញសម្តេច សីហនុ ចេញពីតំណែងក្នុងរយៈពេលពីរឆ្នាំ និងមិនបានធ្វើឱ្យព្រះអង្គបោះបង់សហរដ្ឋអាមេរិកចោលនោះទេ។ ជាក់ស្តែង ស្ថានទូតសហរដ្ឋអាមេរិកល្បីថា ជាមជ្ឈមណ្លប្រឆាំងនឹងសម្តេច សីហនុដ៏សំខាន់។ នៅថ្ងៃទី ២០ កុម្ភៈ រដ្ឋ វ៉ាត ជាយុវជនម្នាក់ ដែលបានទៅមក កាន់ស្ថានទូត ស្នើសុំជំនួយ ដើម្បីជួយធ្វើឃាតសម្តេច សីហនុ នៅឯការប្រជុំយុវជននៅពីរថ្ងៃខាងមុខ។ នៅក្នុងឱកាសនេះ ស្ថានទូតពិនិត្យរកមនុស្សដែលមានចរិតចំឡែក ឬអ្នកបង្ករឿង ហើយហៅប៉ូលីសឱ្យចាប់ខ្លួន ក្មេងប្រុសនោះទៅ ។

នៅក្រោយនោនបន្តិច សឺង ង៉ុកថាញ់ ត្រូវគេរុញចេញពីប្រទេសកម្ពុជា ជាមួយនឹងពួកឥស្សរៈរបស់ លោកដែលគេស្គាល់ ថា ជាពួកខ្មែរសេរី ដែលមានមូលដ្ឋាននៅប្រទេសថៃ និងវៀតណាមខាងត្បូង ដែលលោករស់ នៅទីនោះរហូតដល់ឆ្នាំ១៩៧០។ នៅគ្រាដដែលនោះ ប្រទេសកម្ពុជា ស្ថិតនៅក្នុងការរីករាយនឹងសន្តិភាព និងភាពរុងរឿងកាន់តែខ្លាំង ក្នុងរយៈពេលដប់ឆ្នាំ៕

(ដកស្រង់ពីសៀវភៅ ឈ្មោះ ខ្មែរក្រោក)

ដោយ លោក Justin Corfield

ប្រែសម្រួលដោយ៖ សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា

សាស្រ្តាចារ្យ បណ្ឌិត ណុប សុខា

​ព្រះបាទ​ស៊ីសុវត្ថិ ទាមទារខេត្ត​បាត់​ដំបង និង​សៀម​រាប ពី​សៀម​មក​វិញ​

ខុទ្ទកាល័យ​ព្រះមហាក្សត្រ
ព្រះ​បាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ…….
ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី

ជូន​ចំពោះ លោក​ទេសា​ភិបាល នៃ​សារណ​រដ្ឋ​បារាំង ប្រចាំ​កម្ពុជា ភ្នំពេញ

លោក​ទេសា​ភិបាល

នៅ​ខណៈ​មួយ​ដែល​ប្រទេស​បារាំង ដែល​ជា​អ្នក​ឧបត្ថម្ភ​របស់​យើង​កំពុង​ជាប់​រវល់​ក្នុង​ការ​កំណត់​ព្រំដែន​របស់​កម្ពុជា លើ​អតីត​ខេត្ត​នានា​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​លួច​យក​ទៅ​ដោយ​ប្រទេស​សៀម​នោះ ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​មាន​ភារកិច្ច​ជូន​លោក​នូវ​ការ​អង្កេត និង​ការ​រក្សា​សិទ្ធ​ដូច​ខាង​ក្រោម​ ហើយ​ខ្ញុំ​ក៏​ស្នើ​ឱ្យ​លោក​តាម​ពេល​វេលា​សម​ស្រប មេត្តា​ផ្ដល់​ព័ត៌​មាន​ទាំង​នេះ​ឱ្យ​បាន​ជូន​ជ្រាប​ដល់​គណៈកម្មការ​កំណត់​ព្រំ​ដែន ដែល​នឹង​ចាប់​ផ្ដើម​ការ​របស់​ខ្លួន និង​បញ្ជូន​ការងារ​ទាំង​នោះ​ ទៅ​កាន់​រដ្ឋាភិបាល​សាធារណរដ្ឋ (បារាំង)។ ប្រតិ​ភូ​ទាំង​ឡាយ​របស់​ខ្ញុំ ដែល​ស្ថិត​នៅ​ក្នុង​គណៈកម្មការ​នេះ​ ក៏​នឹង​មាន​ភារកិច្ច​លើក​ឡើង​​និង​គាំទ្រ​នូវ​សំណើរ​របស់​ខ្ញុំ​នៅ​ចំពោះ​មុខ​គណៈកម្មការ​នេះ។

១- ជា​ការ​ពិត និង​មិន​អាច​ប្រកែក​បាន ការ​ប្រគល់​ទៅ​ឱ្យ​សៀម​ដោយ​ប្រទេស​បារាំង​នូវ​អតីត​ខេត្ត​នានា​របស់​ខ្មែរ ដែល​ទើប​នឹង​បាន​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ ដូចជា​ស្ទឹងត្រែង, ទន្លេរពៅ, ម្លូព្រៃ, ក្រាត និងកោះកុង មិន​អាច​ផ្ដល់​សេចក្ដី​ពេញ​ចិត្ត ដែល​ត្រឹមត្រូវ តាម​ច្បាប់​ដល់​ប្រជា​ជន​កម្ពុជា​ ក្នុង​ស្ថានភាព​ដែល​ជនជាតិ​សៀម​កាន់​​កាប់​ទឹក​ដី​ទាំង​នេះ ដោយ​ប្រើ​កម្លាំង​ទ័ព និង​ដោយ​ការ​លាក់​ពុត ក្នុង​កំលុង​ពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ឡោម​ព័ទ្ធ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​អាណាម​ (វៀត​ណាម) និង​សៀម។ ការ​ប្រគល់​ខេត្ត​ទាំង​នេះ​មក​វិញ (ដល់​កម្ពុជា) ជន​ជាតិ​សៀម ​គ្រាន់​តែ​បញ្ឈប់​នូវ​អ្វី​ដែល​ពួកគេ​បាន​យក​និង​កាន់​កាប់​ដោយ​រំលោភ​សិទ្ធ​របស់​ប្រជា​ជន (នៃ​ប្រទេស​កម្ពុជា) ហើយ​ជា​អ្វី​ដែល​ពួកគេ​មិន​ចង់​ទុក​បាន​យូរ​ទេ ព្រោះ​ថា​កង្វះ​ខាត​នៃ​សារៈ​សំខាន់​របស់​ទឹក​ដី​ទាំង​នេះ ​មិន​អាច​ទូទាត់​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ការ​ស្វែង​រក​ផល​ប្រយោជន៍ រដ្ឋបាល និង​ការ​រក្សា​ថែទាំ។

២- យើង​ទាម​ទារ​មក​​វិញ នូវ​ខ្សែ​បន្ទាត់​ព្រំដែន​ធម្មជាតិ​របស់​ព្រះ​រាជាណាចក្រ​ខ្មែរ ដែល​មាន​កាល​ពេល​ពី​មុន​ជន​ជាតិ​សៀម​បាន​ឈ្លាន​ពាន​ ដែល​រួម​មាន​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ប្រទេស​សៀម ដូច​ជា​បាត់ដំបង, សៀមរាប, ស្ទឹងត្រែង, ទន្លេពៅ, ម្លូព្រៃ, គូហាន់ (បច្ចុប្បន្ន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ ស៊ីសា​កេត), ព្រៃស, សុរ៉េន (សុរិន), សង្គៀស (សង្កា), នាងរិង, នគរ​រាជ​សីមា (កូរ៉ាត់) ជាប់​នឹង​បាក់​ណាម និង​រាជាណាចក្រ​ចំប៉ា​សាក់ (ប៉ាសាក់), ហើយ​នៅ​ផុត​ពី​ភ្នំ​ដង​រែក គឺ​កោះ​កុង, ក្រាត និង​ចន្ទៈ​បូរ (ចន្ទៈ​បូន/ចន្ទៈ​បុរី)។

ខេត្ត​ទាំង​នេះ ក៏​មាន​ប្រជាជន​កម្ពុជា​រស់​នៅ និង​ពួកគេ​នៅ​តែ​រក្សា​ស្មារតី​ស្នេហា​ជាតិ​ដ៏​ខ្ជាប់​ខ្ជួន​របស់​ខ្លួន។

៣- ខេត្ត​ដែល​មាន​ធនធាន​ជាង​គេ នៃ​ប្រទេស​កម្ពុជា គឺ​បាត់​ដំបង និង​សៀមរាប។ ក្នុង​ខេត្ត​សៀមរាប​មាន​សំណង់​បាក់​បែក (ប្រាសាទ) របស់​ទី​ក្រុង​ចាស់ៗ​ ដែល​ជា​ភស្ដុតាង​នៃ​ព្រះ​រាជាណា​ចក្រ​ដ៏​រុង​រឿង​របស់​យើង ហើយ​ក៏​ជា​ភស្ដ​តាង នៃ​ភាព​រុង​រឿង​របស់​បុព្វបុរស​យើង​ទៀត​ផង។ ខេត្ត​ទាំង​ពីរ​នេះ ក៏​ដូច​ជា​ខេត្ត​ដទៃ​ដែរ​ ពុំ​ដែល​ប្រគល់​ទៅ​ឱ្យ​សៀម​ដោយ​បុព្វបុរស​របស់​យើង​ឡើយ ចំណែក​ឯ​ការ​ទាម​ទារ​របស់​យើង ឱ្យ​បាន​ត្រឡប់​មក​វិញ​នូវ​ខេត្ត​ទាំង​នេះ​មក​កម្ពុជា ក៏​ពុំ​ដែល​បញ្ចប់​ ហើយ​នឹង​មិន​បញ្ឈប់​ផង​ដែរ បើ​សិន​ជា​យើង​ពុំ​ទទួល​បាន​ការ​ពេញ​ចិត្ត​សម​តាម​បំណង​របស់​យើង​ក្នុង​បញ្ជា​​នេះ​ទេ។ កំណត់​នៃ​ការ​ទាម​ទារ​ជា​ច្រើន​របស់​យើង​ពី​អតីត​កាល​សុទ្ធ​តែ​ជា​ភស្ដុ​តាង​សម្រាប់​ហេតុ​ការណ៍​នេះ។

មិន​ចាំ​បាច់​ទាក់​ទង​នឹង​ការ​បង្ហាញ​ជា​ប្រវត្តិសាស្រ្ត​ទាំង​អស់ ដែល​បញ្ជាក់​ពី​សិទ្ធ​របស់​យើង​លើ​ខេត្ត​ទាំង​ពីរ​នេះ សន្ធិ​សញ្ញា ថ្ងៃ ១៥ កក្កដា ឆ្នាំ​១៨៦៧ ​ចុះ​ហត្ថ​លេខា​ដោយ​បារាំង សៀម បាន​បញ្ជាក់​ថា សន្ធិ​សញ្ញា​ឆ្នាំ​១៨៦៣ ដែល​ត្រូវ​បាន​អះអាង​កើន​រំលឹក​ឡើង​ថា បាន​ចុះ​ហត្ថ​លេខា​រវាង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សៀម​​ត្រូវ​ទុក​ជា​មោឃៈ ហើយ​សៀម​ត្រូវ​បញ្ឈប់​ជា​រៀង​រាល់​រហូត​រាល់​ភាព​ជា​ប្រទេស​ចំណុះ​សៀម​របស់​កម្ពុជា។ ហេតុ​ដូច​នេះ​ហើយ​ ប្រការ​​នៃ​​សន្ធិ​សញ្ញា​បាន​កែ​អំណាច និង​វត្ត​មាន​សៀម​ចេញ​ពី​កម្ពុជា​ទាំង​ស្រុង ហើយ​កម្ពុជា​ត្រូវ​តែ​យក​ត្រឡប់​ម​ក​វិញ នូវ​រាល់​បូរណ​ភាព ទឹកដី ហើយ​បើ​សិន​ជា​តាម​រយៈ​មាត្រា​៤ ​នៃ​សន្ធិ​សញ្ញា​ ១៥ កក្កដា ឆ្នាំ​១៨៦៣ ដដែល​នេះ អ្នក​ការ​ទូត​បារាំង កាល​នោះ​បាន​យល់​ព្រម​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​កម្ពុជា ឬ​ទេសាភិបាល​ខេត្ត​កូសាំង​ស៊ីន​ ដែល​ថា​ខេត្ត​បាត់​ដំបង និង​សៀមរាប​​ ត្រូវ​ស្ថិត​ឱ្យ​សៀម​នោះ​ច្បាស់​ណាស់ ពួក​គេ​អស់​ទាំង​នោះ​ត្រូវ​បាន​បោក​ប្រាស់​ដោយ​ជន​ជាតិ​សៀម​ ដែល​អះអាង​នឹង​ពន្យល់​ឱ្យ​អ្នក​ការ​ទូត​បារាំង​បាក់​ចិត្ត​ជឿ​ថា មាន​សន្ធិ​សញ្ញា​អ្វី​មួយ​នោះ ដែល​កម្ពុជា​ពុំដែល​ដឹង​ទាល់​តែ​សោះ ធ្វើ​យ៉ាង​នេះ​ គឺ​បាន​ព្រម​ព្រៀង​ដាក់​ខេត្ត​ទាំង​ពីរ​របស់​ខ្មែរ​ឱ្យ​ស្ថិត​ក្រោម​សិទ្ធិ​អំណាច និង​ការ​គ្រប់​គ្រង​របស់​សៀម។

យោង​តាម​ការ​យល់​ដឹង​របស់​ខ្ញុំ ខ្ញុំ​សូម​បន្ថែម​ថា សន្ធិ​សញ្ញា​ដែល​ពោល​ថា ហត្ថ​លេខា នា​ខែ​ធ្នូ ឆ្នាំ​១៨៦៣ រវាង​កម្ពុជា និង​សៀម​ មិន​ដែល​មាន​ទាល់​តែ​សោះ ហើយ​បើ​យុត្តិ​ធម៌​សម្រាប់​យើង កាល​ណា​គេ​ជឿ​យើង ហើយ​ផ្ដល់​តាម​សំណូមពរ​របស់​យើង។

ជា​ការ​ពិត​ណាស់ ក្រៅ​ពី​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ និង​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ទេ​សាភិបាល​អាណាព្យាបាល យើង​មិន​អាច​ទប់​ខ្លួន​យើង​ពី​ចម្ងល់​ ថា​តើ​សកម្មភាព​ការ​ទូត​បែប​នេះ ដែល​បណ្ដាល​ឱ្យ​បោះ​បង់​ចោល​ទ្រព្យ​របស់​យើង​ ហើយ​ធ្វើ​នៅ​ពី​ក្រោយ​ខ្នង​របស់​យើង​ដោយ​គ្មាន​ការ​យល់​ព្រម​អំពី​យើង​អាច​ស្ថិត​ស្ថេរ​បាន ឬ​យ៉ាង​ណា។​

ក្នុង​ករណី​ទាំង​អស់ និង​ពុំ​គិត​ពី​លទ្ធផល​នៃ​ការងារ (ដែល​ទទួល​បាន) ដោយ​គណៈ​កម្មការ​បច្ចុប្បន្ន និង​សកម្មភាព​ការ​ទូត​ដែល​មាន​ជា​បន្ត​មក​ទៀត​ ទាក់​ទង​នឹង​ព្រំ​ដែន​កម្ពុជា​ជាមួយ​សៀម ដោយ​មិន​រាប់​បញ្ចូល​ការ​ប្រគល់​ដោយ​កម្ពុជា​នូវ​ដ៏​មាន​តម្លៃ គឺ​ខេត្ត​សៀមរាប និង​បាត់ដំបង ជាមួយ​នឹង​គ្រប់​ភាព​ចំណុះ​របស់​ខ្លួន​ យើង​ស្នើ​សុំ​រក្សា​ជា​រៀង​រហូត​សម្រាប់​យើង​នៃ​អ្នក​ជំនាន់​ក្រោយ​របស់​យើង​នូវ​សិទ្ធ​ក្នុង​ការ​ទទួល​បាន​នូវ​តម្រូវ​ការ​របស់​យើង រហូត​ដល់​យុត្តិធម៌​ និង​ការ​ពេញ​ចិត្ត​ដ៏​ពេញ​លេញ​ត្រូវ​បាន​ប្រគល់​ឱ្យ​ពួក​យើង។

លោក​ទេសាភិបាល​ទាំង​អស់​នេះ គឺ​ជា​អង្កេត​ឃើញ​ និង​ការ​រក្សា​សិទ្ធ​របស់​យើង ដែល​ខ្ញុំ​ចាត់​ទុក​ថា​ ជា​ភារកិច្ច​របស់​ខ្ញុំ​ដែល​ផ្ញើ​ជូន​លោក​ជាមួយ​នឹង​ការ​ធានា​អះអាង​ចំពោះ​ហេតុការណ៍ និង​ព័ត៌មាន​ទាំង​អស់​នេះ​បង្ហាញ​យ៉ាង​ឥត​ខ្ជោះ​នូវ​អារម្មណ៍​តែ​មួយ​នៃរ​ដ្ឋាភិបាល ខ្ញុំ និង​ប្រជាជន។ លើស​ពី​ការ​ភ្ជាប់​អារម្មណ៍​ដ៏​រឹង​មាំ​របស់​យើង​ទៅ​នឹង​ខេត្ត​ទាំង​នេះ ដែល​ជា​ខេត្ត​ជាប់​ឃុំឃាំង​មិន​ប្រក្រតី​បណ្ដាល​ឱ្យ​មាន​ឈឺចាប់​យ៉ាង​ខ្លាំង​ក្នុង​បេះដូង​របស់​រាល់​ប្រជាជន​កម្ពុជា។​ លោក​ទេសា​ភិបាល​បាន​ដឹង​នូវ​រាល់​ការ​លំបាក​នានា ដែល​ជា​លទ្ធផល​នៃ​ការ​ជាប់​ឃុំ​ឃាំង​នេះ ដែល​អ្នក​ជិត​ខាង​របស់​យើង​កំពុង​តែ​បន្ត​បង្កើត​ឡើង ​តាម​រយៈ​ការ​បៀត​បៀន​មក​លើ​ទឹក​ដី​យើង, ការ​ឆក់​ប្លន់, សកម្មភាព​លួច និង​បទ​ឧក្រិដ្ឋ​ប្រចាំថ្ងៃ ធ្វើ​នៅ​ក្នុង​ប្រទេស​របស់​យើង​ដោយ​ឧក្រិដ្ឋ​ជន ដែល​ពួក​នេះ​អាច​រក​ការ​ជ្រក​កោន​បាន​ដោយ​ងាយ​ នៅ​ខាង​គេ​ដោយ​ពុំ​មាន​ការ​ដាក់​ទោស​ឡើយ។ សកម្មភាព​ទាំង​នេះ​កំពុង​តែ​កើត​មាន​យ៉ាង​ពិត​ប្រាកដ​តាម​រយៈ​ការ​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ពី​អភិបាល​ខេត្ត​ ក្រោម​អំណាច​លោក​ទេ​សាភិបាល (ជន​ជាតិ​បារាំង) និង​អភិបាល​ខេត្ត​របស់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា​ ស្ថានភាព​ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​គោលការណ៍​សុវត្ថិ​សាធារណៈ​យ៉ាង​ជាក់​ច្បាស់​នេះ​នៅ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត បើ​សិន​ណា ខេត្ត​បាត់​ដំបង និង​សៀម​រាប ដែល​មាន​ភាព​ជិត​ស្និទ្ធ​បំផុត មក​កម្ពុជា​ ពុំ​ត្រូវ​បាន​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ទេ​នោះ។

សូម​លោក​ទេសា​ភិបាល មេត្តា​ទទួល​នូវ​ការ​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ពី​ខ្ញុំ។

ធ្វើ​នៅ​រាជវាំ រាជ​ធានី​ភ្នំពេញ, ថ្ងៃច័ន្ទ ៤រនោច នៃខែ០២ ចុល្លសករាជ ១២៦៨ ត្រូវនឹងឆ្នាំមមី (សេះ) អដ្ឋសក រជ្ជកាលទី៣ ត្រូវនឹងថ្ងៃ០៥ វិច្ឆិកា ឆ្នាំ ១៩០៦ នៃគ្រឹស្ដសសករាជ។

(ហត្ថលេខា) ស៊ីសុវត្ថិ

លោក លន់ នល់ បង្កើតច្បាប់ ស្តីពីការបង្កើតក្រុមប្រឹក្សាចម្បាំង

ក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាចម្បាំង របស់លោកសេនាប្រមុខលន់នល់

ក្រឹត្យលេខ៤២៦ ប.ស.ខ

ចុះថ្ងៃទី២៤ ខែកក្កដា គ.ស១៩៧៣

ត្រូវចាត់ទុកជាមោឃៈ នូវក្រឹត្យលេខ៤០៦.៧៣.ប.ស.ខ ចុះថ្ងៃទី១៦ ខែកក្កដា គ.ស១៩៧៣ ដែលស្តីពីការបង្កើតក្រុមប្រឹក្សាចម្បាំង។

ក្រឹត្យលេខ៤២៧.៧៣.ប.ស.ខ

ចុះថ្ងៃទី២៤ ខែកក្កដា គ.ស ១៩៧៣

ប្រធានាធិបតីសាធារណរដ្ឋខ្មែរ

.បានឃើញរដ្ឋធម្មនុញ សាធារណរដ្ឋខ្មែរ។

.បានឃើញក្រមលេខ៤.៧៣.ប.ស.ខ ចុះថ្ងៃទី០៤ ខែមេសា គ.ស ១៩៧៣ ប្រកាសប្រជាជាតិ ក្នុងភ័យន្តរាយ។

.បានឃើញបញ្ញត្តិលេខ១៣៩.៧៣.ប.ស.ខ ចុះថ្ងៃទី៣០ ខែមេសា គ.ស ១៩៧៣ កម្រិតទោសពិសេស។

.បានឃើញក្រមលេខ៨៤៩នស ចុះថ្ងៃទី១២ ខែកុម្ភៈគ.ស ១៩៥៤ ស្តីពីក្រមតុលាការសឹក។

.បានឃើញក្រមលេខ២៤០នស ចុះថ្ងៃទី ៣០ ខែធ្នូ គ.ស ១៩៥៧ ស្តីពីលក្ខន្តិកៈ នាយទាហាន កងយោធពលខេមរជាតិ ពិសេស បទបញ្ជា នៃមាត្រា ១៥.៦៧ . និង៦៨។

.បានឃើញបញ្ញត្តិលេស ១៣៨.៧៣ ប.ស.ខ ចុះថ្ងៃទី២៨ ខែមេសា គ.ស ១៩៧៣ ស្តីពីការបង្កើតវគ្គ ក្រុមប្រឹក្សានយោបាយ។

.បានឃើញបញ្ញត្តិលេខ ១៥៤.៧៣.ប.ស.ខ ចុះថ្ងៃទី២៤ ខែកក្កដា គ.ស១៩៧៣ ស្តីពីការបង្កើត​ក្រុមប្រឹក្សាចម្បាំង។

.បានឃើញក្រឹត្យលេខ៣៤៤ .៧៣ ប.ស.ខ ចុះថ្ងៃទី១៥ ខែឧសភា គ.ស១៩៧៣ ស្តីពីការតែង​តាំងគណៈរដ្ឋមន្រ្តី។

.បានឃើញក្រឹត្យលេខ ៤៩២ ប.រ ចុះថ្ងៃទី០១ ខែសីហា គ.ស ១៩៦៧ កែប្រែដោយ​អត្ថបទបន្ត​បន្ទាប់ស្តី​ពីការរៀបចំ អគ្គសេនាធិការដ្ឋាន នៃកងយោធពលខេមរជាតិ និងទីស្តីការការក្រសួង ការពារ​ជាតិ។

បានឃើញយោបល់ក្រុមប្រឹក្សាសេន្យានុភាព។

បង្គាប់ដូចខាងក្រោម

.ប្រការមួយ. បទបញ្ជាផ្ទៃក្នុងបណ្តោះអាសន្ន នៃក្រុមប្រឹក្សាចម្បាំង ដែលមានចែងនៅមាត្រា៣ និង៤ នៃបញ្ញត្តិលេខ១៥៤.៧៣.ប.ស.ខ ចុះថ្ងៃទី២២ ខែកក្កដា គ.ស ១៩៧៣ ត្រូវ កម្រិតដូចតទៅៈ

.ប្រការ២.នាយអគ្គសេនាធិការកងយោធពលខេមរជាតិ ប្រធានក្រុមប្រឹក្ហសាចម្បាំង មានឧបការីម្នាក់ ទទួលបន្ទុកខាងបុគ្គលិក ជាលេខាធិការរាយការណ៍ នៃកិច្ចការក្រុមប្រឹក្សាចម្បាំង។

ប្រការ៣.បទល្មើស និងកំហុសធ្ងន់ច្បាស់លាស់ ចែងក្នុងមាត្រា៤ នៃបញ្ញត្តិលេខ១៥៤.៧៣.ប.ស.ខ ដែលចែងខាងលើត្រូវកម្រិតដូចតទៅៈ

ក.ការឃុបឃិតជាមួយសត្រូវ

.ការញុះញង់ឲ្យមានឧទ្ទាមកម្ម

.ការឃោសនា ជាប្រយោជន៍ដល់សត្រូវ

.ការផ្តល់សម្ភារៈយុទ្ធសាស្រ្តឲ្យសត្រូវ

.ការញុះញង់ឲ្យមានការបះបោរ

.ការប្លន់ទ្រព្យសម្បត្តិរាស្រ្ត

.ការពុំព្រមច្បាំងនៅសមរភូមិ

.ការរត់ចោលកងទ័ព នៅចំពោះមុខសត្រូវ

ខ.កំហុសធ្ងន់ឯទៀត

.ការធ្វេសប្រហែសធ្ងន់ និងច្បាស់លាស់ក្នុងការបំពេញមុខងាររបស់ខ្លួន

.ការលួចដោយចេតនា នូវចំនួនទាហាន

.ការពុករលួយ

.ការគៃបំបាត់ទ្រពកងទ័ព។

ប្រការ៤.នាយអគ្គសេនាធិការ បញ្ឈប់បញ្ជី នៃកិច្ចការ ដែលត្រូវជម្រុះ ហើយដាក់ជូន សុំសេចក្តីយល់ព្រម​ពីមេបញ្ជាការជាន់ខ្ពស់បំផុត។ មេបញ្ជាការជាន់ខ្ពស់បំផុត សម្រេចជាចុង ក្រោយ នូវការបញ្ជូនសំណុំរឿង ទៅក្រុមប្រឹក្សាចម្បាំង ក្រោយពីសួរយោបល់ក្រុមប្រឹក្សា

សេន្យានុភាព។

ប្រការ៥. ការចាត់តាំងសមាជិក នៃក្រុមប្រឹក្សាចម្បាំង សម្រាប់ជម្រះកិច្ចការមួយ ឬ ច្រើន ត្រូវធ្វើឡើង​ដោយក្រឹត្យ តាមសេចក្តីស្នើសុំ ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រោយពីសួរយោបល់ នៃនាយអក្គសេនា​ធិការកងយោធពលខេមរជាតិ។

សមាជិកជ្រើសតាំង ត្រូវមានឋានន្តរស័ក្តិយ៉ាងតិច ខ្ពស់ជាងមួយថ្នាក់ លើឋានន្តរស័ក្តិ នៃទាហាន ដែល​ត្រូវជម្រះ។

ប្រការ៦.ក្រុមប្រឹក្សាចម្បាំង នឹងជំនុំតាមការកោះហៅ នៃប្រធាន។

ទីស្នាក់ការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សានេះ ត្រូវស្ថិតនៅក្រុងភ្នំពេញ ឬកន្លែងដទៃទៀត ដែលនឹងត្រូវជ្រើស​រើសដោយប្រធាន ក្រោយពីមានការយល់ព្រមពីមេបញ្ជាការជាន់ខ្ពស់បំផុត នៃកងយោធពលខេមរជាតិ។

ប្រការ៧.សម័យប្រជុំក្រុមប្រឹក្សាចម្បាំង ត្រូវធ្វើឡើងជាសាធារណៈ។

ការប្រជុំ មានលំនាំដូចតទៅៈ

.ការចូលខ្លួន នៃអ្នកជាប់ចោទ

.ការស្តាប់ចម្លើយ នៃសាក្សី ប្រសិនបើមាន

.ការពិភាក្សាជាសម្ងាត់ នៃសមាជិកក្រុមប្រឹក្សាចម្បាំង ដោយមានធ្វើសេចក្តីកត់ហេតុ ចំពោះសេចក្តី​សម្រេច។

.ការប្រកាសជាឧឡារិក នៃការវិនិច្ឆ័យ ធ្វើដោយប្រធាន ចំពោះមុខអ្នកជាប់ចោទ។

ប្រការ៨. វិធានការសម្រាប់រក្សាទុក ជាចាំបាច់អាចធ្វើឡើង បន្ទាប់ពីមានការអនុវត្ត នៃ ការវិនិច្ឆ័យនេះ។

ក្នុងករណី នៃការអនុវត្តន៍ការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាចម្បាំង ដោយមានការបញ្ជូន អ្នក ជាប់ពិរុទ្ធទៅ​តុលាការ នោះក្រសួងមានសមត្ថកិច្ច នៃអគ្គសេនាធិការដ្ឋាន កងយោធពលខេមរជាតិ ត្រូវទទួលការឃុំ​សាមីជនទុករហូតដល់ថ្ងៃ ដែលត្រូវបញ្ជូនទៅតុលាការ។

ប្រការ៩.ទេសរដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងការពារជាតិ និងអគ្គសេនាធិការកងយោធ ពលខេមរជាតិ ត្រូវទទួលភារៈ ចាត់ការរៀងខ្លួន ឲ្យបានសម្រេចតាមក្រឹត្យនេះ។

ធ្វើនៅភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា គ.ស ១៩៧៣

ហត្ថលេខា

លន់ នល់

ប្រវត្តិលោកឧត្តមសេនីយ៍ល្បីខាងដេញ​យួន លន់ នល់

លោក លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើម​កំណើត​ចិន។ លោក ជាកូនទី២ ក្នុងត្រកូលគ្រួសារ ដែលមានបងប្អូន ប្រុសស្រី១០នាក់។

ឪពុករបស់លោក ធ្លាប់ធ្វើជាអភិបាលស្រុក នៅខេត្តសៀមរាប និងខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ​ក្រុមបង្ក្រាប ចោរប្លន់នៅខេត្តព្រៃវែង។

លោកលន់ នល់ ទទួលបានការអប់រំនៅសាលា សាសឺ​លូប-ឡូបា (Chasseloup-Laubat) នាទីក្រុង​សាយហ្កន បន្ទាប់មក បានចូលសិក្សានៅ សាលាយោធាកម្ពុជា។  លោកសេនា​ប្រមុខ​លន់ នល់ ធ្លាប់ជាមន្ត្រីស៊ីវិល ក្នុងសម័យអាណានិគមនិយម បារាំងនាឆ្នាំ ១៩៣៧ ។

នៅឆ្នាំ១៩៤៦ លោកលន់​នល់ បានក្លាយជា ចៅហ្វាយខេត្តក្រចេះ ក្រោយពីមានស្នាដៃ នៃការ​បង្រ្កាប​ចលនាបះបោរ ប្រឆាំងបារាំងកាលពីឆ្នាំ១៩៣៩។ លោកក្លាយជាសហការី ដ៏ជំនិត របស់​ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ នៅឆ្នាំបន្តបន្ទាប់មកទៀត។

លោកលន់ នល់ បានចូលបម្រើក្នុងជួរកងទ័ពជាតិ នៅឆ្នាំ១៩៥២ ហើយក្រោយមក លោកបាន​ដឹកនាំកងទ័ពបើកប្រតិបត្តិការប្រយុទ្ធមួយប្រឆាំងវៀតមិញ។

ក្រោយពីកម្ពុជា ទទួលបានឯករាជ្យពេញលេញពីបារាំង លោកលន់ នល់ ត្រូវបានតែងតាំង ជា​នាយ​សេនាធិការ កងទ័ពនៅឆ្នាំ១៩៥៥ ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និងកាន់​តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ។

លោក លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និងជាឧត្តមសេនីយ៍យោធាកម្ពុជា ឬជា​សេនា​ប្រមុខ ក្នុងតំណែងជារដ្ឋមន្រ្តីការបារប្រទេស នាយករដ្ឋមន្ត្រី ចំនួន២លើក និងជាប្រធានា​ធិបតី មុន​ពេលរបបរបស់លោក ត្រូវផ្តួលរំលំដោយដោយហឹង្សាប្រដាប់អាវុធ ដោយចលនា​ខ្មែរក្រហម។

លោកលន់ នល់ ជាមនុស្ស មានអបិយជំនឿ មន្តអាគមន៍ យ៉ាងជ្រាលជ្រៅ។ នៅ មុនពេល​កម្លាំង​ចលនា​ខ្មែរក្រហមវាយបែករដ្ឋធានីភ្នំពេញ លោកសេនាប្រមុខលន់ នល់ បាននិមន្តព្រះ​សង្ឃតាម​ឧត្ថម្ភាគចក្រ ដើម្បីប្រោះព្រហ្មមន្តអាគមន៍ និងបាចព្រះធរណី ពីលើ​ឧត្ថម្ភាគចក្រ​មកក្រោម ក្នុងបំណង​ការពារប្រទេសជាតិ និងអាយុជីវិតប្រជាជនខ្មែរ​កុំឲ្យ​បាត់បង់ដោយ​សារសង្រ្គាម។

លោកសេនាប្រមុខលន់ នល់ ត្រូវបានគេចោទប្រកាន់ និងជឿថា បានរួមគំនិតគ្នា ជាមួយព្រះ​អង្គស៊ី​សុវត្ថិសិរីមតៈ ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ និង ជាអ្នកបង្កើតឲ្យមាន​របបសាធារណ​រដ្ឋខ្មែរ ជាលើកដំបូងនៅកម្ពុជា។ ប៉ុន្តែ លោករស់ ច័ន្ទត្រាបុត្រ បានសរសេរ​រៀបរាប់ក្នុងសៀវភៅ​របស់​លោកថា លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិ មតៈ ពុំមែនជាអ្នកផ្តួចផ្តើម​គំនិតធ្វើរដ្ឋប្រហារនេះទេ។ អ្នកដែលមានមហិច្ឆធំក្នុងរឿងនេះ គឺ លោកវរៈសេនីយ៍ឯកលន់ ណុន ទេ ដែលជាអ្នកផ្តើមគំនិតធ្វើរដ្ឋប្រហារ។

លោករស់ ច័ន្ទត្រាបុត្របញ្ជាក់ថា លោកលន់ ណុន បាននាំទាហានទៅជាមួយដល់ផ្ទះលោក សេនា​ប្រ​មុខ និងត្រៀមខ្លួនចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ ប្រសិន បើអ្នកទំាង​ពីរ​មិនឯកភាព ឬយល់ស្របតាមគំនិតខ្លួន ក្នុងការធ្វើរដ្ឋប្រហារ។

លោកសេនាប្រមុខលន់ នល់ ត្រូវបានគេអះអាងថា ជាមនុស្សទី១ ដែលចេញមុខ ប្រកាស​សង្គ្រាម​ជា​មួយវៀតណាម  ដើម្បីបណ្តេញកងទ័ពវៀតណាមខាងជើង និងវៀតកុង ចេញពី​ទឹក​ដីកម្ពុជា។

ឆ្នាំ១៩៦៣ លោកលន់ នល់ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ស្របពេលសម្តេចនរោត្តម សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹត្យនិយម “ ជាអន្តរជាតិ ក្នុងបំណងបញ្ចៀស ប្រទេសរបស់ព្រះអង្គ ពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២។

នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាច ចំពោះលោកលន់ នល់។ លោក លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រ​កៀកស្មា​គ្នាជា​មួយសម្តេចនរោត្តមសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត។  ក្នុងនោះនៅ ចន្លោះឆ្នាំ​១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់លោក និងកងរាជតម្រួតរបស់សម្តេចនរោត្តម សីហនុ បាន​បង្ក្រាប​ការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវបានញុះញង់​ដោយ​ពួក​កុម្មុយនិស្ត ។

នៅគ្រាមួយលោកលន់ នល់ បានធ្វើជាអភិបាលខេត្តបាត់ដំបង។ លោកលន់ នល់ បានរង​របួស ធ្វើឲ្យលោកពិការជាអចិន្រ្តៃយ៍ ​នៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និងត្រូវបាន​បង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ប៉ុន្តែនៅឆ្នាំ១៩៦៨ លោក​បានវិល​ត្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅ​ឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។

នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ធំបំផុតម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់សម្តេចនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ។

មុននេះ៦ថ្ងៃ គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០លោ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សេរីមតៈ បានបិទកំពង់ផែព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយ​លួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ពវៀតណាមខាងជើង។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិរបស់លោក បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ​ដោយដាក់​ឱសានវាទ​ថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង។ គឺមានន័យថា មិនឱ្យយឺត​ជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ឡើយ បើមិនដូច្នេះទេពួកគេនឹងត្រូវប្រឈមមុខ នឹង​វិធានការ​យោធា។

នៅយប់ថ្ងៃទី១៨ ខែមីនា ១៩៧០ លោកនាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាសបង្កើតរបប សាធា​រណៈរដ្ឋមួយ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ ហើយទីបំផុតថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ របបសាធា​រណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និងប្រកាសឱ្យមានការរៀបចំធ្វើបុណ្យ​ទូទាំង​ប្រទេស។ នេះជា​លើកទី១ និងតែម្តងគត់ ដែលរបបសាធារណរដ្ឋ បានចាប់កំណើតនៅលើ​ទឹកដីកម្ពុជា ធ្វើឲ្យលោក​សេនាប្រមុខ លន់ នល់ ក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់​របស់របបសាធារណរដ្ឋ នៅកម្ពុជា ។

ចាប់តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀត​ណាមខាងជើង និងវៀតកុងចេញពីទឹកដីកម្ពុជា។ រដ្ឋាភិបាលរបស់លោកលន់​នល់ ទទួលបាន​ជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើសង្គ្រាមជាមួយវៀត​ណាម​ខាងជើង។

កងទ័ពរបស់លោក លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹក​នាំឱ្យ​បាន​ត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និងសម្លាប់​យ៉ាង​អាណោច​អាធ័ម​ជាបន្តបន្ទាប់។

គេកត់សម្គាល់ថា ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិក ព្រមទទួល​យកថា ជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជា លែងក្លាយជាទឹកដី ដែលអាមេរិកាំង​ត្រូវការជាចាំបាច់ទៀត ។

នៅថ្ងៃទី១ ខែមេសា១៩៧៥ លន់ នល់បានលាលែងពីតំណែង និងនិរទេសខ្លួនទៅកាន់​ប្រទេស​ឥណ្ឌូ​នេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូង នៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ លោកបានផ្លាស់ទៅនៅរដ្ឋកាលីហ្វរញ៉ា។ លោក លន់ នល់បាន ទទួល​មរណភាពនៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥ ក្នុយវ័យ​ជាង៨០ឆ្នាំ ដោយជរាពាធ៕

ឈាម និងបំណុល

           

          

 ភាពភ័យរន្ធត់ តក់ស្លុត និងមហាសោកនាដកម្ម ទំាងនេះ គឺកើតឡើង​ដោយ​សារ​សង្រ្គាម រវាង​ខ្មែរ និងប្រទេសជិតខាង រវាងខ្មែរ និងខ្មែរ គឺរវាងចលនាខ្មែរក្រហម និងរដ្ឋការ របស់លោកឧត្តម​សេនីយ៍​​សេនា​ប្រមុខលន់ នល់ កាល​ពីអំឡុងទសវត្សរ៍៧០។

ចលនាខ្មែរក្រហម ធ្វើឡើងដើម្បីប្រឆាំង នឹងការទម្លាក់គ្រាប់បែករាប់សែនតោនមកលើ​ទឹក​កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់រងគ្រោះ គឺការបាត់បង់ជីវិត ការរងរបួស និងការបាត់បង់​ផ្ទះសម្បែង ក្នុងអំឡុងចុងឆ្នាំ១៩៦៣ និងក្រោយមក ចលនាខ្មែរក្រហម បាន​តស៊ូ ប្រឆាំងនឹងរបប​សាធា​រណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍សេនាប្រ​មុខ​លន់ នល់ និងព្រះអង្គស៊ី​សុវត្ថិ​សិរីមរតៈ។

            លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ស៊ី សុវត្ថិសិរីមតៈ ដែលគំាទ្រដោយ​សហ​រដ្ឋអាមេរិក  បានធ្វើរដ្ឋប្រហារ ទម្លាក់ព្រះករុណា ព្រះបាទ សម្តេចនរោត្តមសី ហនុ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយអំពើរដ្ឋប្រហារនេះ កម្ពុជា បានក្លាយជាសមរភូមិប្រ​យុទ្ធ​ដ៏បង្ហូរឈាម ក្លាយជា​ភ្នក់ភ្លើង ដុតកម្លោចសាច់ ឈាម និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ គ្មាន​ថ្ងៃ​ស្រាក​ស្រាន្ត។

            ដើម្បីគេចពីសេចក្តីស្លាប់ នៃភ្លើងសង្រ្គាម ជាពិសេស គេចពីការទម្លាក់គ្រាប់បែកគ្មាន​ត្រា​ប្រណី ពីសំណាក់កងទ័ពសហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែរ រាប់សែននាក់ បានរត់ភៀស ខ្លួនពីស្រុកកំណើត​របស់ខ្លួន នៅស្រុកស្រែចម្ការ មកជ្រកកោន នៅរាជធានីភ្នំពេញ ធ្វើឲ្យ​រាជ​ធា​នីភ្នំពេញ ក្លាយជាជម្រក នៃជនខ្វះស្បៀងអាហារ សម្លៀកបំពាក់ និងផ្ទះសម្បែង។

            ប្រជាជន ដែលរស់នៅតាមទីជនបទ នៃសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពអាមេរិក និងពួកខ្មែរក្រ​ហម ពុំមានសេចក្តីសុខម្តងណាឡើយ។ ថ្ងៃណា ក៏ស្ថិតក្នុងភាពភ័យខ្លាចដែរ ជាពិសេស ឱ្យតែឮ​សំឡេង​យន្តហោះ ពួកគេមានការតក់ស្លុតក្រៃលែង។

            យោងតាមរបាយការណ៍ផ្លូវការរបស់មជម្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ី ម៉ាក់ បាន​ឲ្យ​ដឹងថា កងទ័ពសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាពី​ដើម​ឆ្នាំ១៩៦៣ ដល់ដើម​ឆ្នាំ​១៩៧៥ មានប្រមាណ២លាន៨សែនតោន ដែល​គ្រាប់បែក​ទំាង​នេះ មានទំាងគ្រាប់បែក​គីមីផងដែរ។

សង្រ្គាម និងការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសជំពាក់បំណុល ពីការ​ទិញអាវុធ ពីសហរដ្ឋមេរិក ពី ២០០លានដុល្លារ ដល់ជិត៥០០ លានដុល្លារ ហើយសហ​រដ្ឋអាមេរិក មិន​ដែលបានពិចារណាលុបបំណុលនេះ ចេញនោះទេ ទោះបីជាញឹកញាប់ ប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើសុំម្តងហើយម្តង​ទៀត ឲ្យអាមេរិកលុបបំណុល ឬបង្វែរ​​បំណុលនេះ ទៅជា ជំនួយអភិវឌ្ឍន៍ក្តី។

ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារការទម្លាក់គ្រាប់នេះ បានស្នើឲ្យសហរដ្ឋ អាមេរិក ទម្លាក់បំណុលនេះចោល ព្រោះបំណុលនេះ ជាបំណុលសង្រ្គាម មិនមែនជាបំណុល​អភិវឌ្ឍន៍នោះទេ។ សហរដ្ឋអាមេរិក គួរពិចារណារវាង ឈាម ប្រជាពលរដ្ឋកម្ពុជា និងបំណុលនេះ៕

លោកកឹម សុខា ត្រូវបាន កោះហៅ ឲ្យចូលសវនាការ នៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២០

រាជធានីភ្នំពេញ៖ សាលាដំបូង តុលាការរាជធានីភ្នំពេញ បានចេញដីការមួយច្បាប់កោះហៅ លោកកឹម សុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួននៅក្នុងសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ខា​ង​មុខ​នេះ។

  យោងតាមដីការកោះហៅរបស់លោក វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជ​ធានីភ្នំពេញចុះថ្ងៃទី៩ធ្នូ ហើយបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៤ធ្នូ បានលើកឡើងយ៉ាង​ដូច្នេះ​ថាយើង វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ  បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២.រ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។  បានឃើញ ដីកាបញ្ជូនទៅ​ជំនុំជម្រះលេខ ៦៤០០ “ត” ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃ  សាលាដំបូង​រាជធានីភ្នំពេញ សម្រេច បញ្ជូនជនជាប់ ចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ ទី កន្លែងកំណើត ភូមិត្រពាំង ត្រគៀត ឃុំឧត្តមភរិយា ស្រុកត្រាំកក់ ខេត្តតាកែវ អាសយដ្ឋាន ផ្ទះលេខ ៩៧A ផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រ​ព្រឹត្តនៅប្រទេសកម្ពុជា និងទី កន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទា  ទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

តុលាការបានបន្តថាបានឃើញដីកាសម្រេចចាត់តាំងសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ និងការកំណត់​កាល​បរិច្ឆេទសវនាការ លេខ២៩ ដ.ស.ស/១៩ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូង​រាជ​ធានីភ្នំពេញ។  បង្គាប់ ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ (ឋានៈជាជនជាប់ចោទ ) ឲ្យចូលមក  សាលាដំបូងរាជធានីភ្នំពេញ (សាលសវនាការទី១ ) នៅថ្ងៃ ទី ១៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ អំពីអង្គហេតុដែល​បាន​ចោទប្រ​កាន់មកលើខ្លួន។

តុលាការរាជធានីភ្នំពេញបានឲ្យដឹងថា  សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ លោក ភូយ សៅ ជាប្រធាន​ក្រុមប្រឹក្សា លោក  សេង លាង ជាចៅក្រមប្រឹក្សា  លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹ ក្សា   ក្រឡាបញ្ជី​សវនាការ លោក ជ័យវាសនា ។

លោក វង្ស ប៊ុនវិសុទ្ធបានឲ្យដឹងជនជាប់ចោទ  កឹម សុខា មានសិទ្ធិទទួលបាន អំពីលិខិ តចោទប្រកាន់ និងដីកាកោះឲ្យចូលខ្លួន ។សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងសំណូម ពរផ្សេងៗ។ សិទ្ធិការពារខ្លួន ដោយខ្លួនឯង ឬសិទ្ធិសុំពឹងពាក់មេធាវី ឱ្យជួយការពា រខ្លួន និង សិទ្ធិខិយាយសម្តីចុងក្រោយ។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោកឹម សុខានេះត្រូវបានមេធាវីលោក ធ្លាប់បានឲ្យដឹងថា ក្រុមមេធាវីលោក​បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងតតាំងក្តីលើសំណុំរឿងនេះ។លោកមេធាវី ក៏ដូចជាសហមេធាវីផ្សេងទៀតតនៅតែទទូចឲ្យមានការទម្លាក់បទ ចោទ ប្រកាន់ចំពោះលោក កឹម សុខា ដដែល។

ជាមួយគ្នានោះដែលោកមេធាវីបានអះអាងថាចំពោះសំណុំរឿង​លោកកឹម សុខា ជារឿងរបស់អ្នកនយោ​បាយតែប៉ុណ្ណោះ។

សូមជម្រាបថាលោកកឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលអាត្រាធ ឈាន ចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ ។ ក្រោយពីជាប់ពន្ធនាគាអស់រយៈពេលជាង១ឆ្នាំនៅពន្ធនាគារត្រពាំងថ្លុង ។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យលោកឹម សុខានៅគេហ​ដ្ឋានរបស់លោកវិញប៉ុន្តែឲ្យធ្វើសកម្មភាពទាក់ទងនិងនយោបាយ។

តុលាការបានអះអាងថាសម្រេចឲ្យនៅគេហដ្ឋានវិញដោយសារតែលោកកឹម សុខា បានគោរពត្រឹមត្រូវ​តាមកាតព្វកិច្ចនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមានកិច្ចសហការល្អក្នុង​ដំ​ណើរការនីតិវិធីរបស់តុលាការ។ កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការថ្មីដែលលោកកឹម សុខា ត្រូវ​អនុវត្តចាប់ពីពេលនេះ មានបីចំណុច គឺ ទី១.មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ទី២.មិនត្រូវធ្វើសកម្មភាពនយោបាយ និងទី៣.ត្រូវឆ្លើយតបនឹង​ការកោះហៅពីគ្រប់​សមត្ថកិច្ច៕

សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា រឿងអនិកជនវៀតណាមនៅខ្មែរមិនមែនជារឿងថ្មីទេ

 ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រឿងអ និជនវៀតណាម ដែលរស់ នៅ​ក្នុងប្រទេសកម្ពុជាមិនមែនជារឿងថ្មីនោះទេ គឺរឿងនេះ បានកើត ឡើងតាំងសម័យសង្គ្រាមមកម្ល៉េះ។

ថ្លែងក្នុងពិធីសម្ភោធដាក់ដំណើរការផ្សារដោះដូរទំនិញកម្ពុជា -វៀតណាម នៅព្រំប្រទល់ ខេត្តត្បូងឃ្មុំនា​ព្រឹក​ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩  សម្តេចតេជោហ៊ុន សែនបានលើកឡើង ថាតំបន់ដែលកំពុងបើកផ្សារនេះ គឺជាតំបន់ដែលវាយប្រហារគ្នាយ៉ាងក្តីគគុក ហើយចំពោះ កងទព័សម្តេចមិនបានវាយជាមួយ​កងទ័ពខ្មែ​រគ្នាឯកនោះទេ  គឺបានវាយជាមួយកងទ័ពអាមេរិក និងវៀតណាមខាងត្បូងតែប៉ុណ្ណោះ ហើយបើនិយាយ​ពីអនិកជនវៀតណាមវិញត្រូវបាននៅយតំបន់នេះជាយូរមកហើយ ពោលគឺតាំងពីសម័យ​សង្គ្រាមមក​ម្ល៉េះ។

  សម្តេចតេជោបានបន្តថា ការមិនវាយប្រហារគ្នារវាងខ្មែរ និងខ្មែរនោះដោយសារតែកងទ័ពខ្មែរសុទ្ធតែជា របស់សម្តេចព្រះបរមតនកោដ្ឋ ដែលមានការចុះចូល។

ជាមួយគ្នានោះដែរ​សម្តេចតេជោ ក៏បានអះអាងថា តំបន់បានកំពុងតែធ្វើផ្សារ នេះបានកំពុងតែធ្វើការ​ប្រែង​​ក្លាយជាតំបន់អភិវឌ្ឍន៍ និងសន្តិភាព ៕

លោក ពេជ្រ ស្រស់៖ ការបោះបង្គោលព្រំដែន នឹងធ្វើឲ្យវៀតណាម លែងមានឱកាសយក​ដីកម្ពុជា​ទៀត

បន្ទាប់ពីមានមហាជនមួយចំនួន បង្ហោះសារកាន់ទុក្ខ ដោយអះអាងថា ការទទួលស្គាល់សន្ធិសញ្ញាបន្ថែម បានធ្វើឲ្យបាត់បង់ដែនដីនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩បានអះអាងថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម មិនធ្វើឲ្យកម្ពុជាបាត់បង់ដីនោះទេ ប៉ុន្តែនឹងធ្វើឲ្យវៀតណាមលែងមានឱកាសយកដីកម្ពុជាទៀត។ នេះបើយោងតាមហ្រ្វេសញូវ។

លោកអះអាងទៀតថា អ្វីដែលលោកចង់បញ្ជាក់នោះ គឺថាបើកម្ពុជាត្រូវបាត់បង់ដី ដោយការបោះបង្គោល​ព្រំ​ដែននេះ គឺវាមិនសមហេតុផលទេ ព្រោះការដែលយួនព្រមបោះបង្គោលព្រំដែនជាមួយកម្ពុជា គឺយួន​លែង​មានឱកាសរំកិលយកដីយើងទៀត ដោយសារអ្វីៗរក្សាទុកក្នុងប្រព័ន្ធ GPS សម្រាប់ចុចមើល​ព្រំប្រទល់ ហើយបើកម្ពុជាត្រូវបាត់បង់ទឹកដីមែន គឺកម្ពុជានឹងបាត់បង់តាំងពីចន្លោះឆ្នាំ១៩៧៩-១៩៨៧មក​ម្ល៉េះ ព្រោះកាលនោះ មានជំនាញការរបស់យួន នៅអមរដ្ឋបាលនៅក្នុងមូលដ្ឋានពាស​ពេញផ្ទៃកម្ពុជា។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា អ្នកកាន់ទុក្ខរឿងដែនដី ភាគច្រើនមិនទាន់បានអាន ពីសន្ធិសញ្ញាបំពេញ​បន្ថែម២០០៥នោះទេ ហើយរឹតតែមិនដឹងបច្ចេកទេស នៃការវាស់វែងបោះបង្គោលព្រំដែនផងដែរ។ លោកចង់ឲ្យមហាជនទាំងនោះ សិក្សាឲ្យបានច្បាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបច្ចេក​ទេស នៃការបោះបង្គោលព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការតវ៉ា។

លោកលើកឡើងថា ជនរួមជាតិមានសិទ្ធិប្រតិកម្មរឿងប្រទេសជាតិ ប៉ុន្តែសូមកុំភ្លេចសិក្សាឲ្យបានច្បាស់​នូវអ្វីដែលខ្លួនមិនបានដឹង ហើយកុំជ្រួលច្របល់តាមគ្នាជៀសវាងនាំភាពអន្តរាយដល់ជាតិ។ ក្នុងន័យនេះ គឺរូបខ្ញុំចង់​ឲ្យបងប្អូនសិក្សាឲ្យបានច្បាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងបច្ចេកទេសការបោះ​បង្គោល​ព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការតវ៉ា៕

ព្រះបាទស៊ីសុវត្ថិ និងការទាមទារខេត្តបាត់ដំបង និងសៀមរាប ពីសៀមមកវិញ

ខុទ្ទកាល័យព្រះមហាក្សត្រ
ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ…….
ព្រះចៅក្រុងកម្ពុជាធិបតី
ជូនចំពោះ លោកទេសាភិបាល នៃសារណរដ្ឋបារាំង ប្រចាំកម្ពុជា ភ្នំពេញ
លោកទេសាភិបាល

នៅខណៈមួយដែលប្រទេសបារាំង ដែលជាអ្នកឧបត្ថម្ភរបស់យើងកំពុងជាប់រវល់ក្នុងការកំណត់ព្រំដែនរបស់កម្ពុជា លើអតីតខេត្តនានារបស់កម្ពុជា ដែលត្រូវបានលួចយកទៅដោយប្រទេសសៀមនោះ ខ្ញុំជឿជាក់ថា ខ្ញុំមានភារកិច្ចជូនលោកនូវការអង្កេត និងការរក្សាសិទ្ធដូចខាងក្រោម ហើយខ្ញុំក៏ស្នើឱ្យលោកតាមពេលវេលាសមស្រប មេត្តាផ្ដល់ព័ត៌មានទាំងនេះឱ្យបានជូនជ្រាបដល់គណៈកម្មការកំណត់ព្រំដែន ដែលនឹងចាប់ផ្ដើមការរបស់ខ្លួន និងបញ្ជូនការងារទាំងនោះ ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋ (បារាំង)។ ប្រតិភូទាំងឡាយរបស់ខ្ញុំ ដែលស្ថិតនៅក្នុងគណៈកម្មការនេះ ក៏នឹងមានភារកិច្ចលើកឡើងនិងគាំទ្រនូវសំណើររបស់ខ្ញុំនៅចំពោះមុខគណៈកម្មការនេះ។
១- ជាការពិត និងមិនអាចប្រកែកបាន ការប្រគល់ទៅឱ្យសៀមដោយប្រទេសបារាំងនូវអតីតខេត្តនានារបស់ខ្មែរ ដែលទើបនឹងបានប្រគល់មកឱ្យកម្ពុជាវិញ ដូចជាស្ទឹងត្រែង, ទន្លេរពៅ, ម្លូព្រៃ, ក្រាត និងកោះកុង មិនអាចផ្ដល់សេចក្ដីពេញចិត្ត ដែលត្រឹមត្រូវ តាមច្បាប់ដល់ប្រជាជនកម្ពុជា ក្នុងស្ថានភាពដែលជនជាតិសៀមកាន់កាប់ទឹកដីទាំងនេះ ដោយប្រើកម្លាំងទ័ព និងដោយការលាក់ពុត ក្នុងកំលុងពេលដែលកម្ពុជាកំពុងត្រូវឡោមព័ទ្ធ និងធ្វើទុក្ខបុកម្នេញដោយអាណាម (វៀតណាម) និងសៀម។ ការប្រគល់ខេត្តទាំងនេះមកវិញ (ដល់កម្ពុជា) ជនជាតិសៀម គ្រាន់តែបញ្ឈប់នូវអ្វីដែលពួកគេបានយកនិងកាន់កាប់ដោយរំលោភសិទ្ធរបស់ប្រជាជន (នៃប្រទេសកម្ពុជា) ហើយជាអ្វីដែលពួកគេមិនចង់ទុកបានយូរទេ ព្រោះថាកង្វះខាតនៃសារៈសំខាន់របស់ទឹកដីទាំងនេះ មិនអាចទូទាត់ទៅនឹងការចំណាយក្នុងការស្វែងរកផលប្រយោជន៍ រដ្ឋបាល និងការរក្សាថែទាំ។
២- យើងទាមទារមកវិញ នូវខ្សែបន្ទាត់ព្រំដែនធម្មជាតិរបស់ព្រះរាជាណាចក្រខ្មែរ ដែលមានកាលពេលពីមុនជនជាតិសៀមបានឈ្លានពាន ដែលរួមមានបណ្ដាខេត្តដែលស្ថិតនៅប៉ែកខាងប្រទេសសៀម ដូចជាបាត់ដំបង, សៀមរាប, ស្ទឹងត្រែង, ទន្លេពៅ, ម្លូព្រៃ, គូហាន់ (បច្ចុប្បន្នត្រូវបានទទួលស្គាល់ជា ស៊ីសាកេត), ព្រៃស, សុរ៉េន (សុរិន), សង្គៀស (សង្កា), នាងរិង, នគររាជសីមា (កូរ៉ាត់) ជាប់នឹងបាក់ណាម និងរាជាណាចក្រចំប៉ាសាក់ (ប៉ាសាក់), ហើយនៅផុតពីភ្នំដងរែក គឺកោះកុង, ក្រាត និងចន្ទៈបូរ (ចន្ទៈបូន/ចន្ទៈបុរី)។
ខេត្តទាំងនេះ ក៏មានប្រជាជនកម្ពុជារស់នៅ និងពួកគេនៅតែរក្សាស្មារតីស្នេហាជាតិដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន។
៣- ខេត្តដែលមានធនធានជាងគេ នៃប្រទេសកម្ពុជា គឺបាត់ដំបង និងសៀមរាប។ ក្នុងខេត្តសៀមរាបមានសំណង់បាក់បែក (ប្រាសាទ) របស់ទីក្រុងចាស់ៗ ដែលជាភស្ដុតាងនៃព្រះរាជាណាចក្រដ៏រុងរឿងរបស់យើង ហើយក៏ជាភស្ដតាង នៃភាពរុងរឿងរបស់បុព្វបុរសយើងទៀតផង។ ខេត្តទាំងពីរនេះ ក៏ដូចជាខេត្តដទៃដែរ ពុំដែលប្រគល់ទៅឱ្យសៀមដោយបុព្វបុរសរបស់យើងឡើយ ចំណែកឯការទាមទាររបស់យើង ឱ្យបានត្រឡប់មកវិញនូវខេត្តទាំងនេះមកកម្ពុជា ក៏ពុំដែលបញ្ចប់ ហើយនឹងមិនបញ្ឈប់ផងដែរ បើសិនជាយើងពុំទទួលបានការពេញចិត្តសមតាមបំណងរបស់យើងក្នុងបញ្ជានេះទេ។ កំណត់នៃការទាមទារជាច្រើនរបស់យើងពីអតីតកាលសុទ្ធតែជាភស្ដុតាងសម្រាប់ហេតុការណ៍នេះ។
មិនចាំបាច់ទាក់ទងនឹងការបង្ហាញជាប្រវត្តិសាស្រ្តទាំងអស់ ដែលបញ្ជាក់ពីសិទ្ធរបស់យើងលើខេត្តទាំងពីរនេះ សន្ធិសញ្ញា ថ្ងៃ ១៥ កក្កដា ឆ្នាំ១៨៦៧ ចុះហត្ថលេខាដោយបារាំង សៀម បានបញ្ជាក់ថា សន្ធិសញ្ញាឆ្នាំ១៨៦៣ ដែលត្រូវបានអះអាងកើនរំលឹកឡើងថា បានចុះហត្ថលេខារវាងព្រះរាជាណាចក្រកម្ពុជា និងសៀមត្រូវទុកជាមោឃៈ ហើយសៀមត្រូវបញ្ឈប់ជារៀងរាល់រហូតរាល់ភាពជាប្រទេសចំណុះសៀមរបស់កម្ពុជា។ ហេតុដូចនេះហើយ ប្រការនៃសន្ធិសញ្ញាបានកែអំណាច និងវត្តមានសៀមចេញពីកម្ពុជាទាំងស្រុង ហើយកម្ពុជាត្រូវតែយកត្រឡប់មកវិញ នូវរាល់បូរណភាព ទឹកដី ហើយបើសិនជាតាមរយៈមាត្រា៤ នៃសន្ធិសញ្ញា ១៥ កក្កដា ឆ្នាំ១៨៦៣ ដដែលនេះ អ្នកការទូតបារាំង កាលនោះបានយល់ព្រមដោយមិនបានពិភាក្សាជាមួយកម្ពុជា ឬទេសាភិបាលខេត្តកូសាំងស៊ីន ដែលថាខេត្តបាត់ដំបង និងសៀមរាប ត្រូវស្ថិតឱ្យសៀមនោះច្បាស់ណាស់ ពួកគេអស់ទាំងនោះត្រូវបានបោកប្រាស់ដោយជនជាតិសៀម ដែលអះអាងនឹងពន្យល់ឱ្យអ្នកការទូតបារាំងបាក់ចិត្តជឿថា មានសន្ធិសញ្ញាអ្វីមួយនោះ ដែលកម្ពុជាពុំដែលដឹងទាល់តែសោះ ធ្វើយ៉ាងនេះ គឺបានព្រមព្រៀងដាក់ខេត្តទាំងពីររបស់ខ្មែរឱ្យស្ថិតក្រោមសិទ្ធិអំណាច និងការគ្រប់គ្រងរបស់សៀម។
យោងតាមការយល់ដឹងរបស់ខ្ញុំ ខ្ញុំសូមបន្ថែមថា សន្ធិសញ្ញាដែលពោលថា ហត្ថលេខា នាខែធ្នូ ឆ្នាំ១៨៦៣ រវាងកម្ពុជា និងសៀម មិនដែលមានទាល់តែសោះ ហើយបើយុត្តិធម៌សម្រាប់យើង កាលណាគេជឿយើង ហើយផ្ដល់តាមសំណូមពររបស់យើង។
ជាការពិតណាស់ ក្រៅពីដឹងគុណដ៏ជ្រាលជ្រៅ និងស្មោះត្រង់របស់យើងចំពោះទេសាភិបាលអាណាព្យាបាល យើងមិនអាចទប់ខ្លួនយើងពីចម្ងល់ ថាតើសកម្មភាពការទូតបែបនេះ ដែលបណ្ដាលឱ្យបោះបង់ចោលទ្រព្យរបស់យើង ហើយធ្វើនៅពីក្រោយខ្នងរបស់យើងដោយគ្មានការយល់ព្រមអំពីយើងអាចស្ថិតស្ថេរបាន ឬយ៉ាងណា។
ក្នុងករណីទាំងអស់ និងពុំគិតពីលទ្ធផលនៃការងារ (ដែលទទួលបាន) ដោយគណៈកម្មការបច្ចុប្បន្ន និងសកម្មភាពការទូត​ដែលមានជាបន្តមកទៀត ទាក់ទងនឹងព្រំដែនកម្ពុជាជាមួយសៀម ដោយមិនរាប់បញ្ចូលការប្រគល់ដោយកម្ពុជានូវដ៏មានតម្លៃ គឺខេត្តសៀមរាប និងបាត់ដំបង ជាមួយនឹងគ្រប់ភាពចំណុះរបស់ខ្លួន យើងស្នើសុំរក្សាជារៀងរហូតសម្រាប់យើងនៃអ្នកជំនាន់ក្រោយរបស់យើងនូវសិទ្ធក្នុងការទទួលបាននូវតម្រូវការរបស់យើង រហូតដល់យុត្តិធម៌ និងការពេញចិត្តដ៏ពេញលេញត្រូវបានប្រគល់ឱ្យពួកយើង។
លោកទេសាភិបាលទាំងអស់នេះ គឺជាអង្កេតឃើញ និងការរក្សាសិទ្ធរបស់យើង ដែលខ្ញុំចាត់ទុកថា ជាភារកិច្ចរបស់ខ្ញុំដែលផ្ញើជូនលោកជាមួយនឹងការធានាអះអាងចំពោះហេតុការណ៍ និងព័ត៌មានទាំងអស់នេះបង្ហាញយ៉ាងឥតខ្ជោះនូវអារម្មណ៍តែមួយនៃរដ្ឋាភិបាល ខ្ញុំ និងប្រជាជន។ លើសពីការភ្ជាប់អារម្មណ៍ដ៏រឹងមាំរបស់យើងទៅនឹងខេត្តទាំងនេះ ដែលជាខេត្តជាប់ឃុំឃាំងមិនប្រក្រតីបណ្ដាលឱ្យមានឈឺចាប់យ៉ាងខ្លាំងក្នុងបេះដូងរបស់រាល់ប្រជាជនកម្ពុជា។ លោកទេសាភិបាលបានដឹងនូវរាល់ការលំបាកនានា ដែលជាលទ្ធផលនៃការជាប់ឃុំឃាំងនេះ ដែលអ្នកជិតខាងរបស់យើងកំពុងតែបន្តបង្កើតឡើង តាមរយៈការបៀតបៀនមកលើទឹកដីយើង, ការឆក់ប្លន់, សកម្មភាពលួច និងបទឧក្រិដ្ឋប្រចាំថ្ងៃ ធ្វើនៅក្នុងប្រទេសរបស់យើងដោយឧក្រិដ្ឋជន ដែលពួកនេះអាចរកការជ្រកកោនបានដោយងាយ នៅខាងគេដោយពុំមានការដាក់ទោសឡើយ។ សកម្មភាពទាំងនេះកំពុងតែកើតមានយ៉ាងពិតប្រាកដតាមរយៈការបង្ហាញនៅក្នុងរបាយការណ៍ពីអភិបាលខេត្ត ក្រោមអំណាចលោកទេសាភិបាល (ជនជាតិបារាំង) និងអភិបាលខេត្តរបស់យើង។ ខ្ញុំជឿជាក់ថា ស្ថានភាពដែលធ្វើឱ្យខូចប្រយោជន៍ដល់គោលការណ៍សុវត្ថិសាធារណៈយ៉ាងជាក់ច្បាស់នេះនៅកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត បើសិនណា ខេត្តបាត់ដំបង និងសៀមរាប ដែលមានភាពជិតស្និទ្ធបំផុត មកកម្ពុជា ពុំត្រូវបានប្រគល់មកឱ្យកម្ពុជាវិញទេនោះ។
សូមលោកទេសាភិបាល មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។
ធ្វើនៅរាជវាំ រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ៤រនោច នៃខែ០២ ចុល្លសករាជ ១២៦៨ ត្រូវនឹងឆ្នាំមមី (សេះ) អដ្ឋសក រជ្ជកាលទី៣ ត្រូវនឹងថ្ងៃ០៥ វិច្ឆិកា ឆ្នាំ ១៩០៦ នៃគ្រឹស្ដសសករាជ។
(ហត្ថលេខា) ស៊ីសុវត្ថិ

(ដកស្រង់ពីសៀវភៅ ការវាយបកប្រឆាំងនឹងការចោទប្រកាន់របស់ប្រទេសថៃ ទៅលើអង្គការយូណេស្កូ និងគណៈកម្មា​ធិការ​បេតិកភណ្ឌពិភពលោក)។

សម្តេចសហ៊ុន សែន៖ មុននិយាយពីប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ត្រូវនិយាយពី​សន្តិ​ភាព​ជាមុនសិន

  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មុននិយាយ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍត្រូវនិយាយសន្តិភាពជាមុន។

  ការបញ្ជាក់របស់ប្រមុខរាជ​រដ្ឋាភិបាលនេះបន្ទាប់ពីក្រុមប្រឆាំង ក៏ដូចបណ្តាប្រទេសមួយ ចំនួនទាម​ទារ​ឲ្យកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

សម្តេចតេជោបានលើកឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតកាល ពីថ្ងៃទី២១ធ្នូឆ្នាំ​២០១៩ថាមុននឹងនិយាយដល់ប្រជាធិបតេយ្យ  ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍត្រូវនិយាយពីសន្តិភាព​ជាមុនសិន។

សម្តេចបញ្ជាក់ថា៖«យើងមិនយល់ស្របជាមួយអ្នកណាក៏ដោយដែលមើលស្រាលនូវតម្លៃសន្តិភាពព្រោះប្រទេសរបស់យើងបានឆ្លងកាត់នៃការលំបាកសោដនាកម្មរាប់មិនអស់។ យើងមិនអាចទទួលយកបាន​នូវការប្រមាថណាមួយនូវអ្វីដែលយើងធ្វើ ដើម្បីសន្តិភាពរបស់យើង ប៉ុន្តែត្រូវបានប្រមាថពីមជ្ឈដ្ឋាន​ណា​មួយចំនួនដែលយើងមិនយល់ព្រមទេ »។

សម្តេចបានលើកឡើងទៀតថាព្រោះតែសង្គ្រាមឆ្នាំ១០៩៧០ ដល់១៩៧៥ ហើយ បន្តដល់របបប៉ុលពត។ ហើយបើគ្មានសង្គ្រាមឆ្នាំ១៩៧០ ក៏មានរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៥ -១៩៧៩ដែរ។ បន្ទាប់​បញ្ចប់​របបប្រល័យពូជសាសន៍សង្គ្រាម ក៏បានអូសបន្លាយ រហូតដល់ឆ្នាំ១៩៩៨ ទើបបានត្រូវបញ្ចប់។  ចំណងដែលអ្នកជាន់មុនបង្កើត ហើយសង្គ្រាម ដែលអ្នកជាន់មុនបានបង្កើតត្រូវបានដោះ​ស្រាយដោយ​ក្មេងជំនាន់ក្រោយ ។

សម្តេចសង្កត់ធ្ងន់ថា៖«នោះហើយគឺជាបទពិសោធន៍ដែរយើងត្រូវមានវត្តមានជាអចិន្ត្រៃុយ៍នៃសន្តិភាពលើទឹកដីក៏កំសត់របស់ហើយ។ គ្មានសន្តិភាព កុំនិយាយលទ្ធិប្រជាធិបតេយ្យ  និងសិទ្ធិមនុស្ស។ អតីត​កាលបានបង្ហាញប្រាប់យើងហើយ ហើយឥលូវនេះប្រទេសមួយ ចំនួនបានកំពុងស្ថិតក្នុងសង្គ្រាម ដូច្នេះគេ​យល់ថាការអភិវឌ្ឍមិនបានអភិវឌ្ឍន៍នោះទេ ដូចជានៅប្រទេសអ៊ីរ៉ាក់  ស៊េរី  លីប៊ី យ៉េមែន ជាដើម»។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានប្រកាសទទួលស្គាល់ថាសន្តិភាពមួយដែលគ្មានការអភិវឌ្ឍ ពិតជាមិនអាចរក្សាបានសន្តិភាពនោះទេ។ ដំណើរប្រជាធិបតេយ្យ និងកាគោរពសិទ្ធិមនុស្សក៏ជា​ផ្នែកមួយ​ដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍដែរ។ សម្តេចថា៖«យើងទទួលយកដាអំពើរំលោភ​សិទ្ធិមនុស្ស​មិន​គោរព​សេចក្តីថ្លែងថ្នូររបស់មនុស្ស វាជាការបំផ្លិចបំផ្លាញនូវសន្តិភាពផងដែរ។ ដូច្នេះទន្ទឹមនឹងការ​ឲ្យតម្លៃសន្តិភាព យើងក៏ឲ្យតម្លៃទៅលើកាអភិវឌ្ឍ ដំណើរការប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»។

ចំពោះការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកសម រង្ស៊ីលើកឡើងថា

មានតែសហគមន៍អន្តរជាតិទេ ដែលអាចធានា ទាំងលទ្ធិប្រជាធិបតេយ្យ ទាំងអព្យាក្រិតភាព សម្រាប់ប្រ​ទេស​កម្ពុជា ដើម្បីធានាសន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល៕

ប្រវត្តិពិត នៃការបង្កើត រាជធានីភ្នំពេញ ឬធានីចតុម្មុខ ភ្នំពេញ

រាជធានីចតុម្មុខ ជារាជធានី ដ៏ល្បីល្បាញរបស់ខ្មែរ តាំងពីជាង៦០០ឆ្នាំមុន។ រាជធានីចតុម្មុខ កសាងឡើងដោយព្រះបាទចៅពញាយ៉ាត កាលពីអំឡុងសតវត្សរ៍ទី១៥ ឬឆ្នាំ១៤៣៤ នៃគ្រឹះសករាជ ក្រោយពីព្រះអង្គវាយឈ្នះទ័ពសៀម រួចចាកចោលរាជធានីអង្គរ កាលពីឆ្នាំ១៤៣២ ហើយមកសាងរាជធានីនៅទួលបាសាន បានមួយឆ្នាំ នៅឆ្នាំ១៤៣៣។ គ្រាដំបូង នៃរាជធានីភ្នំពេញ ត្រូវបានប្រសិទ្ធនាមថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ និងក្រោយមក បានភ្ជាប់ឈ្មោះ រាជធានីនេះ ទៅនឹងឈ្មោះ ដូនជីម្នាក់ ដែលបានសង់ព្រះវិហារព្រះពុទ្ធសាសនា លើដីទួលមួយកន្លែង នៅភាគខាងលិច រាជវាំង ឈ្មោះដូនពេញ គឺរាជធានីចតុម្មុខ ភ្នំដូនពេញ ឬរាជធានីចតម្មុខ ភ្នំពេញ។
ការកសាងរាជធានីចតុម្មុខ ភ្នំពេញ ធ្វើឲ្យព្រះនគរចំរ៉ុងចំរើន រុងរឿង ប្រជារាស្រ្ត សុខសប្បាយ និងមានអ្នកជំនួញបរទេសជាច្រើនចូលមករកទទួលទាន ធ្វើពាណិជ្ជកម្ម ដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន ព័រទុយហ្គាល់ ឥណ្ឌា សៀម យួន និងលាវ ។
មានរឿងតំនាលថា កាលអំឡុងសតវត្សរ៍ទី១២ ឬឆ្នាំ១៣៧២ មានដូនជីម្នាក់ បានជួលអ្នក ស្រុកឲ្យលើកដី ដាក់ទីទួលមួយ ដើម្បីសាងសង់ព្រះវិហារ ព្រះពុទ្ធសាសនា តម្កល់ព្រះពុទ្ធ រូប ដែលដូនជីរូបនេះ ជួលជាងឲ្យឆ្លាក់ ពីឈើគគីរ ដែលគេអះអាង បានអណ្តែតមកទើរនៅច្រាំងទន្លេ មុខផ្ទះលោកយាយ។ ទំនង ដោយសាររឿងព្រេងនិទាននេះ ទើបធ្វើឲ្យ មនុស្ស មួយចំនួនយល់ច្រឡំថា រាជធានីចតុម្មុខ ឬភ្នំពេញ កសាងឡើងដោយលោកយាយពេញ។ ការឈ្មោះថា ភ្នំពេញ គ្រាន់តែជាឈ្មោះ ដែលយកតាមនាមដើមលោកយាយពេញប៉ុណ្ណោះ។
ដោយឡែកលោកបណ្ឌិតឡុង សៀម សាស្រ្តាចារ្យ ផ្នែកសិលាចារឹក នៅតែមិនទាន់ទទួលស្គាល់ថា ពាក្យថា ភ្នំពេញនេះ កើតឡើងតាមឈ្មោះដូនចាស់ ឈ្មោះពេញនោះទេ។ លោកបណ្ឌិត បានពន្យល់ថា តាមស្ថាននាម ភ្នំពេញ អាចក្លាយមកពីពាក្យភ្នំ ដែលហ៊ុមព័ទ្ធ ទៅដោយបឹង ព្រោះរាជធានីភ្នំពេញ មានបឹងជាច្រើន នៅព័ទ្ធជុំវិញ ដូចជាបឹងកក់ បឹងកេងកង បឹងព្រលឹត បឹងរាំង បឹងត្របែក បឹងទំពន់ អូរឬស្សី អូរបែកក្អម ស្រះចក ទួកគោក ទួលទំពូង ជាដើម។
ជាងកន្លះសតវត្សរ៍ក្រោយមក នៅអំឡុងឆ្នាំ១៥០៦ ព្រះបាទព្រះស្រីសុគន្ធបទ ដែលឡើងសោយរាជតពីព្រះបាទ ធម្មោរាជា បានដូររាជធានី ពីចតុម្មុខ ទៅទួលបាសាន្តវិញ ហើយចាប់ពីពេលនោះមក រាជធានីចតុម្មុខ ត្រូវបានគេបោះបង់ចោលជាច្រើនសតវត្សរ៍ រហូតដល់សវត្សរ៍ទី១៩ ឬអំឡុងឆ្នាំ១៨៦៨ ព្រះបាទនរោត្តម បានលើករាជធានី ពីឧដុង្គមានជ័យ មក
ចតុម្មុខ ឬភ្នំពេញវិញ និងបន្តរហូតដល់សព្វថ្ងៃ។
លុះជាង២០០ឆ្នាំក្រោមក នៅឆ្នាំ១៨៨០ ក្នុងរជ្ជកាលព្រះបាទនរោត្តម ដែលស្ថិតក្រោមអាណានិគមបារាំងសេស ភ្នំពេញមានអ្នកជំនួញមកពីអឺរ៉ុបប្រមាណ៥០នាក់ ដោយមិនគិតពីជនជាតិបារាំង ដែលមានស្រាប់។
នៅគ្រានោះ អ្នកជំនួញអឺរ៉ុបពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះជេន ហ្គេរីន និងប្រពន្ធឈ្មោះម៉ារី ឡាទី បានរួមគ្នាបើកភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារឈ្មោះ ហ្គេរីន សម្រាប់ជួលឲ្យ គេស្នាក់នៅ ហើយក្រោយមក សណ្ឋាគារនេះ បានដូរឈ្មោះទៅជាសណ្ឋាគារភ្នំពេញ។
នៅឆ្នាំ១៩០០ ជនបរទេសនៅភ្នំពេញ បានកើនឡើងដល់១៥០នាក់ និងបានកើនឡើង ដល់៥៣០ នៅឆ្នាំ១៩០៥។ ជនបរទេស ទាំងនេះ ភាគច្រើនប្រកបមុខរបរ ដូចជាបើកក្រុមហ៊ុន ធានារ៉ាប់រង ធនាគារ ហាងសំអាង កាត់សក់បុរសនារី សណ្ឋាគារ បណ្ណាគារ ហ្វាម៉ាស៊ី ជាង និងក្រុមហ៊ុន នាំចូលនាំចេញ។
នៅឆ្នាំបន្តបន្ទាប់មកទៀត ជនជាតិអឺរ៉ុប បានកើនឡើងដល់១៦០០នាក់ ខណៈពលរដ្ឋខ្មែរនៅអតីតរាជធានីឧដុង្គ មានចំនួនមួយម៉ឺននាក់ និងនៅរាជធានីភ្នំពេញ ប្រមាណ២៥០០០នាក់។
ពួកជនជាតិអឺរ៉ុប បានបង្កើតផ្សារបែបស៊ីវិល័យ រោងភាពយន្ត ភ្លើងអគ្គិសនី និងពង្រីក ទំហំរាជធានីឲ្យធំជាងមុន។
អ្នកជំនួញ ជនជាតិខ្មែរ ដ៏ល្បីល្បាញ នៅភ្នំពេញ នាសម័យកាលនោះ មានលោកអាឡិចហ្ស៊ីសជុន ជាកូនកាត់ខ្មែរ ព័រទុយហ្គាល់ លោកខូល ម៉ុងតេរ៉ូ ជាកូនខ្មែរកាត់ព័រទុយហ្គាល់ដូចគ្នា និងឧកញ៉ា វាំង ជួន ជាកូនខ្មែរកាត់ចិន។
ក្រោយមក នៅអំឡុងឆ្នាំ១៩៣៦ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស អ្នកដែលរស់នៅ ក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់មួយសែននាក់ ក្នុងនោះជនជាតិបារាំង១៥១០នាក់ ដោយមិនរាប់បរទេសដទៃទៀត ពលរដ្ឋខ្មែរ៤៧៩១១នាក់ យួន២៨០០០នាក់ ចិន២១៣០៩នាក់ ចាមម៉ាឡេស៊ី ៣៣៦៣នាក់។
ដោយសារកំណើននេះ នៅឆ្នាំ១៩៣៧ លោកអិនណេស ហេប្រាដ វិស្វករជនជាតិបា រាំង បានផ្តួចផ្តើម និងសម្រេចចិត្ត ជ្រើសរើសតំបន់ ដែលមានជនចាតិចិនច្រើនរស់នៅ ដើម្បី សាងសង់ផ្សារធំថ្មីឡើង។ ចាប់ពីពេលនោះមក ផ្សារថ្មី បានក្លាយជាផ្សារធំជាងគេ និងក្លាយជា
តំបន់ប្រមូលផ្តុំ ទៅដោយការធ្វើពាណិជ្ជកម្ម។
បន្ទាប់មក ក្នុងអំឡុងទសវត្សរ៍៥០ និង៦០ ក្រោយពីកម្ពុជា ទទួលបានឯករាជ្យពេញលេញពីបារាំង នៃរជ្ជកាលនរោត្តមទី៣ គឺព្របាទនរោត្តមសីហនុវរ្ម័ន ភ្នំពេញបានក្លាយជារាជធានី ឬទីក្រុងគុជ់ នៅអាស៊ី។ លោកហ្សាល ម៉ៃយេ អ្នកនិពន្ធសៀវភៅជនជាតិបារាំង បានអធិប្បាយថា ភ្នំពេញក្នុងគ្រានេះ គ្មានអ្នកសុំទាន និងគ្មានជម្លោះផ្នែកសង្គមកិច្ច។ ប្រជាជនខ្មែរ ប្រកបដោយស្នាមញញឹម គ្មានខ្វល់ខ្វាយអ្វីឡើយ។
ប៉ុន្តែ រាជធានីចតុម្មុខ ឬភ្នំពេញ បានក្លាយជាទីជម្រក នៃមនុស្ស ដែលរត់គេចពីភ្លើងសង្រ្គាមដ៏បង្ហូរឈាមគ្នា រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងបរទេសជិតខាង កាលពីទសវត្សរ៍៧០ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តមសីហនុ ដោយលោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសរីមតៈ នៅថ្ងៃ១៨ មីនា។ ចាប់ពីពេលនោះមករាជធានីភ្នំពេញ ត្រូវ បានរុញច្រាន និងចាប់អង្រួនឲ្យខ្ទាត ធ្លាក់ពីទីក្រុងគុជ់ មកជាទីក្រុង ដែលផ្ញុកដោយជនភៀសសឹក និងឈ្លើយសង្រ្គាម ប្រមាណជាង១លាននាក់។
នៅចន្លោះពាក់កណ្តាលទសវត្សរ៍៧០ គឺឆ្នាំ១៩៧៥ ដល់ចុងទសវត្សរ៍៧០ គឺឆ្នាំ១៩៧៩ ភ្នំពេញបានក្លាយជាវាលរហោរស្ថាន ជាខ្មោចទីក្រុង ដ៏រន្ធត់តក់ស្លុត និងខ្លោចផ្សារ ដែលគ្របដណ្តប់ទៅដោយផ្ទំាងពពកពណ៌ខ្មៅគួរឲ្យខ្លាចបំផុត។ ក្នុងរបបកម្ពុជា ប្រជាធិបតេ្យក្លែងក្លាយ របស់ប៉ុល ពតរាជធានីភ្នំពេញ បានក្លាយជាទីឃុំឃំាង មនុស្សដោយឥតរើសមុខ និងជាទីកន្លែងលាក់ម៉ាស៊ីនសួរចម្លើយ និងពិឃាដមនុស្ស ដ៏ឥតមេត្តា ផងដែរ។ ភ្នំពេញ បានក្លាយជាទីក្រុង ដែលមានតែផ្ទះ តែគ្មានមនុស្សនៅ មានតែផ្លូវ តែគ្មានមនុស្សដើរ។ ភ្នំពេញ បានលាក់ទុក នូវសំឡេងថ្ងួចថ្ងូរ ដ៏ឈឺចាប់ និងស្តុកទុក នូវសមុទ្រទឹកភ្នែក ខ្សោះពីខ្លួន អំរែកទុក្ខសោក របស់ពលរដ្ឋខ្មែររាប់សែននាក់ នៅក្នុងមន្ទីរឃុំឃាំងស២១ ឬគុកទួលស្លែង។
រាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបដ៏យង់ឃ្នង គ្មានក្តីមេត្តា ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដឹកនាំដោយអតីតសមមត្តហេង សំរិន សមមិត្តជាស៊ីម សមមិត្តហ៊ុន សែន និងសមមិត្ត ប៉ែន សុវណ្ណ គំាទ្រដោយកងទ័ពវៀតណាម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ភ្នំពេញ ត្រូវស្ថាបនាឡើងវិញ ពីកម្ទេចផេះផង់ នៃសង្រ្គាម និងការបំផ្លិចបំផ្លាញ របស់ របបកម្ពុជា ប្រជាធិបតេ្យ ដឹកនាំដោយប៉ុល ពត។
នៅថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ភ្នំពេញ បានពើបប្រទះ នូវការបាញ់ប្រហារគ្នា តាមដងផ្លូវរប៉េះរប៉ោះ រវាងគណបក្សរាជានិយមហ៊ុនស៊ីនប៉ិច និងគណបក្សប្រជាកម្ពុជា។
បច្ចុប្បន្ន ទោះបីកម្ពុជាមានសន្តិភាពទំាងស្រុង នៅទូទំាងប្រទេស ប៉ុន្តែរាជធានីភ្នំពេញ កំពុងញំាញីទៅដោយ ជំនន់ទឹកភ្លៀងរដូវវស្សា ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។
ទោះបីជាមិនទាន់ដូចអ្វី ដែលគេចង់បាន ប៉ុន្តែរាជធានីភ្នំពេញ បានប្រែក្លាយមុខមាត់បន្តិចម្តងៗ ពីទីក្រុង ខ្ទេចខ្ទំាដោយអំពើរឃោរឃៅ ដែលគ្របដណ្តប់ទៅដោយ ការឈឺចាប់មិនអាចពណ៌នាបាន មកជារាជធានី ដែលស្មើមុខស្មើមាត់ និងប្រទេស ក្នុងតំបន់។…
អគារខុនដូរ និងអាផាតមិន អគារពាណិជ្ជកម្មជាច្រើន ត្រូវបានគេមើលឃើញនៅខ្ពស់ត្រដែត ពាសពេញ និងស្ទើរតែគ្រប់ទីកន្លែង ក្រៅពីនេះ ក៏មានស្ពានឆ្លងថ្នល់ចំនួន៤កន្លែង ត្រូវបានសាងសង់ នៅក្នុងរាជធានីភ្នំពេញផងដែរ៕